Part 2:មីនស៊ូជី!

2.3K 93 1
                                        

<ក្រពះកូនមិនមែនដែកទេតែកូនមិនឃ្លាននិងណាលោកប៉ា...ជុប...>ថាហើយរាងតូចថើបប៉ារបស់នាងមួយខ្សឺតរួចរត់ទៅបន្ទប់បាត់...Mrs.Min កាន់កែវកាហ្វេរួចដើរមករកស្វាមីទាំងសប្បាយចិត្ត

<កូនយើងមិនចេះធំទេ>Mrs.Min និយាយទាំងដៀងភ្នែកសម្លឹងទៅរាងតូចដែលកំពុងឡើងកាំជណ្ដើរទាំងញញឹមបិទមាត់មិនជិត

<ធំទៅណាមិនរួចទេម៉ាក់វាអឺយ>Mr.Min និយាយទាំងសម្លឹងមើលទៅកូនស្រីបណ្ដូលចិត្តដូចគ្នា...រាងតូចឡើងមកដល់បន្ទប់ភ្លាមក៏លោតទៅលើពូកទន់ៗរបស់នាងទាំងអស់កម្លាំង

~ហុឺយ~

រាងតូចដកដង្ហើមធំមួយឃូរចោលទាំងអារម្មណ៍តានតឹងរួចទាញទូរសព្ទដៃរបស់នាងយកមកចុចលេងទាំងមិនទាន់ផ្លាស់ប្ដូរសម្លៀកបំបាក់សិស្សសាលាចេញ...

<ស៊ូហា៎កូនចុះមកញុាំបាយសិនមក>Mrs.Min ស្រែកហៅកូនឲ្យចុះមកញុាំបាយព្រោះរាងតូចនាងមិនទាន់បានញុាំអ្វីនៅឡើយទេ

<ចា៎ម៉ាក់ចាំបន្តិចកូនចុះទៅឥឡូវហើយ>រាងតូចរហ័សងើបពីគ្រែររួចផ្លាស់ប្ដូរសម្លៀកបំពាក់សិស្សចេញចុះមកញុាំបាយតាមបង្គាប់របស់ម៉ាក់...គ្រាន់តែរាងតូចចុះមកដល់ភ្លាមអ្នកបម្រើរក៏ចាប់ផ្ដើមដួសបាយឲ្យអ្នកទាំងអស់គ្នាញុាំ...ញុាំបាយរួចរាងតូចក៏ចូលគេងក្នុងបន្ទប់របស់នាងវិញ...

ម៉ោង6:35នាទី

ព្រះទិនករបញ្ចេញពន្លឺរស្រាលៗចាំចូលតាមបងអង្ចួលជះពន្លឺទៅលើរាងតូចល្វត់ល្វន់ដែលកំពុងគេងលង់លក់ខណៈនោះសម្លេងនាឡិការលឺតុបន្លឺសម្លេងឡើង...រាងតូចងើបទាំងមិនទាន់អស់ងងុយទាញនាឡិការមកមើល

<ស្លាប់ហើយម៉ោង6ហើយ>រាងតូចស្ទុះចុះពីលើគ្រែរគេងទាំងសេសឺរដូចមនុស្សមិនទាន់អស់ងងុយរួចរត់តម្រង់ទៅបន្ទប់ទឹក...ងូចទឹករួចរាល់នាងរហ័សចុះមកក្រោមដើម្បីញុាំអាហារពេលព្រឹក

<ថ្ងៃនេះកូនគេងយូរណាស់ស៊ូ>Mrs.Minស្ដីបន្ទោសកូនស្រីបន្តិច

<សុំទោសប៉ាម៉ាក់ដោយសារកូនដាក់ម៉ោងរោទិ៍ខុសទើបវាបែបនិងលើកក្រោយមិនមានបែបនេះទៀតទេណា>ស៊ូជី និយាយទាំងអោនសុំទោសប៉ាម៉ាក់នាងបន្តិច

<ហុឹម...មិនអីទេកូនញុាំអាហារសិនឬទៅរៀនតែម្ដង>Mr.min

<កូនទៅរៀនសិនហើយណាប៉ាម៉ាក់...ជុប...ជុប>ស៊ូជី នាងអោបថើបប៉ាម៉ាក់នាងម្នាក់មួយខ្សឺតរួចរត់សម្ដៅទៅឡានទាំងតេះតាស់...Mrs.min & Mr.Min គ្រវីក្បាលសើចកូនស្រីបណ្ដូលចិត្តទាំងហួសចិត្ត...នេះមាននាឡិការតែបើគ្នានវិញតើម៉ោងប៉ុនម៉ាននាងងើបទៅ??

____________School...

រាងតូចបោះជំហានមួយចូលទៅក្នុងអគារសាលា...នាងដើរកាត់ពេលណាក៏មានកែវភ្នែកប្រុសព្រាន...មានទាំងកែវភ្នែកច្រណែន កំពុងបាញ់តម្រង់មករកនាងរួមគ្នា សម្លេងខ្សិបខ្សៀវ ល្អនិងអាក្រក់អំពីរនាងក៏មានលឺឡើងជាមួយគ្នាផងដែល រាងតូចមិនខ្វល់ច្រើនក៏បោះជំហានចូលទៅក្នុងអគាររួចដើរតម្រង់ទៅជាន់ទី2រួចទៅបន្ទប់រៀនរបស់នាង

<ហេ!ស៊ូជី>កម្លោះពាក់វែនតារត់សម្ដៅមករកនាងទាំងត្រហេបត្រហប...រាងតូចបង្អាក់ជំហានបន្តិចដោយសារមានគេហៅសព្វនាមរបស់នាង...នាងបែរក្រោយបន្តិចសម្លឹងមើលទៅម្ចាស់សម្លេង...

<ហូរ!ជេហុប...លោកផ្ទេរមករៀននៅសាលានេះដែលមែនទេ>រាងតូចបញ្ចេញស្នាមញញឹមដ៏មានទឹកដម

<ត្រូវហើយខ្ញុំទើបផ្ទេរមកថ្ងៃនេះទេ...មើលនាងចុះបែកគ្នាតែ15ឆ្នាំសោះស្អាតដល់ហើយ>ជេហុប និយាយទាំងញញឹម

<សរសើរពេកហើយ...តោះទៅបន្ទប់រៀន>ស៊ូជី

<ហុឹម...តោះ>ជេហុប ជាមិត្តរបស់នាងតាំងពីរៀននៅវិទ្យាល័យតែដោយសារនាងមានជំងឺទើបប៉ានាងបញ្ជូនទៅរៀននិងព្យាបាលនៅប្រទេសបារាំង

✨🥀គុំនុំស្នេហ៍✨🥀(ចប់)Where stories live. Discover now