Part 5 : ប៉ះពាល់រាងកាយ🔞...

3.6K 242 6
                                    

# ក្រុមហ៊ុន

" ចៅហ្វាយកាហ្វេ ? "
" អឺម.....ឯងមកណេះតិចមកយើងមានរឿងសួរ "
ជុងគុកនិយាយបណ្តើរងើបដើរទៅអង្គុយនៅលើសាឡុង ចនសាន់ក៏ទៅអង្គុយក្បែរនោះ
" មានអ្វីឬចៅហ្វាយ ? "
" ឯងមានដឹងច្បាស់អីពី គីម ថេយ៉ុង ដែលទេ "
" ក៏មិនច្បាស់ដែរទាន ដឹងត្រឹមថាគេមកទីនេះរកការងារធ្វើប៉ុណ្ណោះជាសិស្សទើបបញ្ចប់បរិញ្ញាប័ត្រ ! ហើយចៅហ្វាយសួរធ្វើអី "
" គ្មានអីទេយើងគ្រាន់តែចង់ដឹងប្រវត្តិគេ ! ហើយរឿងអោយឯងតាមសុើបរកជីមីននោះមានតម្រុយទេ ? "
" មិញនេះខ្ញុំបានជួបនឹងក្មេងប្រុសម្នាក់ស្រដៀងនឹងអ្នកប្រុសតូចណាស់ តែ...គេបិតបាំងជិតខ្ញុំមើលមិនដឹងឡើយ "
" ពិតឬ ? ឯងសាកតាមដានគេមើលទៅ អាចថារកជីមីនឃើញ "
" បាទ ទាន !!! "

បន្ទាប់ពីបញ្ចប់ការសន្ទនាហើយគេក៏បន្តការងាររៀងៗខ្លួន និយាយរួមទៅជុងគុកជាមនុស្សដែលស្រឡាញ់ការងារណាស់នឹងមិនដែលធ្វើអោយប្រហេសនោះទេ ។ ដល់ល្ងាចបន្តិចក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន.....

ភូមិគ្រិះ~~~~

ឡានទំនើបរបស់ជុងគុកបើកចូលមកក្នុងផ្ទះ
ចតរថយន្តរួចរាល់ក៏ដើរចូលមកក្នុងផ្ទះជាមួយទឹកមុខគ្មានស្នាមញញឹមដូចរាល់តែដងនឹងឯង
គេក៏ក្រឡេកទៅមើលថេយ៉ុងនៅឯចង្ក្រានបាយ
ជាមួយនឹងស្នាមញញឹមដែលខ្លួនមិនដែលបានឃើញពីមុនមក ឌុក ដាក់ ៗ ហេតុអីបេះដូងរបស់ខ្ញុំនៅពេលនោះសុខៗវាស្រាប់តែលោតខុសធម្មតាចឹង ? មិនអាចទេ....

" លើកម្ហូបមួយនេះមែនទេ ? "
ថេយ៉ុងលើកថាសអាហារមួយថាសសួរទៅអ្នកបម្រើស្រី ដែលឈ្មោះភីមគេជាអ្នកចាត់ការក្នុងផ្ទះនោះឯង

" អឹមម ....លើកទៅៗប្រយ័ត្នផងណាកុំក្រលេសខេះអោយមានរឿង "
" បាទ ! "
ថេយ៉ុងថារួចក៏លើកអាហារនោះទៅរៀបចំលើតុ
ជុងគុកឃើញគេគោរពតួនាទីបែបនេះក៏មិនមាត់អ្វីគេក៏ឡើងទៅសម្អាត មួយភ្លែតទើបចុះមកញុាំបាយ.... ។ មួយស្របក់ធំក៏ចុះមកដើរចូលតុបាយតែម្តង

" ត្រូវការអ្វីទៀតទេ ? " ថេយ៉ុងក៏ដើរទៅសួរ 
" អត់ទេ ឯងនៅផ្ទះកុំគិតចង់រត់ "
" ខ្ញុំមិនរត់ទេ ទោះរត់ក៏មិនរួចពីដៃលោកដដែល"
" ដឹងបែបនេះល្អហើយបើមិនចង់អោយប្អូនឯងសល់ត្រឹមសាកសព.... " 

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now