Part 25 : ចាកចេញ !!

2.8K 240 46
                                    

  " បានហើយឈប់ទៅ ! " ជុងហ្គុកក៏ក្រវាសដៃចេញពីរាងតូចមួយទំហឹងបូករួមនឹងទឹកមុខស្អប់ខ្ពើមដែលកំពុងបញ្ចេញមកយ៉ាងច្បាស់ ។ ថេហ្យុងត្រូវដួលទៅលើអម្បែងនោះបណ្តាលឱ្យគេមុតដៃឈាមមករ៉ាវស្របនឹងទឹកភ្នែកស្រក់ម៉ាត់ៗ សួររកហេតុផលថាហេតុអីសុខៗក៏ទៅជាបែបនេះ ល្អជាមួយគ្នាសុខៗសោះក៏បែរជាខឹងទាំងគេមិនដឹងរឿងអ្វី

" ជុងហ្អា៎....បងយ៉ាងម៉េចនឹងអូនឈឺដឹងទេ " ថេហ្យុងបោះសំណួរទៅវិញមុននឹងងើបទាំងដៃខ្ទប់ឈាមដែលព្យាយាមហូរចេញមកកាន់តែច្រើន

" ឈឺមានអ្វីស្មើរដែលយើងឈឺទៅ ? " គេតបមកវិញជាមួយសម្លេងស្រាលបំផុតតែស្តាប់ហើយវាជាសម្លេងដែលបង្កប់ការខឹងក្រោធ វាឆាបឆេះសន្ធោសន្ធៅទោះរាងតូចប្រឹងជីកឫសគល់យ៉ាងណាតែវាបានត្រឹមទទួលការឈឺចាប់ទៅវិញ

" ហ្អឹក...អូនមិនយល់ទេបងប្រាប់អូនមកណា៎ថាមានរឿងអី ? ឬថ្ងៃនេះអារម្មណ៍បងមិនល្អ អូនរំខានមែនទេ ? ចឹងអូនចេញទៅវិញសិនក៏បានណា៎ " ថេហ្យុងញញឹមតបតិចៗទាំងឈឺចាប់ពើតៗកំពុងកើតមាន ដៃអង្អែលពោះថ្នមៗបម្រុងនឹងដើរចេញតែវេលានោះដៃមាំក៏ក្រឆក់មកចាប់ច្របាច់ក.ដៃតូចមួយរំពេចសឹងតែបាក់ឆ្អឹង

" ត្រូវហើយរំខាន...ឯងវារំខានជីវិតយើងបោកប្រាស់ មិនស្មានសោះថាឯងក៏លាក់ពុតបានល្អយ៉ាងនេះ បើគង់តែបែបនេះមិចក៏មិនធ្វើវាតាំងពីដើមមកទៅ ! " ជុងហ្គុកនិយាយបណ្តើរដៃក៏រឹតដៃថេហ្យុងខ្លាំងជាងមុន តែវានៅតែជាចម្ងល់ឱ្យរាងតូច រំខានឬ ? គេរំខានពេកហើយមែនទេ ដែលចូលមករញ៉េរញ៉ៃក្នុងជីវិតអ្នកនោះ ព្រោះតែអ្វីគឺស្រឡាញ់ មិនដែលមានចិត្តថានឹងបោកប្រាស់ឬកុហកអ្វីឡើយគេមិនដែលសូម្បីតែគិតថានឹងធ្វើបាបមនុស្សម្នាក់នេះ ចុះនេះជាអ្វី ? នឹងមែនទេហៅថាស្រឡាញ់ ស្រឡាញ់ដែលធ្វើបាបរាល់សព្វអំពើនឹងឬ

" ហុឹស...អូនរំខានបងដល់ថ្នាក់នឹងឬ ? កន្លងមកបងមើលថែមនុស្សឆ្គួតនេះហត់ណាស់មែនទេ ? ក្មេងដែលគ្មានម្តាយឪពុកម្នាក់នេះរញ៉េរញ៉ៃនឹងជីវិតបងណាស់ហ្អេស៎ ? ហត់ទេ ធុញដែរទេ ?? " រាងតូចរៀបរាប់ទាំងទឹកភ្នែកសស្រាក់ចោតសួរទៅរាងក្រាស់ទាមទារចម្លើយដែលសាកសម ស្នាមញញឹមដែលធ្លាប់មានបានរលុបអស់គ្មានសល់ ពោលទាំងឈឺពេញទ្រូង វាដូចជាយកកាំបិតមកចាក់គេស្រស់ៗយ៉ាងចឹង តែទឹកភ្នែកនេះអាចបន្ទន់ចិត្តប្រុសឃោរឃៅម្នាក់នេះបានទៀតទេ ចម្លើយគឺទេ !

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now