ទោះបីជាមានឈ្មោះជាភរិយាស្រប់ច្បាប់របស់ថេយ៉ុងក៏ដោយតែនាងមិនដែលទទួលបានសេចក្ដីស្រលាញ់ពីថេយ៉ុងនោះទេ ផ្ទុយទៅវិញនាងទទួលបានតែពាក្យដៀលថ្មេះធ្វើឲ្យជីវិតនាងហាក់ដូចជារស់ក្នុងនរក រឿងមានកូននាងមិនបានប្រាប់ឲ្យអ្នកណាដឹងទេទុកថាពេលថេយ៉ុងមានអារម្មណ៍ល្អនាងនិងប្រាប់គេប៉ន្តែរគេតែងត្រឡប់មកផ្ទះវិញជាមួយមុខមាំជាប់ អាការៈជំងឺរបស់នាងមិនបានព្យាបាលជាហេតុធ្វើឲ្យនាងកាន់តែឈឺពីមួយថ្ងៃទៅមួយថ្ងៃ
<បងក្រែងថ្ងៃនេះជាថ្ងៃអាទិត្យហេស??បងមិននៅញុាំអាហារពេលព្រឹកជាមួយអូនសិនទេឬ?>ស៊ូជី ចោទសួរទៅអ្នកម្ខាងទៀតទាំងដែលនាងដឹងច្បាស់ហើយចម្លើយចេញពីមាត់របស់គេប្រាកដជារវល់ហើយ
<យើងមិនទំនេរទេ...ការងារយើងនៅក្រុមហ៊ុនមានច្រើនទៀតគ្មានពេលមកចំណាយពេលឥតប្រយោជន៍ទេ>ថាហើយគេបោះជំហានចេញពីរាងតូចទាំងមុខមាំ
<ចា៎...>នាងតូចអោនមុខចុះសម្រក់ទឹកភ្នែកទាំងឈឺចាប់ មិនថានាងយំជាលើកទីប៉ុន្មានក៏ដោយក៏នាងមិនបោះបង់គេចោលដែល
<ហុឹម...តើខ្ញុំរស់នៅបានយូរប៉ុណ្ណាទៀតទៅ...បងមានដឹងទេថាប្រពន្ធរបស់បងម្នាក់នេះមានពេលសាងអនុស្សាវរី៍ជាមួយបងក្នុងរយៈពេលខ្លីប៉ុណ្ណោះ>នាងតូចនិយាយទាំងលើកដៃទៅអង្អែលពោះដែលមានតំណក់ឈាមមួយគ្រាប់កំពុងស្ថិតនៅក្នុងពោះរបស់នាង....
@Skip
ថេយ៉ុង គេមិនបានមកក្រុមហ៊ុននោះទេព្រោះវាជាថ្ងៃសំរាកគេចេញពីភូមិគ្រឹស្ដដោយសារធុញទ្រាន់និងមុខស្លេកៗស្ញោៗដូចមាន់ស្ងោរបស់នាងតូច
<អាឡូ!ប៊េនលីកា...បន្តិចទៀតបងទៅ Office របស់អូនហើយ>ថេយ៉ុង
(ចាស៎...បងសម្លាញ់)ប៊េនលីកា ជាប្រពន្ធមិនស្របច្បាប់របស់ ថេយ៉ុង អាចនិយាយបានថាគេស្រលាញ់នាងជាងស៊ូជី ហើយថ្ងៃនេះគេក៏ត្រឡប់មកយក ប៊ុនលីការទៅនៅភូមិគ្រឹស្តរបស់គេ
*មកដល់ Office ភ្លាមរាងសង្ហារបោះជំហានទាំងកាន់សោឡានគ្រវីនៅដៃសម្ដៅទៅ បន្ទប់របស់ ប៊េនលីកា
តុក តុកៗ
សម្លេងគោះទ្វាធ្វើឲ្យអ្នកជាម្ចាស់បន្ទប់រហ័សរត់មកបើកទ្វាទាំងញញឹមញញែម
<បងមករកអូនហើយហេស?>ប៊េនលីកា ញញឹមទាំងមានអំនួតហាក់ដូចជានាងនិងបានគ្រប់គ្រងឬជាម្ចាស់ជីវិតរបស់ ថេយ៉ុងយ៉ាងចឹង
<អុឹម...រៀបឥវ៉ាន់រួចឬនៅ?>ថេយ៉ុង
<រួចរាល់ហើយ>ប៊េនលីកា
<តោះ>ថេយ៉ុង
មិនយូរប៉ុន្មានពួកគេក៏ត្រឡប់មកដល់ភូមិគ្រឹស្ដវិញ សម្លេងនៃការជាន់ហ្រ្វាំងឡានធ្វើឲ្យនាងតូចរហ័សចេញមកទទួល អ្នកជាប្ដីទាំងសប្បាយចិត្តតែត្រូវគាំងស្លឹងដោយមានវត្តមានរបស់ ស្រីស្រស់កូនកាត់ម្នាក់
<នាងជាអ្នកណា?>ស៊ូជី ចង្អុលទៅកាន់ ប៊េនលីការ ទាំងទ្រូវពឺតខ្ទោកៗទោះមិនប្រាប់ក៏នាងដឹងថាស្រីម្នាក់នេះត្រូវជាអ្វី
<យកដៃដ៏កខ្វក់របស់នាងចេញពី ប៊េនលីការទៅ>សម្លេងរឹងកំព្រឹសហាក់ដូចជាមនុស្សកំពុងខឹងនិយាយទាំងគ្នានទឹកដមសម្ដៅទៅរាងតូច ដកដៃកខ្វក់ចេញចឹងហេស??
