Part 27 : គេពិការភ្នែកហើយ !!

2.8K 224 34
                                    


បន្តិចក្រោយមកក៏មានអ្នកបើកបរឆ្លងកាត់ទីនោះពួកគេក៏រហ័សខលហៅប៉ូលិសនឹងឡានពេទ្យមកយ៉ាងជាបន្ទាន់ ពេលនោះដែលចន សាន់ ដែលរួចរាល់ចាត់ការ រី វុីស្យា រួចអស់នោះក៏ចេញមកឃើញមានរឿង ចលាចលគេក៏ឈប់ឡានគៀនក្បែរនោះមុននឹងចុះទៅមើលថាមានរឿងអ្វី

" នេះជាលោក ចន ជុងហ្គុក មែនទេនឹង ? " បុរសម្នាក់ស្រដីឡើងក្រោយក្រុមប៉ូលិសបានជួយជុងហ្គុកចេញពីក្នុងឡានពេលនេះគេរបួសយ៉ាងដំណំសន្លប់បាត់ទៅហើយ មិនចម្លែកទេគេជាអ្នកលេងហ៊ុន ជាម៉ាហ្វៀអ្នកណាក៏ស្គាល់

" ចៅហ្វាយ ??? " ចនសាន់ក្រោយប្រឹងរុលចូលមកគេក៏ត្រូវបើកភ្នែកធំៗ នេះគេមិនស្រវាំងភ្នែកទេឬអ្នកដែលមានសភាពទ្រុឌទ្រោមនៅចំពោះមុខគឺជុងហ្គុកចៅហ្វាយគេ
" ហេតុអ្វីក៏មានរឿងបែបនឹងកើតឡើង ? ពុទ្ធោចៅហ្វាយ... គួរតែខលប្រាប់លោកឌែលទេនេះ ខលល្អជាង ! " គេក៏ហូតយកទូរស័ព្ទខលទៅ Delexth យ៉ាងលឿនមុននឹងឡានពេទ្យបញ្ជូនជុងហ្គុកទៅមន្ទីរពេទ្យទើបគេបើក ឡានទៅតាមពីក្រោយ ។

ក្រោយបានដំណឹងពីចនសាន់រួច ជីមីន នឹងឌែលឡិចបានប្រញាប់មកមើលភ្លាមៗ ពេលនេះពួកគេកំពុងអង្គុយចាំនៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងព្រួយបារម្ភ ដោយឡែកជីមីនបានយំឡើងចង់ទន់ខ្លួនទៅហើយ នេះបើជុងហ្គុកគេកើតអ្វីមែន នោះគេក៏មិនរស់ដូចគ្នាព្រោះគេមានតែបងប្រុសជាសាច់ញាតិម្នាក់គត់ គេខឹង គេស្អប់ ទង្វើនាយតែគេមិនដែលចោលការបារម្ភចំពោះបងម្តងណាទេ

" បងប្រុស ហុឹកៗ...គាត់នឹងមិនកើតអីទេត្រូវទេបងឌែល ? " ជីមីនដាក់ខ្លួនអង្គុយចុះវិញក្រោយដើរទៅវិញទៅមកយំឡើងឆ្អែតទើបព្រមនិយាយអ្វីឡើងមក

" ជុងហ្គុកវារឹងមាំណាស់ មិនអីទេឈប់យំទៅជីមីន" នាយក៏ច្រងោដៃទៅអង្អែរស្មារាងស្តើងថ្នមៗឱ្យគេធ្វើអារម្មណ៌ឱ្យស្ងប់មិនចឹងយំដល់សន្លប់ម្នាក់ទៀតមិនខាន ។

ការទន្ទឹងរង់ចាំជាងកន្លះម៉ោងទីបំផុតបន្ទប់សង្គ្រោះក៏បានបើកឡើងដែលបិតទៅជាយូរ ដុកទ័រជេយ៌ក៏ចេញមក ជីមីនឃើញក៏ស្ទុះទៅរកគេភ្លាមៗតាមអារម្មណ៌ដែលចង់ដឹងអការ:បងប្រុស

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now