រឿង គុំនុំស្នេហ៍(ភាគទី9)

1K 51 0
                                        

<លោកប្រុសតូវវ៉ាលីរៀបចំរួចរាល់ហើយ>Girl អ្នកបម្រើក្នុងផ្ទះចេញមកព្រមទាំងអូសវ៉ាលីធំ2មកជាមួយផងដែល

<ល្អ...យកវាទៅទុកក្នុងឡានទៅ>ថេយ៉ុងបញ្ជារទៅអ្នកបម្រើរទាំងមុខមាំ

<ចាស៎លោកប្រុស>Girl អូសវ៉ាលីធំទាំងពីរយកទៅដាក់គូទឡានខាងក្រោយតាមបង្គាប់របស់ដេយ៉ាង

<ស៊ូជី!អូនរួចរាល់ឬនៅ??>ថេយ៉ុងចោទសួរទៅរាងតូចដែលនៅបន្ទប់ជាន់ខាងលើមិនដឹងថានាងកំពុងតែធ្វើអ្វីទេ

<រួចហើយ>រាងតូចបន្ទរពីក្រោយពាក្យរបស់នាយរួចចុះពីជាន់លើទាំងញញឹមស្រស់

<យូរនោះយូរ>រាងក្រាស់ថាឲ្យនាងតូចតិចៗព្រោះខ្លាចនាងអន់ចិត្ត

<អូនរវល់ Makeup បន្តិចបន្តួចសោះ>រាងតូចនិយាយទាំងសម្លក់ទៅរាងក្រាស់

<មិចអូនមិន Makeup ក៏នៅតែស្អាតដែលប្រពន្ធសម្លាញ់...សឺត...>រាងក្រាស់ចាប់ទាញរង្វង់មុខមកថើបតិចៗមុននិងលើកបីរាងតូចទៅរថយន្តរបស់គេ

~ងុឺត~

រថយន្តទំនើបផ្ទុកដោយគូរស្នេហ៍ថ្មីថ្មោងទាំង2បូករួមជាមួយអ្នកបើកឡាននិងជំនិតម្នាក់បានមកដល់គោលដៅរបស់គេយ៉ាងឆាប់រហ័ស...រាងក្រាស់បោះជំហានចេញពីក្នុងឡានទាំងមិនភ្លេចឈោងដៃទៅបីរាងតូចដែលកំពុងគេងលង់លក់មិនដឹងតាំងពីស្មើរណា...ខ្យល់ត្រជាក់បក់ល្វិចៗធ្វើឲ្យរាងតូចរួញខ្លួនបន្តិចព្រោះរងា...មកដល់ក្នុងយន្តហោះផ្ទាល់ខ្លួននាយទម្លាក់នាងតូចថ្នមៗទៅលើកៅអីរបស់យន្តហោះរួចទាញអាវក្រាស់មួយដណ្ដំឲ្យរាងតូចមុននិងគេឡើងមកអង្គុយឲ្យស្រួលបួល

@Skip

រយៈពេលធ្វើដំណើរយ៉ាងយូរពួកគេក៏ត្រឡប់មកដល់ទីក្រុង សេអ៊ូល ដោយសុវត្តិភាព...

<ហុឹម...>រាងតូចក្រហឹមដើមករបន្តិចបើកភ្នែកសន្សឹមៗមើលទៅខាងក្រៅនៅពេលដែលរាងក្រាស់កំពុងបីនាងចុះពីលើយន្តហោះ

<បងរំខានដំណេកអូនហើយមែនទេ?>រាងក្រាស់សួរទាំងមិនបញ្ឈប់ដំណើរ

<អត់ទេ>រាងតូចឆ្លើយយ៉ាងខ្លីរួចបិទភ្នែកសង្ងំគេងបន្តរទៀត...រាងសង្ហារបន្តរដំណើរដើរទៅរថយន្តរបស់គេដែលប៉ាគេបញ្ជូនឲ្យមកចាំទទួល

<លោកប្រុសប្រុងទៅណាបន្តរទៀត?>Boy អ្នកបើកឡានងាកសួរទៅលោកប្រុសរបស់គេ

<ទៅភូមិគ្រឹស្ដរបស់យើងផ្ទាល់>ថេយ៉ុង បញ្ជារទាំងមុខមាំ

<បាទលោកប្រុស>រថយន្តទំនើបបន្តរដំណើរឆ្ពោះទៅកាន់ភូមិគ្រឹស្ដរបស់លោកអគនាយដ៏ធំប្រចាំស៊េអ៊ូលគឺគីម ថេយ៉ុង គេបន្តរទទួលដំណែងនេះយូរណាស់ហើយ អាយុទើបតែ20ឆ្នាំតែក្ដោបក្ដាប់ក្រុមហ៊ុននិងបើកសាខាជាច្រើនកន្លែងទៀតអ្នកណាដែលថាមិនប៉ងប្រាថ្នាចង់បាននាយនោះទាំងសង្ហារទាំងមានលុយចាយហឺហា...តែគ្នានអ្នកណាហ៊ាននោះទេព្រោះគេបានដឹងទៅហើយថាកំម្លោះសង្ហារវ័យក្មេងរូបនេះមានម្ចាស់ចិត្តរួចទៅហើយ

@Skip

រថយន្តដដែលបានមកឈប់ពីមុខភូមិគ្រឹស្ដដ៏ធំទូលាយ...

<ទៅវិញទៅហើយប្រាប់ប៉ាផងថាយើងមិនបានចូលភូមិគ្រឹស្តធំទេ>ថេយ៉ុងបញ្ជារទៅអ្នកបើកឡានទាំងមានអ្នកបម្រើរស្រីជាច្រើនមកប្រមូលឥវ៉ាន់យកទៅទុក

<បាទលោកប្រុស>Boy,ថេយ៉ុងបីរាងក្រាស់ក្នុងដៃរួចដើរចូលទៅក្នុងភូមិគ្រឹស្ដ...គេទម្លាក់នាងថ្នមៗទៅលើពូកព្រោះខ្លាចរំខានដំណេកនាងម្ដងទៀត...គេបោះជំហានចូលទៅក្នុងបន្ទប់ទឹកទាំងអស់កម្លាំង...រាងតូចបើកភ្នែកយឺតៗសម្លឹងមើលទៅលើពិដានបន្ទប់រួចបែរមើលឆ្វេងស្ដាំហាក់ដូចជារកអ្វីមួយ...សម្លេងចាក់ទឹកនៅក្នុងបន្ទប់ទឹកធ្វើឲ្យនាងប្រាកដចិត្តថារាងក្រាស់កំពុងនៅក្នុងបន្ទប់ទឹក

✨🥀គុំនុំស្នេហ៍✨🥀(ចប់)Tempat cerita menjadi hidup. Temukan sekarang