Part 6 : ចងនឹងច្រវ៉ាក់ ...

3.1K 227 2
                                    


Taehyung នៅតែប្រកែកមិនព្រមទៅដៃក៏ចាប់ដៃរបស់ yoongi ចេញពីក.ដៃខ្លួនមុននឹងតបទៅវិញជាមួយសម្លេងញ័រៗ

" អា yoon ឯងទៅវិញទៅបងមិនទៅណាទេ " រាងតូចនៅតែពោលពាក្យនោះដដែលៗ គេប្រឹងទប់ទឹកភ្នែកកល់មិនអោយហូរមក ព្រោះមិនចង់ឱ្យយ៉ុនហ្គីគេរឹងទទឹងជាងនេះ
" បងចង់នៅទីនេះធ្វើអី មើលសភាពបងទៅ " គេក៏តម្លើងសម្លេងកាន់តែខ្លាំងដោយចិត្តខឹងនឹងការរឹងរូសរបស់រាងតូច នេះនាំរត់គេចហើយនៅតែមិនព្រមទៅ ដោយលឺបែបនោះ Taehyung គេកាន់តែទប់ទឹកភ្នែកមិនជាប់ ប្រឹងឱនមុខមិនសម្លឹងមើលប្អូនប្រុសនោះទេ គេមិនមែនមិនចង់ទៅទេ គេចង់ណាស់គេចង់រត់ចេញពីទីនេះ តែសួរថាគេដាច់ចិត្តទេ ? ដែលពាក្យគម្រាមសឹងគ្រប់ដង្ហើមចេញចូលរបស់គេរហូតបែបនេះ ព្រោះតែគេចង់ការពារប្អូនតែប៉ុណ្ណោះ !!

" មិនអីទេបងអាចទ្រាំបាន " Taehyung ពោលឡើងទាំងញញឹមស្រាលៗទៅកាន់អ្នកជាប្អូន ចង់ប្រាប់ថាគេពិតជាមិនអីពិតមែន តែធាតុពិតវានៅតែមិនអាចលាំងបាំងដដែលខ្លួនគេ គេដឹងច្បាស់ណាស់

" ទ្រាំបាន ? បងកុហកខ្ញុំបានតែបងអាចកុហកខ្លួនឯងទេ ? " Yoongi ជ្រួញចិញ្ចើមសួរទៅ Taehyung ដែលឈរក្តោបជាយអាវយ៉ាងណែនឱនមុខចុះលួចសម្រក់ទឹកភ្នែកដោយលួចលាក់តែសួរថាគេលាក់ជិតទេ ? គ្រាន់តែមើលក៏ដឹងបាត់ទៅហើយ អារម្មណ៍ដែលខ្វល់ខ្វាយពីបងប្រុសវាចេះតែនៅមិនស្ងប់ គេដឹងថាថេយ៉ុងច្បាស់ជាកុហកគេព្រោះមិនចង់ឱ្យគេបារម្ភតែប៉ុន្នឹង

" បងមិនឆ្លើយច្បាស់ជាខ្ញុំនិយាយត្រូវហើយ តើ jk គេធ្វើស្អីបងទៅ ឬគេគម្រាមអ្វីបងបានជាបងសុខចិត្តនៅជាមួយមនុស្សគ្មានចិត្តមេត្តាដូចជាគេ ? "

" បានហើយ...ឈប់និយាយទៅវាជាជម្រើសរបស់បងឯងកុំខ្វល់អី " Taehyung ក៏ច្រឡោតឡើងក្រោយពីឈរស្តាប់ប្អូនប្រុសនិយាយសាសាប់ដោយទ្រាំមិនបានទើបគេដាក់ទៅមួយម៉ាត់សម្លឹងមុខប្អូនដោយដាក់កំហិត

" ល្អ...វាជម្រើសបងខ្ញុំឃាត់ក៏បងមិនស្តាប់ដែរ "
" អាយ៉ុន ? ឯងត្រឡប់ទៅវិញទៅ " Taehyung សម្រួលអារម្មណ៍បន្តិចមុននឹងនិយាយទៅយ៉ុនហ្គីដែលឈរបែរទៅម្ខាងងើយមុខឡើងលើបិតភ្នែកជិត ដោយដកដង្ហើមធំមិនឈប់ គេដឹងថាប្អូនច្បាស់ជាខឹងគេហើយគ្រាន់តែមិនស្រដីតែប៉ុន្នឹង ដៃស្រឡូនដូចបន្លាក្រូចល.ទៅប៉ះដើមដៃរបស់អ្នកជាប្អូនអង្អែលស្រាលៗបែបលួងលោមគេកុំឱ្យគិតច្រើនណាមួយខ្លាចអ្នកណាមកឃើញច្បាស់ជារឿងធំមិនខាន

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now