" ភាគទី44 : ឈឺខ្លាំងណាស់ ''

4.1K 324 12
                                    


    ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបបួនឆ្នាំរបស់ថេយ៉ុងនិងជុងហ្គុកផ្ទាល់រាប់ចាប់តាំងពីពេលពួកគេបានរៀបការ
រហូតមកដល់ថ្ងៃនេះ។ គិតៗទៅពេលវេលាពិតជាដើរ
លឿនខ្លាំងណាស់ ពីមនុស្សមិនដែលស្គាល់រហូត
មកបានស្គាល់គ្នា បានរៀបការរស់នៅជាមួយគ្នា
មានរឿងជាច្រើនកើតឡើងរហូតមកទល់ពេលនេះ
ពួកគេកំពុងតែមានកូនដល់ទៅពីរទៅហើយ អ្វីៗហាក់
កើតឡើងត្រឹមតែមួយពព្រិចភ្នែក មិនគួរឲ្យជឿសោះ

   ថ្ងៃនេះក្រោយពេលចេញពីធ្វើការពេលថ្ងៃថេយ៉ុង
ក៏បានចាកចេញប្រញាប់ទៅទទួលយកថេជុនមកជា
មួយដើម្បីទៅស៊ុបប្រាយស៍ថ្ងៃខួបគម្រប់អាពាហ៍
ពិពាហ៍គេនេះឯងទោះបីយប់មិញជុងហ្គុកធ្វើមើលទៅ
ដូចជាមិនចាំតែថេយ៉ុងមិនបានប្រកាន់ រករឿងនាយ
ឡើងផ្ទុយទៅវិញគេបែរជាសប្បាយចិត្តរួចរៀបចំ
ចង់ស៊ុបប្រាយស៍នាយម្ដង ព្រោះរាល់ដងជុងហ្គុកតែង
តែធ្វើអ្វីពិសេសសម្រាប់គេរហូតមកទៅហើយ។

  មកដល់ក្រុមហ៊ុនថេយ៉ុងបានឈររៀបចំខេកនៅខាងក្រៅបន្ទប់ដុតទានលើនំខេកជាការអបអររួចជាស្រេច ក្នុងដៃក៏មានកាន់ថង់ដាក់ឥវ៉ាន់ដែលមាន
ប្រអប់តូបមួយនៅក្នុងនោះមើលក៏ដឹងថាជាកាដូដែរ។

« ចាំយើងចូលទៅរកប៉ាៗជាមួយគ្នាល្អទេ?»ថេយ៉ុង
ញញឹមសួរទៅកាន់ថេជុនទាំងសប្បាយចិត្ត អាល្អិតក៏
ងក់ក្បាលទើបពួកគេដើរតិចៗសម្ដៅទៅកាន់ទ្វារ
បន្ទប់...

<<ក្រាក>>
ទ្វារបើកបង្ហាញឡើងស្នាមញញឹមដែលថេយ៉ុងពាក់
ភ្ពាក់លើមុខនោះក៏រលាយបាត់ឈឹងបន្ទាប់ពីឃើញ
រូបភាពនៅខាងមុខរបស់គេ នំខេកដែលមានរូបថត
ពួកគេនៅពីលើនោះក៏ជ្រុះប៉ាច់ទៅលើឥដ្ឋ

« ធ្វើស្អី!!! » ថេយ៉ុងស្រែកមួយទំហឹងមើលទៅ
មនុស្សពីរនាក់នៅក្នុងបន្ទប់ដែលកំពុងតែពពាក់ពពូន
គ្នា។ ជុងហ្គុក, ប្ដីរបស់គេកំពុងឈរថើបជាមួយស្រី
ម្នាក់នោះ..កាង មីនអា...ដៃរបស់នាងកំពុងតែលូក
ចូលទៅក្នុងខោរបស់នាយធ្វើស្អីមិនដឹង។ រូបភាព
ដែលគេមិនចង់ឃើញ ហើយក៏មិនចង់ឲ្យកើតឡើង
ពេលនេះកំពុងតែស្ដែងនៅពីមុខរបស់គេ។ ថេយ៉ុង
ខាំបបូរមាត់ស្រក់ទឹកភ្នែកតក់ៗ បេះដូងហាក់ប្រេះ
បែកជាបំណែកៗ ហេតុអីជាថ្ងៃនេះ? ហេតុអីក៏គេ
ត្រូវឃើញរូបភាពឆ្កួតឡប់នេះនៅថ្ងៃខួបអាពាហ៍
ពិពាហ៍របស់គេទៅវិញ? ហេតុអី....

My Omega Mate (ចប់)Where stories live. Discover now