" ភាគទី43 : ខួបអាពាហ៍ពិពាហ៍ ''

3.4K 319 24
                                    


  បន្ទាប់ពីចេញពីជួបជាមួយនិងយូអេនណារួចថេយ៉ុង
ក៏ត្រឡប់មកផ្ទះវិញនៅលេងជាមួយនិងថេជុនសិន។
មិនយូរប៉ុន្មានរសៀលបន្តិចជុងហ្គុកក៏ត្រឡប់មកវិញ
ដូចគ្នាហើយពួកគេក៏ចេញដំណើរទៅមន្ទីរពេទ្យតែ
ម្ដង។ ដូចដែលបាននិយាយថេយ៉ុងមិនបានសួរនាំអ្វី
នោះទេពីរឿងដែលឃើញប្ដីរបស់ខ្លួននៅឯផ្សារ
ទំនើបទៅវិញនោះ ហើយក៏មិនបានគិតច្រើនអ្វីដែរ។

   មកដល់មន្ទីរពេទ្យជុងហ្គុកក៏នាំថេយ៉ុងទៅពិនិត្យ
សុខភាពទូទៅហើយនាយក៏តែងតែនាំគេមកពិនិត្យ
សុខភាពមួយខែម្ដងជារៀងរាល់ខែ រួចទើបពួកគេទៅ
ពិនិត្យពោះនិងសុខភាពកូនក្នុងផ្ទៃម្ដង។

« ឃើញទេ...នោះគឺជាទារកតូចដែលកំពុងតែលូត
លាស់...មើលទៅតាមទំហំសមមាត្រខែនិងចង្វាក់
បេះដូងរបស់គេ បញ្ជាក់ថាទារកមានសុខភាពល្អណាស់គ្មានបញ្ហាអ្វីនោះឡើយ» លោកគ្រូពេទ្យនិយាយស្របពេលកំពុងតែប្រើឧបករណ៍fetal ultrasound (អេដមីនអត់ដឹងខ្មែរគេហៅថាម៉េចទេ
ដឹងត្រឹមអាហ្នឹងប្រើពេលឆ្លុះអេរកូ) អូសវាសចុះ
ឡើងនៅលើផ្ទៃពោះរាបស្មើររបស់ថេយ៉ុងដែលកំពុង
តែគេងស្មើរញញឹម ភ្នែកសម្លឹងមើលទៅស្រ្គីនដែល
បង្ហាញពីរូបភាពរបស់កូនក្នុងផ្ទៃរបស់គេដែលនៅតូចជាគ្រាប់ឈាមនៅឡើយ

  ចំណែកជុងហ្គុកឱបថេជុនក៏នៅក្បែរគ្រែមើលទៅ
ស្រ្គីនអេក្រង់នោះទាំងញញឹមដូចគ្នា ។

« លោកឃូចុះឯណាប្អូនបស់ជុននីហ៎? Mommy
ប្រាប់ថាអូនៗនៅក្នុងពោះMommy តែអូនអត់ឃើញផង»អាល្អិតដែលអង្គុយមើលជាយូរឆ្ងល់ក៏និយាយ
ឡើងទាំងជ្រួញចិញ្ចើមនៅពេលដែលមិនឃើញ
ប្អូនរបស់គេទើបអ្នកជាប៉ាទាំងពីរក៏អស់សំណើចនិង
ភាពវ័យក្មេង ឆ្ងល់ច្រើនរបស់គេ

« នោះហើយជាប្អូនរបស់ជុននីនោះ» គ្រូពេទ្យញញឹមរួចចុចពង្រីកឲ្យថេជុនមើលកាន់តែច្បាស់

« ហ្នឹងហ៎អូនៗបស់ជុននី? អូនៗដូចគ្រាប់សណ្ដែក
ហ្នឹង» ថេជុនពេបមាត់មិនយល់ទើបជុងហ្គុកហែក
ថ្ពាល់គេតិចៗទាំងគ្រឺតខ្នាញ់

« ពេលនេះប្អូននៅតូចនៅឡើងដូចគ្រាប់សណ្ដែក
ដែលជុននីនិយាយអញ្ចឹង តែយូរទៅប្អូននឹងធំឡើង
បន្តិចម្ដងៗហើយស្អាតសង្ហារឆ្លាតដូចជុននីអញ្ចឹងណា»ថេយ៉ុង

My Omega Mate (ចប់)Where stories live. Discover now