<លោកប្រធានខ្ញុំមិនយល់ត្រង់នេះ>រាងតូចច្រលឹងពាក់ស្បែកជើងកែងចោតដើរមករករាងក្រាស់ដែលជាប្រធានកំពុងអង្គុយកងទាក់ខ្លាកន្លែងតុធ្វើការ
<មិនយល់ត្រង់ណា?>រាងសង្ហារនិយាយទាំងចោលភ្នែកព្រានសម្លឹងមើលទៅជ្រលងភ្នំមូលក្លំទាំងពីរដែលកំពុងលាក់ខ្លួនក្នុងអាវទម្លាក់ស្មារ...រាងតូចទម្លាក់ខ្លួនច្រតដៃលើតុធ្វើការរបស់រាងធំរឹតតែបង្ហាញនូវភ្នំមូលក្លំទាំង2
<មិនយល់ត្រង់នេះ>រាងស្ដើងលើកដៃចង្អុលទៅលើតួរអក្សរមួយជួរ...រាងតូច មានអារម្មណ៍ថានាងដូចជាប្រចណ្ឌទៅលើគេយ៉ាងចឹង...នាងបាញ់ខ្សែរភ្នែកពិឃាតទៅលើអ្នកម្ខាងទៀត
<បានហើយនាងចេញទៅ>ថេយ៉ុង ប្រញ៉ាប់ដេញឲ្យនាងតូចចេញទៅវិញព្រោះមើលទៅស៊ូជីមុខមិនស្រស់សោះ
<អូនកើតអីហាស>រាងក្រាស់ដើរទៅជិតរាងតូចរួចយកដៃរបស់គេទៅក្រសោបមុខតូច
<អូនអត់កើតអីទេ>ដៃតូចៗលូកចូលទៅអោបដៃរបស់រាងក្រាស់វិញស្នាមញញឹមលេចចេញមកពីផ្ទៃមុខ
<អូនឃ្លានអត់?>រាងក្រាស់សួរទាំងលើកដៃតូចៗរបស់នាងមកថើបថើៗ
<អត់ទេ>ស៊ូជី
<ធុញទ្រាន់ហ្ហ??តោះទៅដើរលេងខាងក្រៅ>ថេយ៉ុង និយាយទាំងក្រោកឈរចាប់ទាញម្រាមដៃតូចៗឲ្យដើរតាមគេ
<ចុះការងារបង>រាងតូចសួរទាំងក្រលេកភ្នែកទៅមើលក្រដាស់ដែលគរដូចភ្នំនៅលើតុធ្វើការរបស់អ្នកកម្លោះ
<មិនបាច់ខ្វល់ទេបងជូនអូនដើរលេងកុំឲ្យធុញថប់>ថេយ៉ុង
~ក្រឺង~
ខណៈនោះសម្លេងទូរសព្ទរបស់គេបន្លឺឡើងនៅលើអេក្រង់បង្ហាញឲ្យឃើញឈ្មោះ(រ៉ូហ្សា)យ៉ាងច្បាស់ រាងក្រាស់រហ័សដកទូរសព្ទ័ចេញដើម្បីកុំឲ្យរាងតូចឃើញឈ្មោះ...រ៉ូហ្សាគឺជាអនាគតភរិយារបស់គេតែនាងទៅសិស្សបន្តរនៅឡុងដ៏
<អ្នកណានិង>រាងតូចសួរទាំងមិនបានមើលលើអេក្រង់ទូរសព្ទ
<បងសទៅនិយាយទូរសព្ទបន្តិច>រាងក្រាស់និយាយទាំងរត់សម្ដៅទៅកន្លែងស្ងាត់
<ហុឹម>រាងតូចងក់ក្បាលទទួលសំណើរ
<អាឡូរ៉ូហ្សារ...អូនមានការអី??>ថេយ៉ុង និយាយទាំងសម្ដីផ្អែមរងចាំខ្សែររយៈម្ខាងទៀតឆ្លើយសំណួរយ៉ាងអន្ទះអន្ទែង
<អូននឹកបង...1ខែទៀតអូនត្រឡប់ទៅស៊េអូលហើយបងចាំមកទទួលអូនផង>សម្លេងស្រួលស្រេសបន្លឺរទាំងមានទឹកដមធ្វើឲ្យរាងក្រាស់អរព្រួចភ្លេចអស់រឿងទាំងឡាយ
<ឆាប់មករឹតតែល្អបងនិងនាំអូនដើរលេងឲ្យពេញទីក្រុងស៊េអ៊ូលតែម្ដង>រាងក្រាស់និយាយទាំងភ្នែករំពៃមើលទៅទីក្រុងខាងក្រៅតាមរយៈបង្អួចកញ្ចក់
<ហុឹម....អូនក៏ចង់ឆាប់ទៅដែលតែដោយសារអូនត្រូវការរៀននិងព្យាបាលឲ្យជាដាច់ទើបនៅយូរ...កុំភ័យអីអូននិងត្រឡប់ទៅវិញនៅមួយខែទៀតហើយពួកយើងលែងបានឃ្លាតឆ្ងាយពីគ្នាទៀតហើយ>សម្លេងស្រួយស្រេសបន្តរទាំងសប្បាយចិត្ត...គ្រាន់លឺបែបនេះភ្លាមរាងក្រាស់គេសប្បាយចិត្តខ្លាំងណាស់គេចង់ឲ្យពេលវេលាដើរលឿនរហូតដល់មួយខែយ៉ាងឆាប់រហ័សតែវាមិនអាច
<ចឹងបងរវល់សិនហើយណាចាំបងទំនេរបងនិងឆ្លៀត Call ទៅអូន>រាងក្រាស់រហ័សចុចបិទទូរសព្ទព្រោះឃើញនាងតូចកំពុងដើរមករកគេ
<តោះពួកយើងត្រឡប់ទៅសេអ៊ូលវិញ>រាងក្រាស់និយាយទាំងលើកដៃអង្អែលក្បាលរាងតូច
<មែនហ្ហ??>រាងតូចអរព្រួចពេលលឺគេនិយាយបែបនេះនាងកំពុងតែនឹកប៉ាម៉ាក់ស្រាប់ផង
<តែអូនត្រូវនៅ Office ផ្ទាល់ខ្លួនរបស់បងមិនត្រូវទៅភូមិគ្រឹស្តរបស់អូនវិញទេ>រាងតូចទុចងក់ពេលលឺបែបនេះ ម្ខាងប៉ាម៉ាក់ដែលនឹកបារម្ភពីនាងម្ខាងមនុស្សជាទីស្រលាញ់តើនាងនិងធ្វើតាមអ្នកណា
<ហុឹម...ក៏បាន>រាងតូចទទួលយកសំណើរទាំងមិនសប្បាយចិត្ត
<តោះទៅ>រាងក្រាស់ចាប់អូសដៃរាងតូចថ្នមៗទៅរករថយន្តដែលចតទុកជាស្រេចនៅខាងក្រៅ
ESTÁS LEYENDO
✨🥀គុំនុំស្នេហ៍✨🥀(ចប់)
Acciónតើ រឿងស្នេហាមួយនេះនិងទៅជាយ៉ាងណា?? BL&BG សរសេរដោយ:សុវណ្ណមេត្រី