<ហេតុអីមិនឆ្លើយនិងអូន?>ស៊ូជី
<នាងជាប្រពន្ធចុងរបស់យើងយ៉ាងមិច?>ថេយ៉ុង ឆ្លើយហីៗតែគេហាក់បីដូចជាមិនដឹងសោះថាអ្នកម្ខាងទៀតស្ទើរតែផ្ទុះទ្រូងទៅហើយ
<ចុះខ្ញុំ...ខ្ញុំជាស្អី?>នាងតូចតម្លើងសសៃរក៏ដាក់ថេយ៉ុង ព្រមទាំងយកដៃមកចង្អុលទ្រូងខ្លួនឯង
<...>ថេយ៉ុង គេមិនមាត់តែគេបណ្ដើរប្រពន្ធខុសច្បាស់របស់គេចូលក្នុងវីឡាធ្វើមិនដឹង
<ថេយ៉ុង!!!>រាងតូចស៊ូជី ស្រែកហៅឈ្មោះគេខ្លាំងល្មមឲ្យអ្នកម្ខាងទៀតលឺច្បាស់តែគេធ្វើមិនដឹង...នាងបោះជំហានទាំងគ្នានកម្លាំងសម្ដៅទៅរក គូរស្នេហ៍ផ្អែមល្ហែម2អ្នកកំពុងដើរមកក្នុងបន្ទប់
<អូនគេងទីនេះជាមួយបងហើយ>ថេយ៉ុង
<ចុះខ្ញុំលោកឲ្យខ្ញុំគេងឯណា>ស៊ូជី
<ចេញពីភូមិគ្រឹស្ដរបស់ខ្ញុំ>ថេយ៉ុង និយាយទាំងមុខមាំ
<ចេញហេស???...សុីញ៉េលែងលះទៅខ្ញុំនិងព្រមចេញ>ស៊ូជី គេគ្មានសិទ្ធចាញ់ ថេយ៉ុងឡើយ នាងត្រូវតែឈ្នះ
<បាន>ថេយ៉ុង ទាញក្រដាស់មួយសន្លឹកចេញពីតុ
<សុីញ៉េទៅ>នាងបោះទៅឲ្យរាងតូចទាំងមានប៊ិចមួយដើមមកជាមួយ
<ល្អ>ស៊ូជី កាន់ប៊ិចសុីញ៉េលើក្រដាស់ទាំងទឹកភ្នែកហូរមកដូចទឹកបាក់ទំនប់
<យកលុយទៅផង>រាងក្រាស់និយាយហីៗ
<មិនបាច់ទេ >នាងតូចដើរទៅទូរខោអាវរួចបើកយកប្រអប់អ្វីម្យ៉ាងយកមកទុកលើតុសំម្អាង
<ថែខ្លួនផងណា>នាងនិយាយទាំងទឹកភ្នែកមកមិនឈប់
YOU ARE READING
✨🥀គុំនុំស្នេហ៍✨🥀(ចប់)
Actionតើ រឿងស្នេហាមួយនេះនិងទៅជាយ៉ាងណា?? BL&BG សរសេរដោយ:សុវណ្ណមេត្រី
