Part 26 : គ្រោះថ្នាក់ចរាចរណ៍ !

2.9K 229 46
                                    

ការចាកចេញរបស់ថេហ្យុងគ្មានអ្នកណាដឹងឡើយ ក្រៅពីជុងហ្គុក ចេញទៅដោយស្ងាត់ៗ តែក៏ប្រមូលយកការឈឺចាប់មិនតិចយកទៅជាមួយដែរ ។ រាងកាយតូចឈរនៅខាងមុខច្រកចេញបែរខ្លួនមកសម្លឹងទីឋានដែលធ្លាប់រស់នៅ អនុស្សាវរីយ៍ដែលមានមួយរយៈពេលមកនេះតែវាបានត្រឹមការចងចាំដក់ជាប់នៅក្នុងខួរក្បាលប៉ុណ្ណោះ

" អរគុណដែលមិនឱ្យខ្ញុំចាកចេញតែម្នាក់ឯង អូននឹងមើលថែកូននេះឱ្យគេធំដឹងក្តី ទោះជាបងមិនត្រូវការក៏ដោយចុះ ជុងហ្គុក...!! " ក្រោយពីនិយាយពាក្យក្នុងចិត្តរួចហើយនោះគេក៏ងាកខ្លួនចាកចេញពីរង្វង់ផ្ទះនេះដោយឈឺត្រង់បេះដូងនោះជាខ្លាំង ទៅដោយមិនមានអ្វី តែបែរជាស្ពាយភាពឈឺចាប់មកទៅវិញ តែគួរណា៎សប្បាយចិត្តក្រែងចង់ចាកចេញតាំងពីដំបូងមិនចឹង ?

ថេហ្យុងដើរបានឆ្ងាយបន្តិចដោយមិនដឹងទិសដៅគេក៏ចាប់អស់កម្លាំងដើរមិនចង់ទៅមុខ ណាមួយមិនទាន់ញុាំបាយព្រឹកនោះទេ ព្រុស.... ខណៈនោះគេក៏ដួលទៅលើដីភ្លាមៗដោយសារតែទ្រាំទ្រលែងរួចទៅហើយ គេមិនមែនមកខ្លួនមួយឯណា

" អួយ...ឈឺ " ថេយ៌ថ្ងូរឡើងដោយឈឺចាប់ពេលដុំថ្មគប់ត្រូវខ្លួនក្រោយមានមនុស្សដើរកាត់គេឃើញសភាពរាងតូចក៏គិតថាជាមនុស្សខ្ចាត់ព្រាត់គ្មានផ្ទះសម្បែងនៅមានពោះធំទៀត

" Where this guy come from ? Ohh look at him he so dirty !! F*ck " មានជនជាតិអង់គ្លេសម្នាក់បានបោះសម្តីមកឱ្យរាងតូចក្រោយពេលដែលថេយ៌ត្រូវដួលរួចក៏ប្រឹងងើបមកវិញតែខោអាវរបស់គេបានប្រឡាក់ប្រឡូកអស់ទៅហើយ បុរសម្នាក់នោះក៏ដើរចេញពីថេយ៌បាត់ទៅដោយមិនភ្លេចនិយាយចម្អែចម្អន់ឱ្យនោះទេ ។ ថេហ្យុងមិនបានខ្វល់ក៏ចេះតែបន្តដើរទៅមុខទៀតរហូតដល់ផ្លូវស្ងាត់មួយស្រាប់តែមានឡានមួយជិតបើកគៀកមកជិតគេ តែភ្លាមៗថេហ្យុងក៏ដួលសន្លប់ក្រឹបតែម្តង មុននឹងឡាននោះបើកមកឈប់ ទើបវត្តមាន Delexth ចុះមក

" ថេយ៌ ? ថេយ៌ភ្ញាក់ឡើង " នាយចាប់អង្រួនស្មារាងតូចតិចៗដាស់គេឱ្យភ្ញាក់តែមិនឃើញដឹងខ្លួនទើបរហ័សលើកបីចូលទៅក្នុងឡានបើកសម្តៅទៅផ្ទះជីមីននឹងយ៉ុនហ្គីបើយកទៅផ្ទះគេគឺមិនកើតឡើយ ។

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now