រឿង គុំនុំស្នេហ៍(ភាគទី26)

849 46 0
                                        

ងាកមកមើល ស៊ូជី វិញទម្រាំតែមកដល់បារាំងនាងចំណាយពេលស្ទើរតែពេញមួយថ្ងៃ

<ហុឺយ ហត់ណាស់>នាងតូចទម្លាក់ខ្លួនមួយទំហឹងទៅលើពូក រួចទាញយកទូរសព្ទ័មកមើល

*ប្រាវ

ដោយទ្រាំនិងរូបភាពឌឺដងរបស់ ប៊េនលីកាមិនបាននាងតូចក៏គប់ទូរសព្ទ័ចោលទៅកៀជញ្ជាំងសម្រិតខ្លួនអង្គុយសម្រក់ទឹកភ្នែកទាំងស្ងៀមស្ងាត់

*តុកៗ

<អ្នកនាង ស៊ូ ដល់ម៉ោងអាហារពេលល្ងាចហើយ>មីន វីន ដែលត្រូវជាអ្នកបម្រើរធំនៅទីនេះស្ទុះស្ទារមកហៅនាងតូចទៅញុាំបាយព្រោះនាងមានជំងឺក្រពះបើញុាំបាយមិនទៀងពេលនាងប្រាកដជាឈឺ

<អ៊ំទៅមុនចុះបន្តិចទៀតខ្ញុំចុះទៅតាមក្រោយ>នាងតូច និយាយឲ្យតែរួចពីមាត់បង្ខំងើបដើរទៅបន្ទប់ទឹកទាំងជើងញ័រ

<Baby កុំធ្វើបាបម៉ាក់ពេក ម៉ាក់មិនស្រួលខ្លួនទេហើយក៏គ្នានប៉ានៅមើលថែម៉ាក់ដែល>ស៊ូជី លើកដៃទៅអង្អែលពោះថ្នមៗ

@ក្រុមហ៊ុនKim Group

ពេលនេះកំពុងមានភាពរញេរញៃដោយសារតែ Taehyung ដែលជាម្ចាស់ក្រុមហ៊ុនកំពុងសុំលាលែងចេញពីតំណែង

<ប៉ាក៏ដឹងថាកូនមិនត្រូវការអ្នកណាទេទៀត>ថេយ៉ុង ស្រែកគំហក់ដាក់ប៉ារបស់គេទាំងភ្នែកក្រហមមើលចុះមិនដឹងថាយប់មិញនាយយំដល់ពេលណាទេ

<ចុះ ផាក រ៉ូហ្សា អនាគតគូរដណ្ដឹងរបស់កូន កូនប្រុងទុកនាងឲ្យនៅម៉េម៉ាយមែនទេ?>Mr. Kim

<មែនហើយ...ផាក រ៉ូហ្សារ នាងជាមនុស្សស្រីដែលខ្ញុំស្រលាញ់ តែមីន...>ថេយ៉ុង និយាយទាំងអោនមិខចុះ ម្ខាងមនុស្សស្រីដែលកំពុងពរពោះដែលជាកូនរបស់នាយ ម្ខាងទៀតមនុស្សស្រីដែលនាយស្រលាញ់នាងមិនដឹងខ្យល់អីទេ តើគេនិងធ្វើនាងឈឺចាប់មែនទេ??សំណួររាប់រយជំពូកលេចចេញមកពីខួរក្បាល ពេលនេះគេមិនដឹងថាសម្រេចចិត្តបែបណាទេ

<យ៉ាងមិចហើយកូន?>Mr. Kim ងើបទៅទះស្មាកូនប្រុសទាំងលួងចិត្ត

<បើនាងម្នាក់នោះពិតជាស្រលាញ់ឯងនាងមិនមែនបោះបង់ឯងចោលនោះទេ>Mrs. Kim

<មែនហើយលោកតា លោកយាយទួតនិយាយត្រូវ>ស៊ូនជី ឆ្លៀតថែមថយ ពេលនេះវាត្រូវចំណុចដែលគេចង់បានហើយ មីនស៊ូជី និងខ្លាចជារបស់គេ

