" ភាគទី27 : អាការៈមនុស្សចាញ់កូន''

5.8K 455 7
                                    


  ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ហើយថ្ងៃនេះក៏ដូច
ជាម្សិលមិញដែរគឺថេយ៉ុងក្អួតរហូត ញ៊ាំអាហារអ្វីក៏
មិនត្រូវដែរ ឲ្យតែធុំក្លិនបន្តិចគឺក្អួតហើយលើកលែង
តែផ្លែឈើស្រស់ៗ និងស៊ុបប៉ុណ្ណោះ។

<< វួកៗ វួកៗ>>
សម្លេងនៃការក្អួតបន្លឺឡើងគឺក្នុងបន្ទប់ទឹកនៃបន្ទប់
របស់កូនប្រុសពៅអាល់ហ្វាត្រកូនចន។ ជុងហ្គុកឈរ
នៅក្បែរថេយ៉ុងជួបទប់និងរឺតខ្នងគេតិចៗទាំងបារម្ភ
ព្រោះថេយ៉ុងមើលទៅបាក់កម្លាំងខ្លាំងណាស់ ញ៊ាំអ្វី
ក៏មិនបាន គេងក៏មិនបានពេញលេញ តាំងពីម៉ោងជិត
ពីរភ្លឺមកគឺប្រពន្ធរបស់នាយក្អួតរហូត

« អូនយ៉ាងម៉េចហើយ?» ជុងហ្គុកសួរហុចក្រដាស
អនាម័យឲ្យថេយ៉ុងជូតមាត់

« អូន..គេងវិញល្អជាង » ថេយ៉ុងគ្រវីក្បាលតិចៗ
ប្រាប់ថាទៅមិនរួចទើបរាងក្រាស់លើកបីគេយកទៅ
ដាក់លើគ្រែថ្នមៗរួចទាញភួយដណ្ដប់ឲ្យរាងតូច
ដើម្បីឲ្យគេគេងបានលក់ស្រួល មិនរងារ ចំណែក
នាយក៏នៅអង្គុយក្បែរនោះរហូត មិនហ៊ានចេញឆ្ងាយពីថេយ៉ុងនោះទេ បើប្រពន្ធនាយបែបនេះឲ្យនាយទៅណារួចទៅ?

« កុំកាចពេកណាកូនប៉ា អាណិតអាប់ប៉ាផង ឈឺងើបមិនរួចទេ» ជុងហ្គុកនិយាយតិចៗតែម្នាក់ឯងរួចស៊ក
ដៃទៅអង្អែលពោះរាបស្មើររបស់ថេយ៉ុងថើរៗ 

   ក្រោយពេលអង្គុយបានមួយសន្ទុះឃើញថាថេយ៉ុង
គេងលក់ហើយទើបនាយងើបតិចៗចេញពីលើគ្រែ
រួចប្រញាប់ចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ព្រោះ
តាំងពីព្រឹកមកមិនទាន់បានធ្វើអ្វីនោះទេ ហើយនេះ
គឺម៉ោង9ទៅហើយ។ នាយក៏បានខលឲ្យជំនួយការ
របស់នាយយកឯកសារសំខាន់ៗដែលត្រូវពិនិត្យយក
មកទុកធ្វើនៅផ្ទះផងដែរ ទោះបីការងារសំខាន់តែ
ប្រពន្ធដែលកំពុងតែមានកូននេះសំខាន់ជាការងារ
នោះរាប់រយដងឯណោះ នាយជាអ្នកនិយាយសន្យា
ថាមើលថែគេ ហើយនាយក៏នឹងធ្វើតាមសន្យាដែរ។

តុក!! តុក!!
« នេះគឺបងណាជុងហ្គុក » ហូស៊ុក

« ហ្ហឹម? ចូលខាងក្នុងមកបងប្រុស បងមានអ្វីឬ?»
ជុងហ្គុកសួរងាកសម្លឹងមើលទៅហូស៊ុក

My Omega Mate (ចប់)Where stories live. Discover now