Part 8 : នាងជាមិត្តស្រីរបស់គេឬ !

2.7K 253 1
                                    

[ JKG Group ]

Jungkook បានបើកឡានមកដល់ក្រុមហ៊ុនរបស់គេមុននឹងឈប់ឡានបើកទ្វារឱ្យ Taehyung ចុះ រាងតូចសម្លឹងពីក្នុងឡានទៅឃើញក្រុមហ៊ុនដ៏ធំមួយនេះនៅចំពោះមុខហាក់ទាក់អារម្មណ៍របស់គេជាខ្លាំងណាមួយវិញទៀតគេក៏ធ្លាប់មានបំណងមកធ្វើការងារនៅទីនេះដែរ

" មិចក៏មិនចូលទៅ " jk ដើរមកពីក្រោយក៏ស្រដីឡើងព្រោះឃើញ Taehyung នៅឈរភ្លឹកមិនដឹងខ្លួន tae លឺភ្លាមក៏រហ័សភ្ញាក់មកវិញងាកទៅឃើញ jk កំពុងឈរជ្រួញចិញ្ចើមចូលគ្នាសម្លឹងគេមិនឈប់

" សុំទោសព្រោះខ្ញុំប្លែកពេក " tae តបទៅវិញទាំងអោនមុខព្រោះតាំងពីមកដល់គេពិតជាចម្លែកចិត្តមែន ចម្លែកតាំងពីទង្វើររបស់ jk មកម្ល៉េះ បន្ទាប់ពី tae ពោលចប់ជុងហ្គុកក៏ចាប់ក្រវីក្បាលឡើងបែបមនុស្សហួសចិត្តអ្វីបែបនឹង ព្រោះគេក៏ដឹងខ្លួនឯងច្បាស់ថាគេធ្វើអ្វីដែលគ្រាន់តែធ្វើជាមិនដឹងមិនលឺប៉ុណ្ណោះ រួចគេក៏មិនបានចាប់អារម្មណ៍អ្វីច្រើនដែលក៏ដើរចូលទៅក្នុងមុនបាត់ទៅដោយទុកឱ្យថេយ៉ុងនៅឈរតាមមើលគេមិនដាក់ភ្នែក

" ចម្លែកមែន ហេតុអីគេម្តងល្អម្តងអាក្រក់បែបនេះ " ថេយ៉ុងឈរថ្មឹងចងចិញ្ចើមចូលគ្នា គិតនេះគិតនោះមិនឈប់ព្រោះទង្វើចេញមកមិនអោយគិតវាពិតជាមិនបាន ។ ឈរបានមួយសន្ទុះទើបគេឈានជើងចូលទៅខាងក្នុង ... វត្តមានថេយ៉ុងបានដើរចូលមកទាញចំណាប់អារម្មណ៍បុគ្គលិកនៅទីនោះក្រឡេកមកមើលគេគ្រប់ៗគ្នារហូតគេកើតអារម្មណ៌ខ្លាចទៅហើយ ព្រោះភ្នែកទាំងមួយរយកំពុងសម្លឹងមកគេដូចគេជាមនុស្សចម្លែកយ៉ាងចឹង មនុស្សដូចគ្នាតើ:(
Taehyung ឈររ៉េរ៉មួយកន្លែងព្រោះមិនដឹងថា jungkook គេបាត់ទៅណាក៏មិនដឹងថាទៅរកគេនៅឯណាទៀតមានតែឈរក្រឡេកឆ្វេងស្តាំដូចកូនរកម៉ែយ៉ាងចឹង ណាមួយក្រុមហ៊ុនធំណាស់គេមិចនឹងហ៊ានដើររញ៉េរញ៉ៃទៅ

" ឯងនៅឈរស្អីនៅត្រង់នឹង ? " ខណៈនោះសម្លេងជុងហ្គុកក៏បន្លឺឡើងអោយគ្រប់គ្នាក្រឡេកទៅរកនាយគ្រប់គ្នាដោយមិនភ្លេចចោលកន្ទុយភ្នែកសម្លឹងថេយ៉ុងនោះឡើយ បន្ទាប់ពីគេទៅដល់ office មិនឃើញថេយ៉ុងមកតាមទើបតាមចុះមករក

" គឺ.... " Tae ងាកមុខមកទាំងប្រឡប់ប្រកុយព្រោះពេលនេះភ័យផងអីផង មនុស្សមើលមកច្រើនពេកគេពិបាកធ្វើខ្លួនត្រូវណាស់

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now