<ឥឡូវសម្រេចថាពិធីមង្គលការរបស់កូននិងចាប់ផ្ដើមនៅពេលខាងមុខនេះហើយ>Mrs.kim

<តែ រ៉ូហ្សា នាងមិនទាន់រៀនចប់ហើយខ្ញុំក៏មិនទាន់ត្រៀមខ្លួនដែល>ថេយ៉ុង និយាយយកលេសព្រោះនាយនៅតាមរកស៊ូជី មកវិញ

<ហុឹម...ចឹងសម្រេចថារងចាំ1ឆ្នាំទៀតទៅចុះ>Mrs.kim

<បាទម៉ាក់>ថេយ៉ុង

@ងាកមកមើល មីនស៊ូជី វិញ តាំងពីពេលដែលនាងចេញពីភូមិគ្រឹស្ដត្រកូលគីម ទឹកមុខនាងមិនដែលរីកចំនែកអាការៈជំងឺវិញកាន់តែឌុនដាបទៅៗ នាងតូចលើកក្រដាស់លែងលះមកមើលដោយមានស្នាមទឹកភ្នែកជាមួយជាមួយនាងតែងតែយំអោបក្រដាស់នេះជានិច្ចនៅពេលដែលនាងនឹកដល់ថេយ៉ុង 

<Tae បងមាននឹកអូនដូចអូនកំពុងនឹកបងឬអត់??>នាងតូចយករូបថតរបស់ថេយ៉ុង មួយសន្លឹកមកអោបក្រសោបជាប់ដើមទ្រូង

តុកៗ

<អ្នកនាងពិសារថ្នាំបន្តិចទៅណា>អ៊ំ វីន អ្នកបម្រើក្នុងផ្ទះខំយកថ្នាំប៉ូវមកឲ្យនាងតូចព្រោះមើលទៅនាងខ្សោយណាស់

<ចាស៎>នាងតូចបោះជំហានសន្សឹមៗដើរទៅបើកទ្វាឲ្យអ្នកដែលជាអ៊ំ

<នេះអ្នកនាង...អ្នកនាងខ្ញុំស្គមខ្លាំងណាស់>អ៊ំ វីនលើកដៃមកអង្អែលថ្ពាល់នាងតូចបន្តិច ពិតមែនហើយតាំងពីនាងមករស់នៅទីនេះបាយក៏មិននឹកទឹកក៏មិនស្រេកទោះអង្វរយ៉ាងណាក៏មិនញុាំដែល

<ស៊ូ!!!....>ហ៊ូសុក រត់មករកប្អូនស្រីទាំងក្ដីអាណិត

<មើលចុះឯងស្គមណាស់...អ៊ំ វីនតើអ៊ំមើលប្អូនស្រីខ្ញុំយ៉ាងមិចនិង>អ្នកជាបងស្រែកសម្លុតទៅកាន់អ៊ំចាស់ដោយកំហឹងច្រាលពេញទ្រូង

<បង...បានហើយអូនទេដែលជាអ្នកមិនព្រមញុាំដោយខ្លួនឯងបងកុំបន្ទោសគាត់អី>ស៊ូជី ចាប់ដៃបងប្រុសតិចៗ

<ហេតុអីទៅជាបែបនេះ...នេះអូនកំពុងមានផ្ទៃពោះណាហេតុអីមិនខំប្រឹងញុាំបន្តិចទៅឬអូនមិនចង់ឲ្យកូនបានឃើញពន្លឺព្រះអាទិត្យ?>ហ៊ូសុក បែរមកនិយាយជាមួយប្អូនស្រីយ៉ាងស្រទន់ពាក្យស្ដីបន្ទោសតែបង្កប់ដោយក្ដីបារម្ភ

✨🥀គុំនុំស្នេហ៍✨🥀(ចប់)Tempat cerita menjadi hidup. Temukan sekarang