Part 7 : អៀន...!!

2.8K 227 6
                                    


បន្ទាប់ពីរួចរាល់ការងារហើយនោះគេក៏ដើរមករករាងតូចនៅឯបន្ទប់ជាមួយនឹងថ្នាំលាបរបួសនៅនឹងដៃមកជាមួយផង អារម្មណ៍របស់គេស្រាប់តែមិនសប្បាយចិត្តឡើងនៅពេលនឹកឃើញរឿងអម្បាញ់មិញនេះ តើគេឃោឃៅពេកទេដឹងទើបចង់លាងកំហុស ។ jungkook លើកដៃបើកទ្វារឡើងសម្លឹងរាងតូចដែលកំពុងតែគេងលង់លក់ដោយក្រសែរភ្នែកពោពេញទៅដោយក្តីអាណិតកើតឡើងដោយមិនដឹងខ្លួន ខ្លួនប្រាណរបស់ Taehyung សុតតែស្នាមនឹងជាំបង្ករដោយច្រវ៉ាក់ទាំងនោះ នាយបិតភ្នែករំងាប់អារម្មណ៍បន្តិចទើបបោះជំហានចូលទៅជិត ដាក់ប្រអប់ថ្នាំទៅម្ខាងទើបដាក់ខ្លួនអង្គុយក្បែរកាយ tae

" ពិតជាគួរឱ្យរំខាន ! " គេសម្លឹង Taehyung បន្តិចទើបស្រដីឡើងតិចៗស្តាប់សឹងតែមិនបាន មុននឹងឈោងដៃបើកប្រអប់ថ្នាំយកមកលាបឱ្យអ្នកកំពុងគេងថើរៗខ្លាចគេភ្ញាក់ឃើញទង្វើរខ្លួនបែបនេះបកស្រាយមិនចេញ ។ នេះលើកទីមួយហើយដែល jk គេមើលថែអ្នកណាម្នាក់ដោយបែបនេះនោះបើតាមជាក់ស្តែងគេមិនរវីរវល់ជាមួយនោះទេ តែនេះគេធ្វើវាដាក់ Taehyung ឬគិតថាខ្លួនខុសឬមួយចាប់ផ្តើមស្រឡាញ់គេ ? ព្រោះឱ្យតែគេនៅឆ្ងាយពីរាងតូចអារម្មណ៍ចេះតែវិលវល់មិនឈប់ ទេមិនអាច jk ស្អប់ Taehyung យ៉ាងនេះស្រឡាញ់បានយ៉ាងម៉េចទៅ ? បន្ទាប់ពីលាបថ្នាំទៅលើស្នាមជាំទាំងអស់ដែលនៅលើក.ជើងដៃរួចរាល់នាយក៏យកប្រអប់ថ្នាំទៅទុកវិញមុននឹងទៅបន្ទប់ខ្លួនសម្រាកបាត់ទៅដោយថ្ងៃនេះគេមិនគេងរួមបន្ទប់ជាមួយ Taehyung នោះទេ

Morning 🌞 ÷

ព្រះអាទិត្យរះឡើងបំភ្លឺផែនដីទាំងមូល សម្លេងចាបយំល្វើយៗបន្លឺឡើងកំដរបរិយាកាសត្រជាក់រហឹមនាពេលព្រឹកព្រលឹម ក៏ជាពេលវេលាដែលមនុស្សគ្រប់គ្នាចេញធ្វើការតាមទម្លាប់

" ហ្អឹម..... " សម្លេងក្រហឹមដើមក.របស់រាងតូចដែលភ្ញាក់ពីដំណេក គេងើបឡើងអង្គុយញីភ្នែកបន្តិចទទួលយកថ្ងៃថ្មី ជើងស្រឡូនបោះចុះពីលើគ្រែថ្នមៗដើរសម្តៅទៅបន្ទប់ទឹក ។ មកដល់ Taehyung គេក៏ឈរនៅពីមុខកញ្ចក់សម្លឹងមើលផ្ទៃមុខរបស់ខ្លួននៅលើកញ្ចក់ថ្លាឆេ្វង សំណួរពោពេញដោយចម្ងល់ក៏សួរឡើងដោយឯកឯង

" Jk គេលាបថ្នាំឱ្យខ្ញុំឬ ? " គេជ្រួញចិញ្ចើមសួរទៅខ្លួនឯងក្នុងកញ្ចក់ដោយមិនគួរឱ្យជឿ ព្រោះកាលពីយប់មិញគេបានភ្ញាក់ទៅហើយនៅពេល jk នាយចូលមកដល់ម្លេះតែដោយភ័យខ្លាចថាគេធ្វើស្អីខ្លួនទៀតក៏សម្ងំគេង តែ Taehyung គេត្រូវរអាក់រអួលចិត្តភ្លាមៗនៅពេលប្រអប់ដៃមាំក្រាស់មួយគូរនោះលើកបីត្រកងគេយ៉ាងថ្នាក់ថ្នមព្រមទាំងលាបថ្នាំឱ្យគេទៀត ដោយគ្មានការឈឺចាប់អ្វីបន្តិចក៏ធ្វើឱ្យរាងតូចចម្លែកចិត្តរកចម្លើយមិនត្រូវ នេះឬ Jeon jungkook ដែលតែងតែឃោឃៅជាមួយគេតែមកល្អជាមួយយើងភ្លាមៗបែបនេះវាពិបាកទទួលពេកទេដឹង

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now