រឿង គុំនុំស្នេហ៍(ភាគទី48)

703 26 0
                                        

ថ្ងៃថ្មីបានឈានមកដល់ពន្លឺព្រះអាទិត្យចាំងបញ្ចេញកាំរស្មីជះលើរាងកាយតូចដែលកំពុងគេងលង់លក់នៅក្នុងបន្ទប់

<ហុឹម>ថេយ៉ុង ក្រហឹមបំពង់ករបន្តិចរួចងើបបោះជំហានតម្រង់ទៅបន្ទប់ទឹក មួយសន្ទុះក្រោយគេក៏ចេញមកវីញទាំងមានកូនកន្សែងតូចមួយជូតសក់សើមរបស់គេ តាំងពីគេមករសនៅជាមួយជុងគុក សម្លៀកបំពាក់គេគឺមានតែអាវយឺតវែងដល់ភ្លៅនិងខោខ្លីត្រឹមជង្គង់ប៉ុណ្ណោះវាជាទម្លាប់ហើយទោះបីគេមិនធ្លាប់ស្លៀកពាក់បែបនេះក៏ដោយក៏ត្រូវតែសម្របខ្លួនដែល

<ហុឹម...គិតថាចង់សុំបងជុងទៅមើលផ្នូររបស់ស៊ូសិន>រំលឹកដល់ស៊ូជី ទឹកមុខញញឹមស្រស់ក៏ប្រែមកជាស្រពោន កាន់តែនឹកពីនាងគេកាន់តែពិបាកចិត្តទ្វេដងនឹកឃើញដល់កំហុសដែលបានធ្វើ នាយកម្លោះទាញទូរសព្ទពីលើតុជិតក្បាលដំណេក Call ទៅគ្រួសាររបស់នាយទាំងមិនភ្លេចទាញទ្វារបិទចាក់គន្លឹះ គេមិនចង់ឲ្យអ្នកណាដឹងថាគេជាកូនរបស់ត្រកូលគីមនោះទេ គេចង់រស់ប្រើរជីវិតធម្មតាចាកឆ្ងាយពីគ្រួសារមួយរយៈដើម្បីកាត់ចិត្តពីស៊ូជី ទោះបីជាវាពិបាកក៏គេត្រូវតែធ្វើវាដែល គេនៅចាំបណ្ដាំចុងក្រោយដែលប្រពន្ធគេផ្ដាំច្បាស់ណាស់ នាងមិនឲ្យគេយំទេបើគេតំនាងនិងមិនទៅចាំជាតិជាដាច់ខាត

<អាឡូម៉ាក់!!ខ្ញុំគឺ គីមថេយ៉ុងណា>ថេយ៉ុង និយាយដោយសម្លេងញ័រពេលដែលបានស្ដាប់សម្លេងអ្នកជាម្ដាយហាក់ដូចជាកំពុងតែយំយ៉ាងខ្លាំង

<(ថេ កូននៅឯណា ចាំម៉ាក់ឲ្យ iK ទៅយកកូនមកវិញ ...មកផ្ទះយើងវិញមកណាកូន)>អ្នកស្រីគីម និយាយដោយរំញ្ជួយចិត្តតើកូនប្រុសម្នាក់នេះពិបាកយ៉ាងណាទៅពេលគេចេញពីផ្ទះតើគេបានអ្វីញុាំទៅមានកន្លែងគេងស្រួលឬអត់

<មិនអីទេម៉ាក់ កូនអស់អីហើយកូនមិនចង់ទៅផ្ទះវិញទេរូបភាពអតីតកាលវាកំពុងតែលងបន្លាចកូនចាំពេលកូនធ្វើចិត្តរួចកូននុងទៅវិញម៉ាក់ជួយមើលមីនត្រាជំនួសកូនផងយកគេទៅដាក់សាលារៀនណាដែលល្អៗកូនចង់ឲ្យគេរៀនចេះដឹងមិនចង់ឲ្យគេល្ងង់ខ្លីដូចកូនទេ>ថេយ៉ុង និយាយដោយសម្លេងញ័យំសសឹកគេពិតជាមិនចង់ឲ្យកូនប្រុសធ្វើចរិកដូចជាគេនោះទេបានត្រឹមតែមានវិប្បតិសារីប៉ុណ្ណោះ

