Part 18 : ដំណក់ឈាម..

2.7K 248 21
                                    

( ភាគនេះសុំ Sweet តិចតួច 😆 )
÷
   ក្តីស្រលាញ់ថេហ្យុងផ្តល់ឱ្យជុងហ្គុកពេលនេះវាធំធេងណាស់ទោះបីជាការតបស្នងមកវិញធ្វើឱ្យឈឺចាប់ក៏ដោយ រាងតូចនៅតែទន្ទិញពាក្យថាទ្រាំ ទោះត្រូវឈឺចាប់រាប់រយពាន់ដងទៀត នៅតែសង្កត់ចិត្តថែស្នេហានេះឱ្យគេ ព្រោះតែពាក្យ
" ខ្ញុំស្រឡាញ់លោក ! " ។ ចុះបើផ្លូវស្នេហ៌ដើរម្តងបីនាក់នោះ ត្រូវមានម្នាក់ដើរចេញត្រូវទេ ?

  ក្រោយថេយ៌សន្លប់បាត់មាត់ឈឹងទើបគេព្រមបញ្ឈប់ នាយងើបឡើងចេញពីរាងកាយតូចទាញភួយទៅគ្របគេជិតមុននឹងដើរទៅយកកន្សែងត្រឹមល្វែងខាងក្រោមទើបដើរមករកថេហ្យុងដែលសន្លប់ស្តូកស្លេកស្លាំងដូចមនុស្សស្លាប់ចឹង

" ហេតុអីយើងធ្វើបែបនឹងទៅកើត ក៏ដឹងហើយថាក្មេងនេះនឹងទៅជាបែបនេះ " ជុងហ្គុកឧទានឡើងតិចៗសម្លឹងទៅពូកសុតតែដានឈាមទើបគេភ្ញាក់ខ្លួនច្រងាងចាំដល់សម្តីគ្រូពេទ្យបានប្រាប់ ទោះគេចង់ចាត់ការក្មេងនេះតែវាក៏មិនមែនពេលនេះដែរ

" យើងប្រាប់ដដែលៗហើយតែឯងនៅតែផ្គើន " គេនិយាយឡើងជាមួយអារម្មណ៌មិនល្អ នឹកឃើញដល់រូបភាពនោះពេលណាគេក្តៅក្រហល់ក្រហាយពេលនោះ ។ ឈរប្រហែលមួយសន្ទុះគេក៏ចាកចេញពីបន្ទប់នោះទៅសម្តៅទៅបន្ទប់របស់គេវិញដោយទុកឱ្យថេហ្យុងគេងទាំងបែបនោះ ពេលនេះនាយគ្មានអារម្មណ៍មើលថែទេ ធ្វើស្អីទទួលនឹងដោយខ្លួនឯង !

Skip ÷

ផ្ទះមួយខ្នងដែលស្ថិតនៅជិតទន្លេមួយមើលទៅផ្ទះមិនសូវជាធំប៉ុន្មាននោះទេសាមញ្ញៗប៉ុណ្ណោះ ឯខាងក្រោយផ្ទះក៏ឃើញមានចម្ការជាងមួយហិចតាឯណោះ ខណៈនោះសម្លេងស្រទន់បន្លឺហៅមនុស្សបណ្តូលចិត្តដែលកំពុងឈ្ងោកជីកដីមួយព្រឹកធំទៅហើយនេះថ្ងៃក៏ច្រាលដែលមិនហត់ខ្លះទេហ្អេ៎ ?

" យ៉ុន...ធ្វើប៉ុន្នឹងបានហើយមកញុាំបាយជាមួយអូនណា " សំនៀងរបស់ជីមីនលឺឡើងក្រោយដើរតាំងៗពីក្នុងផ្ទះមក ល.មកអោបយ៉ុនហ្គីពីក្រោយ នេះមើលចុះសុតតែញើសធ្វើការមួយថ្ងៃហើយមិនព្រមឈប់ខ្លាចតែធ្លាក់ខ្លួនឈឺទេ

" អូនឃ្លានហើយមែនទេ តែបងជិតរួចហើយតើ " Yoongi ដាក់របស់របរចុះបែរមកថើបថ្ពាល់ទន់ៗនោះមួយខ្សឺតយ៉ាងវែង ...

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now