Ep25 : ការចងចាំរបស់អូនគ្មានវត្តមានបងទេ

2.8K 131 7
                                    

   បន្ទប់វីអាយវីមានសភាពស្ងប់ស្ងាត់ខុសធម្មតា ខ្យល់បក់រហៀកៗព្រមដោយពន្លឺព្រះអាទិត្យជះលយចូលមកខាងក្នុងប៉ះរាងកាយមាំក្រាស់ដែលអង្គុយស្ងៀមមិនកម្រើកដូចជារូបចម្លាក់ គេកំពុងតែពិចារណាអំពីពាក្យសម្តីរបស់លីជុង! ដែលគេចង់បំភ្លេចក៏ព្រោះតែគេចង់ដោះលែង ដោះលែងថេយ៉ុងអោយរស់នៅក្នុងជីវិតថ្មីពេញដោយសេរីភាព ដោះលែងខ្លួនឯងពីភាពឈឺចាប់ទាំងអម្បាលមាណ ដោះលែងនៅភាពឆោតល្ងង់របស់គេ។

   "អូនដឹងទេ? បងបានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយព្រោះបងរំពឹងខ្ពស់ពេក នៅBusanក្បែរជើងភ្នំមានទេសភាពស្រស់ស្អាតណាស់ បងមានគម្រោងនាំអូនទៅរៀបចំពិធីរៀបការតូចល្មមនៅទីនោះ បងបានសង់ផ្ទះធំមួយនៅទីនោះទុកថាជាផ្ទះមង្គលការពួកយើងហើយក៏ជាផ្ទះលំហែរពេលដែលអូនមានអារម្មណ៍មិនសប្បាយចិត្ត ចិញ្ជៀនគូបងបានទិញទុកជាយូរមកហើយបងច្បាស់ក្នុងចិត្តថាអូននឹងពេញចិត្ត បងបានកំណត់កន្លែងដើរលេងនៅប្រទេសជប៉ុនរួចហើយបងគិតថាបន្ទាប់ពីអូនមានការចងចាំវិញបងនឹងនាំអូនទៅលេងនៅទីនោះ ក្លិនផ្កាសាគូរ៉ានិងវាលព្រិលដ៏ស្រស់ស្អាតក្រែងនោះជាអ្វីដែលអូនស្រលាញ់មែនទេ?"ប្រអប់ដៃមាំលាដៃលើកខ្ពស់បន្តិចដើម្បីបាំងថ្ងៃអោយថេយ៉ុង គ្រប់ពាក្យសន្យាទាំងអស់គឺគេចងចាំមិនភ្លេចសូម្បីតែមួយពាក្យ សម្បថស្បថស្បែរគ្រប់យ៉ាងគឺដិតដាមនៅក្នុងខួរក្បាលគេទាំងអស់ គេនៅតែព្យាយាមហើយរំពឹងលទ្ធផលសែនខ្ពស់ហើយទីបំផុតវាក៏មិនអាចទៅរួច។

   "អូនសន្យាថានឹងស្រលាញ់បងគ្រប់ជាតិ អូនបានសន្យាថានឹងទៅលេងជុងវីនប៉ុន្តែមកទល់ពេលនេះអូនតែមិនចងចាំ បងស្រលាញ់មិនមែនទើបតែថ្មីៗនេះទេតែវាយូរមកហើយតើអូនអោយបងបំភ្លេចយ៉ាងម៉េច? បងពិបាកណាស់ក្នុងការស្វែងរកអូនហើយព្យាយាមចូលមកជិតខ្លួនអូនតែអ្វីដែលបងទទួលបានគឺត្រឹមតែជាការទុកចិត្តប៉ុណ្ណោះមិនមែនជាក្តីស្រលាញ់ទេ មិនមែនទេ! អូននិយាយទៅតើបងមិនចេះឈឺចាប់ទេមែនទេ?"ជុងហ្គុកសើចទាំងទឹកភ្នែកបន្តស្រក់មករហាមជោគផែនថ្ពាល់ទាំងគូ ភ្នែកឡើងក្រហមនិងមានសភាពហើមបន្តិចតែគេមិនខ្វល់ទេ សម្លឹងមើលផ្ទៃមុខពោរពេញដោយទុក្ខព្រួយរបស់ថេយ៉ុងធ្វើអោយគេឈឺចាប់យ៉ាងខ្លាំង។

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now