" ភាគបញ្ចប់នៃជីវិតស្នេហា ''

5.8K 545 20
                                    


  ធ្មិចបើកៗជាច្រើនខែបានកន្លងផុតទៅពេលនេះថេយ៉ុងបានបង្កើតកូនស្រីដ៏ស្រស់ស្អាតម្នាក់ដែល
ជុងហ្គុកបានដាក់ឈ្មោះថាចន មូនគី ( Moonkie)
ឬហៅក្រៅថាមូននី តែចង់ប្រាប់ថាកូនទាំងពីរនេះ
ទាំងប្រុស ទាំងស្រីសុទ្ធតែតាមថេយ៉ុងទាំងអស់ សាកបាត់មុខថយ៉ុងបន្តិចទៅមើលយំបែកផ្ទះជា
មិនខានទេកូនទាំងពីរហ្នឹង

<<ង៉ាៗៗ>>
សម្លេងទារិកាស្រែកយំទាំងព្រឹកដាស់ធ្វើឲ្យមនុស្សធំដែលកំពុងតែគេភ្ញាក់ឡើងទាំងងងុយនៅមីរៗនៅឡើយ។ជុងហ្គុកប្រញាប់ស្ទុះឡើងតិចៗមិនហ៊ានបង្ក
រសម្លេងខ្លាចថាថេយ៉ុងនឹងភ្ញាក់ នាយស្ងាបបន្តិចរួចរហ័សស្រវាងើបទៅមើលកូនស្រីរបស់ខ្លួនដែលកំពុងតែយំបៀមដៃនៅក្នុងអង្រឹងរបស់គេ

« អា៎ៗកូនប៉ា កុំយំៗណាMommyភ្ញាក់ឥឡូវហើយ»
ជុងហ្គុកនិយាយងាកទៅមើលរាងតូចបន្តិចរួចប្រញាប់
លើកបីកូនមកក្នុងដៃទះគូទនាងតូចតិចៗជាការលួង
លោមកុំឲ្យគេយំ

« ស្អុះស្អាប់មែនទេកូនស្រីប៉ា? ចាំប៉ានាំទៅងូតទឹកប្ដូរខោអាវល្អទេ?» នាយញញឹមមើលទៅកូនដែលកំពុងទទាក់ជើងខ្ញាំអាវចុះឡើងទើបយល់ថាកូនកំពុងយំព្រោះតែគេស្អុះស្អាប់អីបែបនេះតាមដែលថេយ៉ុង
ធ្លាប់ប្រាប់នាយ។ និយាយរួចជុងហ្គុកក៏ប្រញាប់លើកកូនបីដើរទៅក្នុងបន្ទប់ទឹករួចចាត់ការជួយងូតទឹកដើម្បី
ឲ្យគេបានស្រស់ស្រាយឡើងវិញ

    ក្រោយងូតទឹករួចមូននីក៏ស្ងាត់មាត់ឈប់យំភ្លាម
នាយជាឪពុកក៏បានផ្លាស់សម្លៀកបំពាក់ព្រមទាំង
ស្រោមជើងស្រោមដៃរបស់គេចេញប្ដូរផ្លាស់ដាក់
ឈុតថ្មីឲ្យគេរួមជាស្រេចព្រមទាំងយកម្សៅត្រជាក់
ក្រអូបមកលាបខ្លួនឲ្យនាងតូច 

« ឈប់យំហើយហ្ហ៎? ចាំប៉ាបន្តិចណាចាំប៉ាឆុងទឹក
ដោះគោឲ្យ តែហាមយំដឹងទេ ប្រយ័ត្នMommyភ្ញាក់
ទៅ» នាយនិយាយមើលមុខកូនហាក់ដូចគេស្ដាប់យល់យ៉ាងអញ្ចឹងថារួចហើយនាយក៏ក្រោកចេញទៅ
ព្រមទាំងទៅដាស់ថេជុនផងដែរ ព្រោះពេលនេះគេ
បានគេងបែកបន្ទប់ហើយព្រោះតែគេក៏ធំល្មមដែរ
ម្យ៉ាងទៀតគេនៅផ្សេងល្អជាងព្រោះខ្លាចមូននីយំ
គេគេងមិនលក់ឬពិបាកអីបែបហ្នឹង ជុងហ្គុកនិងថេយ៉ុងក៏បានរៀបចំបន្ទប់ឲ្យកូនពួកគេយ៉ាងស្អាតផងដែរ
មានសុទ្ធតែមនុស្សយន្តនិងរបស់លេងផ្សេងៗជា
ច្រើនដូចហាងយ៉ាងអញ្ចឹង

My Omega Mate (ចប់)Where stories live. Discover now