" ភាគទី18 : ប្រច័ណ្ឌ''

6.1K 440 3
                                    


ក្រោយពេលចាកចេញពីផ្ទះត្រកូលគីមមកពួកគេ
ក៏ត្រឡប់មកវិមានចនវិញដើម្បីប្ដូរសម្លៀកបំពាក់រួច
ទើបជុងហ្គុកជូនថេយ៉ុងទៅមហាវិទ្យាល័យរបស់គេ
ហើយទើបនាយបន្តទៅក្រុមហ៊ុនតែម្ដង តាមមើល
ទៅប្រហែលជាការងារច្រើនគរដូចភ្នំហើយព្រោះ
ប៉ុន្មានថ្ងៃនេះនាយរវល់នៅមើលថែថេយ៉ុងរហូត។

អំឡុងពេលរៀនថេយ៉ុងនៅតែឯង គ្មានមិត្តដដែល
មិនមែនថាគ្មានអ្នករាប់អានគេនោះទេ តែថេយ៉ុងនោះ
ឯងដែលមិនរាប់គេនោះ មួយថ្ងៃៗអង្គុយធ្វើមុខម៉ូវជាប់
អ្នកណាមើលមុខគេផ្ដេសផ្ដាសមិនបានឡើយ ជាពិសេសពួកអាល់ហ្វា ចង់ល្អឬអាក្រក់ថេយ៉ុងមិនខ្វល់ទេ អ្វីដែលសំខាន់កុំចូលមកជិតគេទៅបានហើយ
បើមិនចង់មានរឿងទេនោះ។

« ថេយ៉ុង!!!» កំពុងអង្គុយញ៊ាំបាយតែឯងសុខៗ
សម្លេងមនុស្សម្នាក់ក៏បន្លឺឡើង ហើយគ្មានអ្នកណាទេក្រៅពីចន ជីមីន បងថ្លៃគេនោះឯង។

« អ្នកណាហ្នឹង? » ថេយ៉ុងជ្រួញចិញ្ចើមមើលទៅ
ប្រុសសង្ហាររាងខ្ពស់ស្រឡះម្នាក់ដែលឈរស្ញេញដាក់គេនៅក្រោយជីមីន គ្រាន់តែឃើញទឹកមុខរបស់ថេយ៍
ភ្លាមជីមីនក៏យល់សាច់ការហើយទាញដៃនាយចូល
មកអង្គុយជិតថេយ៉ុង

« កុំធ្វើមុខអញ្ចឹងអី!! គេជាមនុស្សល្អទេណា បង
ធានា!! នេះគឺសិស្សប្អូនរបស់បង អាយុតំណាលឯងទេអាចធ្វើជាមិត្តនិងគ្នាបានណា គេឈ្មោះបេមបេម» ជីមីននិយាយរួចទើបបេមបេមងាកមកញញឹមដាក់នាយតូចមុខស្អាតដែលធ្វើមុខស្អុយមិនចង់រាប់ញាតិម្នាក់នោះ

« សួស្ដី » បេមបេម

« អឹមសួស្ដី ! ខ្ញុំគឺថេយ៉ុង» ថេយ៉ុង

« ខ្ញុំស្គាល់ហើយ! នៅសាលានេះអ្នកណាមិនស្គាល់
ឯងនោះ?» បេមបេមនិយាយតប ក៏ពិតមែនហើយ!!
នៅសាលានេះអ្នកណាក៏ស្គាល់ថេយ៉ុងដែរ ព្រោះគេ
ល្បីខ្លាំងណាស់ ដោយសារតែគេជាប្រពន្ធទាយាទ
គ្រួសារចន អាល់ហ្វាចន ជុងហ្គុកនោះអី តែអ្វីដែល
ធ្វើឲ្យគេស្គាល់នាយតូចមុខស្អាតដូចតុក្កាតានេះច្រើន
ព្រោះតែរឿងដែលគេត្រឹមជាអូមេហ្គាហ៊ានចូលទៅវាយគ្នាជាមួយពួកអាល់ហ្វាបួននាក់ឯណោះ។
មានទាំងអ្នកចូលចិត្តចាត់ទុកគេជាRole Model
ចាត់ទុកគេជាហេរ៉ូរបស់ពពួកអូមេហ្គា តែក៏មានទាំងអ្នកស្អប់ដោយសារតែច្រណែននិងថេយ៍ ឬក៏ស្អប់ មិនពេញចិត្តនិងចរឹកមិនចេះខ្លាច មិនចេះមិនរាប់រកអ្នកណារបស់ថេយ៍នេះឯង។

My Omega Mate (ចប់)Where stories live. Discover now