...រយៈពេលធំនៃការឈប់សម្រាកនៅវិស្សមកាលរដូវរងារក៏រំលងហួស...សម្លេងអ៊ូរអ៊រនៃសិស្សវិទ្យាល័យនិយាយគ្នាមិនចេះចប់ពីនេះពីនោះ...ខណៈនោះរយន្តដ៏ទំនើបមួយគ្រឿងបើកមកឈប់ពីមុខវិទ្យាល័យដ៏ល្អឯក...ជើងដ៏ស្រឡូនរបស់អ្នកណាម្នាក់បោះជំហានចេញពីក្នុងរថយន្តទំនើប..នាងជាកូនស្រីទោលរបស់មហាសេដ្ឋីម្នាក់ក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ឈ្មោះរបស់នាងគឺ មីនស៊ូជី នាងទើបផ្ទេរឈ្មោះមកពីប្រទេសបារាំងថ្មីថ្មោងទើបមិនសូវជាដឹងច្បាស់ពីច្បាប់ទម្លាប់នៅប្រទេសកូរ៉េ...រំពេចនោះម៉ូតូធន់ធំមួយគ្រឿងបើកចូលមកផ្លូវតែមួយជាមួយស្រីស្រស់ទើបធ្វើឲ្យនាងរហ័សគេចចេញ ចំនែកអ្នកកំពុងជិះម៉ូតូវិញបត់ចូលតាមទ្វាសាលាធ្វើមិនដឹង កម្លោះសង្ហារឈប់ម៉ូតូបន្តិចរួចដោះមួកសុវត្តិភាពរបស់នាយចេញបង្ហាញឲ្យឃើញរង្វង់មុខដ៏សង្ហារ.រួចបែរមកសម្លក់រាងតូចថ្មែរ ឈ្មោះរបស់គេគឺ គីមថេយ៉ុង កូនប្រុសច្បងរបស់ត្រកូលអភិជន ប៉ារបស់គេជាអ្នកជំនួយត្បូងបើកសាខារាប់រយកន្លែងទាំងក្នុងនិងក្រៅប្រទេសទើបបានជាគេមានមុខមាត់ដ៏មហាសាលនៅសាលារៀននេះអ្នកដែលមិនស្គាល់ គីមថេយ៉ុង ដួចជាមិនស្គាល់របងសាលាយ៉ាងចឹង...រាងតូចបោះជំហានញាប់ស្អេកមករករាងក្រាស់ទាំងកំហឹង
<នែ៎លោកឯងគ្នានភ្នែកទេហេស?អម្បាញ់មិញបើខ្ញុំមិនគេចលោកឯងប្រាកដជាបុកខ្ញុំស្លាប់ហើយ រួចនៅមកឆ្លៀតសម្លក់ខ្ញុំទៀត លោកគិតថាជីវិតមានលក់តាមផ្សារមែនទេ?>ស៊ូជី នាងនិយាយទាំងក្ដាប់ដាំមុខមាំទៅរករាងក្រាស់ តែគេហាក់ដូចជាមិនផ្លាស់ប្ដូរទឹកមុខសោះ គេធ្វើមិនដឹងរួចបោះជំហានចូលទៅក្នុងអគារសាលាទាំងមិនខ្វាយខ្វល់ពីរាងតូចដែលកំពុងឆេះដុំ...ស្រីៗក្នុងសាលាមួយនេះហាក់ដូចជាជ្រួលជ្រើមខ្លាំងណាស់ តែរាងក្រាស់គេមិនខ្វាយខ្វល់ទេបេះដូងរបស់គេមានម្ចាស់ហើយ នាងទៅចោលគេជិត2ឆ្នាំហើយគេរងចាំនាងតែ5ឆ្នាំទៀតពេលដែលនាងត្រឡប់មកពីឡុងដ៏វិញគេនិងសុំនាងរៀបការតែម្ដង..
<អាមុខងាប់>រាងតូចលួចជេគេញែតៗ...រួចបោះជំហានចូលទៅក្នុងអគាររៀនឆ្លងកាត់រាល់កែវភ្នែកព្រានរាប់រយអ្នកកំពុងសម្លឹងមកនាង...រាងតូចបោះជំហានឆ្លងកាត់គ្រប់បន្ទប់នៃអគារសាលារហូតដល់បន្ទប់មួយ រាងតូចបោះជំហានមួយៗសន្សឹមៗចូលទៅក្នុងបន្ទប់រាងទាំងល្ហិតល្ហៃ
YOU ARE READING
✨🥀គុំនុំស្នេហ៍✨🥀(ចប់)
Actionតើ រឿងស្នេហាមួយនេះនិងទៅជាយ៉ាងណា?? BL&BG សរសេរដោយ:សុវណ្ណមេត្រី
