ថាហើយនាងតូចក៏ដើរចេញពីភូមិគ្រឹស្ដទាំងទឹកភ្នែកហូរមកមិនឈប់ នាងត្រូវតែត្រឡប់ទៅផ្ទះរបស់នាង នៅតាមដងផ្លូវនាងតូចដើរបណ្ដើររំពៃមើលឆ្វេងស្ដាំបណ្ដើរគិតថាគេនិងតាមមករកនាងតែមិនពិតទេគេពិតជាដាច់ចិត្តណាស់ ទម្រាំតែនាងតូចដាច់ចិត្តលើកដៃហៅតាក់ស៊ីវាដូចជាល្ងាចបន្តិចទៅហើយ
<ទៅណាដែលក្មួយស្រី>អ៊ំចាស់ម្ចាស់តាក់ស៊ីចោទសួរទៅនាងតូចទាំងញញឹមបន្តិច
<ចាស៎ទៅភូមិគ្រឹស្ដត្រកូលមីន>នាងតូចនិយាយមួយតែច្បាស់លាស់ទៅកាន់ម្ចាស់តាក់ស៊ី
<បាទ>លោកអ៊ំចាស់បង្វិលចង្កួតឡានតម្រង់ទៅភូមិគ្រឹស្ដត្រកូលមីន...ទម្រាំតែមកដល់វារាងយប់បន្តិចហើយ នាងតូចចុះពីលើតាក់សុីរួមទាំងហុចលុយឲ្យទៅអ៊ំចាស់រួចបោះជំហានចូលភូមិគ្រឹស្ដដ៏កក់ក្ដៅដែលនាងឃ្លាតឆ្ងាយស្ទើរតែ2ខែ វត្តមានរបស់នាងតូចធ្វើឲ្យអ្នកស្រីមីននិងលោកប្រុសមីនមានការត្រេកអរជាខ្លាំង លោកស្រីស្ទុះទៅអោបកូនស្រីទាំងទឹកភ្នែកស្រក់មកមិនឈប់
<កូនមកវិញហើយកូនទៅណាបាត់យួរម្លេះមានដឹងអត់ថាប៉ាម៉ាក់នឹកបារម្ភពីកូនប៉ុណ្ណា??>សំណួររួមទាំងសម្លេងយំរបស់គ្រួសារបន្លឺឡើងរួមគ្នាធ្វើឲ្យនាងតូចរំញ្ជួញចិត្តជាខ្លាំង
<ហុឹក....ប៉ាម៉ាក...កូនសុំទោស...កូន...ត្រូវគេចាប់ជំរឹត...ឥឡូវកូន...ហុឹក>និយាយដល់ត្រឹមនេះទឹកភ្នែកដែលខំទប់ហូរមកម្ដងទៀតនាងតូចខំប្រឹងនិយាយទាំងអណ្ដើកអណ្ដក
<កុំយំកូននិយាយមកថាមានរឿងអ្វីលើកូន?>អ្នកស្រីមីន លួងកូនបន្តិចហាក់ដូចជាឲ្យនាងតូចធូរស្រាលចិត្ត
<កូនមានផ្ទៃរពោះ3អាទិត្យហើយ...ហុឹក...កូនខុសធ្ងន់ណាស់ប៉ាម៉ាក់>ស៊ូជី
<កូនមិនខុសទេ...កុំយំអីកូន...ម៉ាក់យល់...>អ្នកស្រីមីនព្យាយាមលួងលោមកូនទាំងគាត់ខ្លួនឯងអាអាណិតកូនមិនស្ទើរដែល ចំនែកលោកមីនវិញគាត់ពិតជាមានវិប្បត្តិសារីណាស់
<កយំកូន សន្យារជាមួយប៉ាម៉ាក់ថាមើលថែកូនមួយគ្រាប់នេះឲ្យបានល្អណា>លោកប្រុសមីន
<ចាស៎ប៉ា>នាងតូចនិយាយទាំងទឹកភ្នែកតិចៗ
<ហុឹម កូនឃ្លានហើយមើលទៅ អ្នកបម្រើររៀបអាហារឲ្យកូនស្រីយើងឲ្យលឿនឡើង>លោកប្រុសមីន