~តុក~តុក

<ថេបើកទ្វាឲ្យបងបន្តិច>ជុងគុក ថ្ងៃនេះគេចង់មកបបយលថេយ៉ុងដើរលេងខាងក្រៅខ្លះមិនចង់ឲ្យគេសង្ងំតែក្នុងផ្ទះនោះទេខ្លាចស្មុក

<ប៉ុណ្ណឹងបានហើយម៉ាក់ចាំកូនមានពេលកូន Call ទៅលេងម្ដងទៀត>ថេយ៉ុង កាត់ផ្ដាច់ប្រពន្ធ័ទាក់ទងទូរសព្ទរួចលើកដៃជូតទឹកភ្នែកបោះជំហានទៅរកទ្វា

~ក្រាក~

<បងជុងថ្ងៃនេះមានអារម្មណ៍អីបានជាមករកខ្ញុំទាំងព្រឹកបែបនេះ>ថេយ៉ុង ញញឹមស្ងួតដាក់អ្នកកម្លោះ

<អារម្មណ៍នឹកឯងដឹងក្មេងឆ្កួត អេឯងយំមែនទេ>ជុងគុកលើកដៃទៅញីសក់ខ្មៅក្រឹបរបស់ថេយ៉ុងបន្តិចរួចបង្អូសមកជូតទឹកភ្នែកចេញពីថ្ពាល់របស់អ្នកកម្លោះ

<អត់ទេខ្ញុំមិនបានញុាំទេធូលីដីចូលភ្នែក>ថេយ៉ុង យកដៃទៅញីភ្នែកសុខចិត្តរើសចម្លើយកុហកគេមិនចង់ប្រាប់ការពិតទៅអ្នកណានោះទេ

<បានហើយកុំយំអីមើលន៎លែងស្អាតហើយ តោះស្លៀកពាក់ទៅបងជូនឯងទៅទិញសម្លៀកបំពាក់ខ្លះ>ជុងគុក ច្បិចថ្ពាល់នាយតូចបន្តិចរួចដាល់សំណើរឲ្យគេយល់ព្រមទៅជាមួយទាំងសម្លឹងមើលទៅកែវភ្នែកថ្លាឆ្វង់ជាប់រហូត

<អឺ...បាទ>ថេយ៉ុង មិនហ៊ានជំទាស់នោះទេព្រោះគិតថាមកនៅផ្ទះគេមិនចង់ធ្វើឲ្យម្ចាស់ផ្ទះខកចិត្តលើគេមានតែព្រមទទួលសំណើរទាំងមិនចង់រួចបោះជំហានទៅទូរខោអាវ យកអាវយឺតពណ៌ទឹកសមុទ្រជាមួយខោជើងវែងដល់ត្រឹមករជើងពណ៌ខ្មៅគេកម្រចេញទៅក្រៅជាមួយខោជើងខ្លីណាស់វាអាចធ្វើឲ្យស្បែករបស់គេឡើងក្រហម មួយសន្ទុះក្រោយគេក៏ចេញមកវិញរួចពាក់ស្បែកជើងប៉ាត់តាដែលជើងគោកទិញឲ្យកាលពីម្សិលមិញ

<តោះ>ថេយ៉ុង បែរមកញញឹមស្រស់ដាក់អ្នកម្ខាងទៀតរួចដើរតាមពីក្រោយរាងក្រាស់ទាំងចម្លែកចិត្ត ហេតុអីសុខៗជុងគុកក៏សម្លឹងមើលមកនាយភ្លឹកបែបនេះ?

✨🥀គុំនុំស្នេហ៍✨🥀(ចប់)Where stories live. Discover now