<កុំសួរច្រើនទៅរៀបបន្ទប់មួយសម្រាប់គេទៅ>ជុងគុក បញ្ជារទៅកាន់អ្នកបម្រើទាំងមុខមាំនាយមិនចូលចិត្តមនុស្សសុាំតាប៉ែនោះទេ
<ចាស៎លោកប្រុស>នាងយីមរត់យ៉ាងលឿនទៅរៀបបន្ទប់មួយដែលនៅទល់មុខនិងបន្ទប់របស់ជុងគុក
<ឈឿនទៅរកខោអាវឲ្យគេពាក់1កំផ្លេរផង>ជុងគុក ទន្លាក់រាងតូចចុះទៅលើសាឡុងរួចបែេមកទាញទូរសព្ទ Call ហៅឲ្យគ្រូរពេទ្យប្រចាំខ្លួនឲ្យមកមើលថេយ៉ុង 20នាទីក្រោយលោកគ្រូរពេទ្យក៏មកដល់ គាត់បានពិនិត្យស្ទង់មើលពីអាការៈរបស់ថេយ៉ុងរួចបែរមកនិយាយជាមួយជុងគុក
<គេមិនកើតអ្វីនោះទេគ្រាន់តែអស់កម្លាំងនិងគ្រុនក្ដៅតែប៉ុណ្ណោះ>លោកគ្រូរពេទ្យចាស់និយាយដោយសម្លឹងមើលទៅអ្នកជំងឺគេងនៅលើសាឡុង
<បាទអរគុណលោកគ្រូរពេទ្យ>ជុងគុក ដើរទៅលើកបីរាងតូចឡើងទៅបន្ទប់ដែលបានរៀបចំរួចជាស្រេច។គេទម្លាក់រាងតូចទៅលើពូកថ្នមៗរួចបែរមកទាញកន្សែងតូចមួយមកជូតខ្លួនឲ្យនាយកម្លោះរួចផ្លាស់ខោអាវសើមរបស់គេចេញហើយទាញភួយមកដណ្ដប់ឲ្យគេ
<ឯងជាស្រីឬប្រុសទៅ?>ជុងគុក អោនទៅថើបថ្ពាល់រលោងដោយមិនសុំការអនុញ្ញាតពីម្ចាស់ខ្លួនរួចបោះជំហានចេញទៅបាត់ តើជុងគុកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ថេយ៉ុងមែនទេ?
ម៉ោង7:35នាទី ជុងគុក បោះជំហានមករករាងតូចដែលកំពុងគេងមិនទាន់ភ្ញាក់រួចទាញកៅអីមកអង្គុយសម្លឹងមុខអ្នកដែលគេងមិនដឹងខ្លួន
<ហុឹម...>ថេយ៉ុង លេបទឹកមាត់ផ្សើមបំពង់ករបន្តិចរួចបើកភ្នែកសន្សឹមៗសម្លឹងមើលទៅលើពិដានរួចបែរមករកអ្នកដែលកំពុងអង្គុយញញឹមមកគេ
<ខ្ញុំ...ខ្ញុំទីណា?>ថេយ៉ុង លើកដៃមកស្ទាបក្បាលកំពុងឈឺរួចងាកមកសួរជុងគុក
<នៅផ្ទះយើង យើងឃើញឯងសន្លប់នៅក្រោមភ្លៀងទើបយើងយកមកផ្ទះ>ជុងគុក និយាយដោយមានស្នាមញញឹមជាប់ជានិច្ច
<តើ...ខ្ញុំអាចសុំលោកទៅផ្ទះវិញបានឬទេ?>ថេយ៉ុង និយាយទាំងងើបប្រុងចុះពីលើពូកតែ ជុងគុក មកចាំគេជាប់ហាក់មិនឲ្យងើប
<យើងមិនឲ្យឯងទៅណាទេ នៅទីនេះហើយ>គេដូចជាមិនចង់ឲ្យក្មេងម្នាក់នេះទៅណាសោះឡើយគេចង់ឲ្យនាយនៅផ្ទះរបស់គេកាន់តែយូរកាន់តែល្អ
<តែខ្ញុំមានការងារនៅផ្ទះច្រើនណាស់>ថេយ៉ុង
<មិនបានទេឯងត្រូវតែនៅទីនេះសិន>ជុងគុក នៅតែមិនព្រមឲ្យគេទៅណាឡើយ
<...>ថេយ៉ុង គេមិនមាត់បានត្រឹមតែងក់ក្បាល
<ឯងជាអ្នកណាទៅ?>ជុងគុក អោនទៅមើលមុខអ្នកម្ខាងទៀតដែលអោនមុខចុះហាក់ដូចជាកំពុងលាក់ទុក្ខកង្វល់អ្វីម្យ៉ាងយ៉ាងចឹង
<ខ្ញុំឈ្មោះថេយ៉ុង គ្មានផ្ទះនៅទេ>គេសុខចិត្តជ្រើសរើសកុហកគេមិនចង់ត្រឡប់ទៅផ្ទះវិញទេគេស្ដាយកំហុសរបស់គេណាស់គេមិនចង់ទៅផ្ទះឃើញតែទឹកមុខស៊ូជីនោះទេ
<កយំអីនៅផ្ទះជាមួយយើងទៅណា ចុះផ្នូរនោះជាផ្នូរអ្នកណា?>ជុងគុក កាន់តែសួរជីកឬសជីកគល់
<ជា...ហ្អឹក...>ថេយ៉ុង ឆ្លើយមិនចេញបានត្រឹមតែសង្ខំយំ ឃើញបែបនេះ ជុងគុក ក៏រហ័សទៅអោបអ្នកម្ខាងទៀតជាប់ក្នុងទ្រូងគេមិនចង់ស្ដាប់ពាក្យយំនោះទេ គេមិនយល់ខ្លួនឯងទេហេតុអីនៅជិតក្មេងម្នាក់នេះអារម្មណ៍គេកាន់តែរំភើបទៅវិញ
<បានហើយលោកកុំអោបខ្ញុំ>ថេយ៉ុង រើចេញពីរង្វង់ដៃអ្នកកម្លោះបន្តិច ហេតុអីគេទៅជាទន់ជ្រាយបែបនេះចុះគីមថេយ៉ុងដ៏មានអំណាចពីមុនទៅណាហើយ
<កុំរើអីយើងចង់លួងឯង>សម្លេងលួងផ្អែមល្ហែមធ្វើឲ្យអ្នកម្ខាងទៀតបានត្រឹមតែសង្ឃខំយំខ្សិបខ្សួលមិនចេញសម្លេងមកក្រៅ

YOU ARE READING
✨🥀គុំនុំស្នេហ៍✨🥀(ចប់)
Actionតើ រឿងស្នេហាមួយនេះនិងទៅជាយ៉ាងណា?? BL&BG សរសេរដោយ:សុវណ្ណមេត្រី