'' ភាគទី28 : បងខឹងអូនឬ..? "

5.6K 400 0
                                    


  << ថ្ងៃបន្ទាប់ >>

   ពេលនេះអ្នកគ្រប់គ្នានៃត្រកូនចលបានចាកចេញពី
វិមានដើម្បីទៅបំពេញភារកិច្ចរាងៗខ្លួន លោកស្រី
ចនក៏ចេញទៅសមាគមន៍ដូចរាល់ដងជាមួយលោក
យាយចន ចំណែកឯអាន់ណានិងហូស៊ុកបានចាក
ចេញទៅអានសានដែលជាស្រុកកំណើតរបស់
អាន់ណា ទៅលេងទីនោះព្រោះឮនាងរអ៊ូថានឹកម៉ាក់
ប៉ារបស់នាង។ ពេលនេះនៅផ្ទះមានត្រឹមតែប្ដីប្រពន្ធ
មួយគូប៉ុណ្ណោះដែលនៅសម្ងំមិនចេញទៅណាឡើយ

« យ៉ាងម៉េចហើយ? ស្រួលខ្លួនឬអត់ហ្ហឹម?»សម្លេង
របស់ជុងហ្គុកបន្លឺឡើងសួរទៅនាយតូចជាប្រពន្ធ
ខណៈពេលដែលនាយកំពុងអង្គុយច្របាច់ដៃច្របាច់
ជើងឲ្យគេឲ្យថេយ៉ុងដែលរអ៊ូថាឈឺស្ពឹកខ្លួននោះ
គេគេងខាំញ៊ាំប៉ោមធ្វើព្រងើយ រីឯនាយវិញ..ហ៊ើយ
 
  នេះពោះមិនទាន់ធំផង មកចេះរអ៊ូដាក់ប្ដីទៅកើត
ដែរ! ឈឺនេះ ឈឺនោះធ្វើមើលតែពោះប៉ុនកញ្ជើ!តែនាយបានត្រឹមតែគិត មិនហ៊ានរអ៊ូចេញមកក្រៅទេ យ៉ាងណាក៏បម្រើប្រពន្ធខ្លួនឯងតើ!

« អឹម ល្អណាស់ៗ ច្របាច់ត្រង់ហ្នឹងហើយ»
ថេយ៉ុងមាត់និយាយតិចរួមខាំញ៊ាំប៉ោមរបស់គេ
ភ្នែកសម្លឹងមើលទៅទូរទស្សន៍ធ្វើមិនដឹងនៅកណ្ដាល
ផ្ទះឲ្យនាយជាប្ដីច្របាច់ធ្វើសរសៃឲ្យនៅកណ្ដាលផ្ទះ
មិនខ្វល់ពីអ្នកបម្រើសោះ តែក៏គ្មានអ្នកហ៊ានមើល
ហ៊ាននិយាយអ្វីដែរ មានតែច្រណែននិងថេយ៉ុងទៅ
វិញទេ ដែលបានអគ្គនាយកគ្រប់គ្រងសម្ព័ន្ធចនដ៏ធំ
មកអង្គុយច្របាច់ជើងឲ្យនោះ!!

« អូនមិនស្រួលខ្លួនទៀតទេ? ចង់ក្អួតទៀតឬអត់?
ឬមួយឈឺក្បាល វិលមុខដូចម្សិលមិញទេ?»ជុងហ្គុក

« អត់ទេ! »

« ល្អហើយអញ្ចឹង »

« ហ្គុកហា៎~~ » នៅសុខៗថេយ៉ុងក៏ហៅនាយដោយសម្ដីផ្អែមយ៉ាងចម្លែងតែម្ដង

« បាទ? » ជុងហ្គុក

«ទៅដើរលេងល្អទេ? អូនចង់ទៅដើរលេងណា!»

« ហើយចុះអូនចង់ទៅដើរលេងឯណា?»ជុងហ្គុក

« អូនចង់ទៅសួនកម្សាន្ត ចង់ជិះកន្រ្តកហោះ កន្រ្តក
វិល ហើយចង់ជិះឡានបុកគ្នា នៅ- »

My Omega Mate (ចប់)Where stories live. Discover now