@បន្ទាប់ពីអាហារពេលល្ងាចបញ្ចប់ទៅយ៉ាងរលូននាងតូចបោះជំហានតម្រង់ទៅរកបន្ទប់របស់នាងវិញទាំងអារម្មណ៍អណ្ដែតអណ្ដូង...មកដល់ក្នុងបន្ទប់ភ្លាមនាងតូចទម្លាក់ខ្លួនអង្គុយនៅលើពូកទាំងទឹកភ្នែករាប់លានតំណក់ហូរចុះមកមិនឈប់
<Tae...ស្មើរនេះបងកំពុងធ្វើអី?បងញុាំបាយនៅ?បងមានបានបើកមើលប្រអប់តូចមួយនោះឬនៅ?បងមាននឹកអូនអត់?នាងមានធ្វើអីបងឬអត់?>ទម្លាក់ខ្លួនអង្គុយមិនទាន់ស្រួលផងសំណួររាប់រយលេចចេញមក...នាងតូចបានត្រឹមតែសួរខ្លួនឯងប៉ុណ្ណោះ
<ហុឹស...នាងទន់ជ្រាយណាស់មីនស៊ូជី...>(ផាច់)ស៊ូជី ស់ចចម្អកខ្លួនឯងព្រមទាំងលើកដៃមកទះកំភ្លៀងខ្លួនឯងទៀត
<ឆឺស...ឯងមានចំនែកស្អីឲ្យគេនឹកទៅ>នាងតូចដកដង្ហើមធំរួចចូលទៅបន្ទប់ទឹកងូតទឹកសម្អាតខ្លួនឈប់គិតខ្វាយខ្វល់ពីងេយ៉ាង បន្តរទៀតតែ បេះដូងរបស់នាងវាមិនឈប់ទេវានៅតែឈឺខ្ទោកៗមិនឈប់ នេះឬអារម្មណ៍ដែលនឹកគេតែម្ខាង? វាឈឺខ្លាំងណាស់...
@ងាកមកមើលថេយ៉ុងវិញ គេរសាប់រសល់ទោះបីពេលនេះគេរវល់តែអោបរិទ្ធជាមួយ ប៊េនលីការក៏ដោយតែអារម្មណ៍គេហាក់ដូចជានឹកខ្វាយខ្វល់ដល់រាងតូចយ៉ាងចឹង
<ហឺុយ...ចង្រៃយ៍កអឺយ>ស្រាប់តែ ភ្លាមៗថេយ៉ុងងើបឈរអស់កម្ពស់ថែមទាំងជេប្រទេចទៀតធ្វើឲ្យ ប៊ីនលីការហាក់ដូចជាមិនស្រណុកចិត្ត
<បងកើតអី>ម្រាមដៃស្រឡូនលើកមកអង្អែលដើមទ្រូងមានសាច់បន្តិចហាក់ដូចជាលួងចិត្តតែ...
<ចេញ>ពាក្យមួយម៉ាត់យ៉ាងខ្លីតែធ្វើឲ្យ ប៊ីនលីការ ស្ទើរក្អួតឈាម
<បងដេញអូនហ្ហ?>នាងស្ដាប់បានច្បាស់តែនាងបែរជាធ្វើថ្លង់វិញ
<ត្រូវហើយចេញទៅ>ថេយ៉ុង
<អូនយល់ថាបងអារម្មណ៍អត់ល្អចឹងអូនទៅសិនក៏បានស្អែកអូនមកជួបបងវិញ>ប៊ីនលីកា
<មិនបាច់មកទេចាប់ពីស្អែកទៅ...ឈប់មករកយើងទៀត...បើមិនចង់បានគ្រាប់កាំភ្លើងធ្លាយខួរ>រាងក្រាស់ស្រែកគំហកដាក់ ប៊ីនលីការទាំងកំរោ
<ចា៎>ប៊ីនលីកា ស្រាប់តែភ័យភ្លាមៗនៅពេលឃើញទឹកមុខរបស់ថេយ៉ុងបែបនេះនាងក៏រហ័សគេចចេញខ្លាចសុីគ្រាប់កាំភ្លើងមែនព្រោះមនុស្សដូច គីម ថេយ៉ុង និយាយយ៉ាងមិចគេនិងធ្វើបែបនិង

ВЫ ЧИТАЕТЕ
✨🥀គុំនុំស្នេហ៍✨🥀(ចប់)
Боевикតើ រឿងស្នេហាមួយនេះនិងទៅជាយ៉ាងណា?? BL&BG សរសេរដោយ:សុវណ្ណមេត្រី