part 3: អាមនុស្សរោគចិត្ត..

3.2K 241 0
                                    

ក្រោយពីច្រឡោតដាក់ថេយ៉ុងមួយប្រាវហើយ
នោះរាងកាយមាំក្រាស់ជាមួយទឹកមុខឃោឃៅ
ចងចិញ្ចើមចូលគ្នាមកខិតជិតខ្លួនថេយ៉ុង

" អឹបប៎..... "
មុខសរ រលោងរបស់ថេយ៉ុងត្រូវបានចាប់ច្របាច់ដោយដៃក្រាស់របស់ជុងគុកយ៉ាងណែនធ្វើឱ្យថ្ពាល់ក្រពុំមួយនោះចាប់ផ្តើមក្រហមថើរៗដោយការរឹតខ្លាំងពេក

" យើងសួរម្តងទៀតថាយ៉ុនហ្គីគេយកជីមីនទៅ
លាក់នៅឯណា ? "

" លោក ? ខ្ញុំបានប្រាប់ហើយថាខ្ញុំអត់ដឹងទេហេតុអីលោកសួរដដែលៗបែបនេះ ! "

" គីម ថេយ៉ុង...!! "
ជុងគុកកម្រើកមាត់ស្រែកឈ្មោះរបស់ថេយ៉ុង
ខ្លាំងៗជាមួយកែវភ្នែកដាក់កំហិតជាខ្លាំងទាំងដែលនៅមិនទាន់ប្រលែងដៃចេញពីមុខរបស់ថេយ៉ុងនៅឡើយ

ឌុក ដាក់ ៗ សម្លេងបេះដូងលោតយ៉ាងលឿនខ្ទូកៗ ពីទ្រូងខាងឆ្វេងរបស់ថេយ៉ុង ព្រោះតែការភ័យញ័រពីទង្វើរជុងគុក

" ឯងមាត់រឹងល្អណាស់ចឹងកុំបន្ទោសយើង "
ថារួចគេក៏ក្រវែងមុខថេយ៉ុងអោយបែរទៅម្ខាង ជាមួយនឹងទឹកភ្នែករាងតូចហូរសស្រាំ ។ គេក៏ដើរ
ចេញពីបន្ទប់នោះបាត់ទៅ ។ ពេលជុងគុក
ចេញទៅបាត់ក្នុងបន្ទប់គឺកាន់តែអាប់អួល
សម្លេងថេយ៉ុងយំខ្សួលៗបន្តលឺឡើងតិចៗ
មិនឈប់

" ហឹកៗ ឈឺពេញខ្លួនខ្លាំងណាស់ ! អ្ហឹក
អាយ៉ុនតើពេលនេះឯងទៅណា ? "
ថេយ៉ុងយំរៀបរាប់ស្រណោះខ្លួនឯងយំមិនឈប់គេខ្លាច ខ្លាចណាស់ដឹងទេ ?  ដែល ត្រូវមកឈឺខ្លួនដោយសារតែជុងគុក បែបនេះ ធ្វើអ្វីក៏មិនបានព្រោះពេលនេះជុងគុកយល់ថាខ្លួនអោយយ៉ុនហ្គីនាំជីមីន ទៅណាក៏មិនដឹង បកស្រាយយ៉ាងមិចក៏គេមិនជឿដែល ។

@Skip ~~~

ក្រឡេកមកមើល យ៉ុនហ្គីនឹងជីមីនវិញពេលនេះពួកគេកំពុងអង្គុយលេងនៅមាត់ទឹក បើតាមតំបន់ទីនោះគឺជាតំបន់ជនបទនេះឯងវាក្បែរក្រុងបន្តិចប៉ុណ្ណោះ ។ វិប វិប សម្លេងខ្យល់នឹងទឹកលលកកំដររាត្រីនៅយប់ នោះយ៉ាងត្រជាក់កាយ ជីមីនដែលគេ
ផ្អែកក្បាលទៅលើស្មារយ៉ុនហ្គីនោះភ្លាមៗក៏និយាយឡើង

" បងយ៉ុន ? បងសប្បាយចិត្តដែរទេនៅពេលពួកយើងមានសរីភាពបែបនេះ ? "

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now