" ភាគទី16 : 🔞''

7.4K 435 7
                                    


   ដូចដែលបាននិយាយល្ងាចបន្តិចជុងហ្គុកនិងថេយ៉ុង
ក៏បានធ្វើដំណើរទៅផ្ទះគ្រួសារគីមតាមដែលថេយ៉ុង
ចង់បាន។ មកដល់ផ្ទះទាំងជីន និងណាមជុនបានរៀប
ចំអាហាររួចជាស្រេចដោយខ្លួនឯង ទទួលពួកគេ
យ៉ាងកក់ក្ដៅ ធ្វើឲ្យជុងហ្គុកមានអារម្មណ៍ថាកក់ក្ដៅ
ជាមួយគ្រួសារមួយនេះយ៉ាងខ្លះ ព្រោះពួកគាត់សុទ្ធ
តែជាមនុស្សងាយស្រួល មិនប្រកាន់ច្រើនដូចប៉ាម៉ាក់របស់នាយ ហើយទឹកមុខតែងតែស្រស់បស់រហូត។

« ញ៊ាំឲ្យច្រើនទៅកូន មើលចុះស្គមច្រើនណាស់»
ជីននិយាយរួចដួសម្ហូបដាក់ចានរបស់ថេយ៉ុង

« បាទអាប់ប៉ា នេះកូននឹកម្ហូបស្នាដៃអាប់ប៉ាណាស់!!
ឆ្ងាញ់គ្មានគូប្រៀប» ថេយ៉ុងនិយាយហើយសើច
ជីនតែងតែជាអ្នកចម្អិនម្ហូបសម្រាប់អ្នកផ្ទះ ព្រោះទាំង
ណាមជុន និងយ៉ុនហ្គីរើសម្ហូបណាស់ ហើយម្យ៉ាង
ទៀតគាត់ក៏ចូលចិត្តធ្វើដែរ។

  ទោះបីជាគ្រួសារគីមជាអ្នកមានមិនចាញ់ត្រកូលចន
ប៉ុន្តែជំនួសឲ្យការរស់នៅនៅវិមានធំៗ ពួកគាត់ក៏
ច្រើនរើសនៅផ្ទះធម្មតាមួយ ធំល្មមសម្រាប់គ្រួសារ
ព្រោះជីនមិនចូលចិត្តផ្ទះធំពេកនោះទេ។ ហើយអ្នក
បម្រើមានតែប៉ុន្មាននាក់ប៉ុណ្ណោះ គឺសាមញ្ញបំផុត

« ជុងហ្គុកក៏ញ៊ាំឲ្យច្រើនដែរទៅកូន កុំក្រែងចិត្តអី»
ក្រោយពីឃើញជុងហ្គុកអង្គុយភ្លឹកមើលទៅជីននិងថេយ៉ុងអស់ជាយូរ ណាមជុនក៏ចាប់ម្ហូបដាក់ក្នុងចាន
ដាក់ទៅចានរបស់នាយ

« បាទ អរគុណលោកប៉ា» ជុងហ្គុកញញឹម

« នេះយ៉ុនហ្គីហ្យុង ប្អូនខំមកលេងហើយអង្គុយ
ឈ្ងោកមុខញ៊ាំបាយធ្វើមិនដឹង មិននិយាយរកខ្ញុំសោះ
អត់នឹកប្អូនខ្លះទេឬ?» ថេយ៉ុងពេបមាត់ថាឲ្យនាយ
ជាបងប្រុសដែលអង្គុយមើលមុខគេស្ងៀមៗ

« បងមិនដឹងនិយាយអីផង » យ៉ុនហ្គី

« ឆើសស ចាំមើលចុះបងឯង!!» ថេយ៉ុង

« នេះបងចង់សួរជុងហ្គុកទៅវិញទេ ថាទ្រាំរស់នៅ
ជាមួយឯងបានឬអត់នោះ មិនដឹងថាមួយថ្ងៃៗរករឿង
គេយ៉ាងម៉េចទេ ចរឹកកាចឆ្នាស់ខុសគេ!»យ៉ុនហ្គី

My Omega Mate (ចប់)Where stories live. Discover now