Part 19: ធ្លាក់ពីលើកាំជណ្តើរ !

2.7K 249 36
                                    

Morning ÷

     ពេលព្រឹកចូលមកដល់បង្ហាញឱ្យឃើញមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងកក់ក្តៅ ។ បានបន្តិចជុងហ្គុកក៏បម្រាស់ភ្ញាក់ឡើងព្រោះពន្លឺចាំងចំផ្ទៃមុខរបស់គេឱ្យតើន ។ នាយសង្ហារលើកដៃឈ្លីភ្នែកបន្តិចមុននឹងងាកមកមើលអ្នកកំពុងគេងក្បែរខ្លួនមិនដឹងអ្វីនេះ ....

" គេងលក់ស្រួលណាស់ហើយមើលទៅ ! " នាយពោលឡើងតិចៗសម្លឹងមុខក្រមិចក្រមើមនោះ មើលចុះពេលគេងគួរឱ្យស្រឡាញ់ដល់ហើយនាយមិចនឹងហ៊ានលើកដៃធ្វើបាបទៀតទៅ

បន្ទាប់ពីមើលថេហ្យុងឆ្អែតឆ្អន់គេក៏ងើបចេញពីគ្រែទៅសម្អាតខ្លួនចុះទៅខាងក្រោមញុាំបាយនឹងបានទៅក្រុមហ៊ុនផង  ដោយទុកថេហ្យុងនៅគេងគេខ្ជិលដាស់

" Suu ? " នាយចុះមកដល់ក៏ស្រែកហៅ នាងតូចលឺហើយក៏រហ័សរត់មក

" ចាស៎ អ្នកប្រុសមានអ្វីមែនទេ ? "
" ពេលថេយ៌ភ្ញាក់ត្រូវបង្ខំគេឱ្យញុាំឱ្យច្រើន ក្មេងនោះស្រកសាច់ណាស់ ខ្លាចគេនឹងឈឺនឹងពិបាកដល់យើងទៀតហើយ !មើលថែគេឱ្យល្អ " នាយពោលទាំងនឹកឃើញដល់យប់មិញគេក្រសោបរាងតូចនោះឃើញស្គមច្រើនជាងមុនឬនាយធ្វើបាបក្មេងនេះពេកទេដឹឹង

" ចាស៎ យល់ហើយ ! "
" ហ្អឹម..." គេក្រហឹមដើមក.បន្តិចទើបចាកចេញឡើងឡានទៅក្រុមហ៊ុនបាត់ ដូចរាល់ដងនាយមិនដែលញុាំអាហារពេលព្រឹកនៅផ្ទះទេគឺចនសាន់ទិញទុកចឹងគេនឹងញុាំនៅក្រុមហ៊ុន ។ ក្រោយនាយចេញទៅប្រហែលមួយសន្ទុះ វុីស្យា ក៏បានចុះមកព្រោះលឺសូរសម្លេងឡានបញ្ឆេះទើបនាងដឹងថាជុងហ្គុកទៅធ្វើការបាត់ តាមទម្លាប់នាងមិនដែលងើបលឿនមុនជុងហ្គុកម្តងណាទេ

" ធ្វើឱ្យអ្នកណា ? " នាងដើរមកចង្ក្រានបាយសួរឡើងទៅ Suu ដែលកំពុងធ្វើម្ហូបទុកឱ្យរាងតូចតាមបញ្ជាជុងហ្គុកនោះ

" ប្អូនថេយ៌ "
" ឯណារបស់ខ្ញុំ ? " នាងសួរចង់ខឹងបន្តិច ធ្វើឱ្យតែក្មេងឆ្គួតនោះចុះនាង លម្អៀងពេកហើយ

" អ្នកនាងចង់ញុាំធ្វើខ្លួនឯងទៅ ! "
" ហេតុអីត្រូវធ្វើខ្លួនឯង ចុះក្មេងនោះមិចក៏មិនមកធ្វើដោយខ្លួនឯងដែរ ! ឈប់ធ្វើទៅគេមិនមែនជាស្អីផងនាងមិចត្រូវបម្រើគេនោះ "
" គេជាមនុស្សរបស់អ្នកប្រុស " Suu តបទៅវិញតែដៃនៅតែធ្វើម្ហូបធម្មតាដោយមិនខ្វល់ពីមនុស្សខ្លះអត់ការងាររករឿងគេទាំងព្រឹក

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now