" ភាគទី13 : មើលថែ ''

5.5K 449 14
                                    


នៅក្នុងបន្ទប់ធំមួយបើកបង្ហាញឲ្យឃើញរាងកាយហាប់ណែនរបស់ជុងហ្គុកកំពុងតែគេងលក់យ៉ាងស្កប់
ស្កល់នាពេលព្រឹក។ មិនយូរប៉ុន្មានត្របកភ្នែកស្ដើង
របស់នាយចាប់បើកភ្នែកឡើងបន្ទាប់ពីឮសម្លេងរងូវៗ
បន្លឺឡើងមក។

« ហ្ហឹម...ថេយ៍? អូនយំឬ? អូនកើតអីមែនទេ?»
នាយភ្ញាក់ព្រើតក្រោកឡើងអង្គុយនៅពេលដែលឃើញនាយតូចជាប្រពន្ធកំពុងយំ

« ហ្ហឹកៗ..ហ៊ឹក ជុង អូនឈឺពោះណាស់» ថេយ៉ុង
និយាយទាំងរមួលខ្លួនដៃក្ដោបពោះយំរហាម

« អូនឈឺពោះខ្លាំងមែនទេ? » ជុងហ្គុកសួរទើប
រាងតូចងក់ក្បាលតិចៗតបព្រោះគេឈឺទ្រាំមិនបានទេ

« តោះទៅពេទ្យណា! អូនទ្រាំបន្តិចសិនទៅ»នាយ
ប្រញ៉េប្រញាប់ក្រោកឈរឡើងរួចទាញភួយដែល
ថេយ៉ុងកំពុងដណ្ដប់ចេញ ដើម្បីលើកបីគេទៅ ប៉ុន្តែ
អ្វីដែលនាយឃើញនោះគឺឈាមដាបប្រឡាក់ពេញ
កម្រាលពូកពណ៍ប្រផេះរបស់នាយ ធ្វើឲ្យនាយដឹង
ភ្លាមថាថេយ៉ុងកំពុងកើតអី គឺគេកំពុងមកខែ...

      ជាទូទៅអូមេហ្គាតែងតែមករដូវ ឬខែបន្ទាប់ពី
រៀបការរួច ខ្លួនប្រាណលែងបរិសុទ្ធទៀត ហើយវានឹងកើតបែបនេះជារៀងរាល់ខែ លើកលអែងតែពេលមានផ្ទៃពោះតែប៉ុណ្ណោះ ហើយនេះជាលើកដំបូងរបស់ថេយ៉ុងទើបគេឈឺខ្លាំងបែបនេះ។

[ NOTE: កុំឆ្ងល់ថាចេញមកតាមណា អេដមីនក៏អត់
ដឹងដែរ គ្រាន់តែសរសេរតាមទម្លាប់តៗគ្នាទេ^^ ]

« ថេយ៍!! »

« ហ្ហឹម?? »

« អូនទៅងូតទឹកសម្អាតខ្លួនសិនទៅណា ចាំបងរៀប
ចំអ្វីផ្សេងអោយ» ជុងហ្គុកនិយាយរួចក៏បីនាយតូច
ដើរទៅបន្ទប់ទឹកវិញរួចយកខោអាវមួយកំផ្លេទុកជិត
ថេយ៉ុង មុននឹងចេញមកវិញ។

    ជុងហ្គុកដើរចេញមកក្រៅនាយដោះកម្រាលពូក
ដែលប្រឡាក់នោះចេញរួចយកកម្រាលថ្មីមកប្ដូរដាក់
ជំនួសវិញ ព្រោះមិនចង់ប្រើអ្នកបម្រើ ណាមួយវា
ជារឿងផ្ទាល់ខ្លួនរបស់ថេយ៉ុង នាយមិនចង់ឲ្យនរណា
ឃើញវាឡើយ។ នាយដឹងពីរឿងនេះព្រោះតែបងថ្លៃ
ស្រីរបស់នាយក៏ធ្លាប់កើតបែបនេះដែរ ទើបនាយឆ្ងល់រួចទៅសួរហូស៊ុកទៅ ហើយបងប្រុសរបស់នាយ
ក៏បានប្រាប់តាមនោះមក។ 

My Omega Mate (ចប់)Where stories live. Discover now