'' ភាគទី46 : ដាច់ចិត្ត ''

4.2K 408 24
                                    


<<  ថ្ងៃបន្ទាប់ >>

   ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ មនុស្សម្នាក៏បានទៅធ្វើការងាររៀងៗខ្លួន នៅសល់តែជុងហ្គុកដែលទើបតែភ្ញាក់ពីគេងទាំងដែលនេះម៉ោងជិត10ព្រឹក
ទៅហើយ ព្រោះយប់មិញនៅទីបំផុតម៉ោងជិតពីរភ្លឺជុងហ្គុកក៏គេងលក់លើសាឡុងបន្ទប់ទទួលភ្ញៀវ
ដោយឯកឯង ដោយសារតែនាយអស់កម្លាំងមិនបានញ៊ាំអីផង ត្រូវឈរមុខផ្ទះថេយ៉ុងអស់ជិតពីរម៉ោងទៀត
ហើយម្យ៉ាងទៀតនាយក៏អង្គុយយំច្រើនម៉ោងមកហើយ ស្រវឹងក៏ស្រវឹងទៀត ទើបបណ្ដាលឲ្យឈឺក្បាល រាងកាយទន់ខ្សោយមួយរំពេច។ ហើយនៅពេលដែលអ្នកបម្រើឃើញថានាយគេងលក់ ពួកគេក៏បានទៅប្រាប់ហ៊ូសុកនេះឯង មួយសន្ទុះក្រោយ
មកហូស៊ុកក៏ចូលមកគ្រាប្អូនប្រុសរបស់ខ្លួនចូលទៅសម្រាក។ 

    នាយដើរចុះមកខាងក្រោមទាំងសភាពមើលមិន
យល់ ភ្នែកទាំងគូហើមស្ពល់ សម្លៀកបំពាក់នៅ
ដដែលដូចកាលពីយប់ ទឹកមុខរាបស្មើរឲ្យខ្មៅអែរ មុខមិនស្រស់ស្រាយសូម្បីតែបន្តិច 

« លោកប្រុស ពិសារអាហារពេលព្រឹកសិនទៅណា៎»អ៊ំមេផ្ទះចូលមកនិយាយជាមួយនាយ ព្រោះឃើញនាយអង្គុយភ្លឹកៗស្ងៀមស្ងាត់មិននិយាយស្ដីជាមួយអ្នកណាសោះ

« មិនអីទេអ៊ំ ខ្ញុំញ៊ាំមិនចូលទេ» ជុងហ្គុកគ្រវីក្បាល
ដាក់ខ្លួនអង្គុយចុះទាំងអស់កម្លាំង ឈឺក្បាលខ្លាំងដោយសារជាតិស្រាកាលពីយប់

« ល-លោកប្រុសតូច» អ៊ំមេផ្ទះបន្លឺឡើងទើបធ្វើ
ឲ្យជុងហ្គុកនោះស្វាងចែសក្រឡេកមើលឃើញ
ថេយ៉ុងកំពុងតែដើរចូលមក នាយប្រញាប់ក្រោក
ឡើយយ៉ាងលឿនរួចរហ័សរត់ទៅឱបកាយតូច

«ថេយ៍ បងនឹកអូនណាស់» ត្រឹមតែមួយថ្ងៃសោះ
នាយនឹកគេឆ្កួតទៅហើយ។ នាយញញឹមបន្តឹងកម្លាំង
ដៃឱបទាំងសប្បាយចិត្តគិតថាថេយ៉ុងមករកនាយវិញ
ប្រហែលជាគេឈប់ខឹងហើយ ជុងហ្គុកបម្រុងនឹង
ឱនមុខទៅថើបរាងតូចតែក៏...

<<ផាច់>>
មួយកំផ្លៀងរបស់ថេយ៉ុងវាត់ទៅលើផ្ទៃមុខរបស់ជុងហ្គុក គេច្រាននាយចេញហើយសម្លក់នាយ

« ថ-ថេយ៍...? » ជុងហ្គុកសម្លឹងមើលទៅថេយ៉ុង
នាយតូចក៏គប់ក្រដាសមួយសន្លឹងមកនាយរួចបន្ត

My Omega Mate (ចប់)Where stories live. Discover now