Ep31 : បំពេញសន្យា

617 82 2
                                    

   "មកតាមបង"ជុងហ្គុអោបចង្កេះថេយ៉ុងដើរចេញពីបន្ទប់តាំងរូបគំនូរនោះហើយបើកទ្វារចូលបន្ទប់មួយទៀតដែលនៅជាប់គ្នានោះដែរ ទ្វារបន្ទប់របើកឡើងបង្ហាញផ្ទៃបន្ទប់ដែលមានអំពូលមួយបំភ្លឺជុំវិញបរិវេណនេះ នៅកណ្តាលបន្ទប់មានមនុស្សប្រុសវ័យចំណាស់ម្នាក់កំពុងបែរខ្នងអង្គុយគូររូបយ៉ាងយកចិត្តទុកដាក់ហាក់មិនបានខ្វាយខ្វល់ជាមួយបញ្ហានៅសង្គមខាងក្រៅ យូរៗម្តងទើបយកគាត់យកជក់ជ្រលក់ទឹកថ្នាំដែលអោយឃ្យុងជីកូរអោយ។

   "អាក្មេងអាក្រក់ មនុស្សដែលឯងចង់ជួបមកដល់ហើយ"ជុងហ្គុកព្រលែងដៃពីចង្កេះថេយ៉ុងហើយលើកដៃមកអោបទ្រូងស្រែកដាក់មនុស្សដែលមានអាយុលើសគេទាល់តែ50សិបឆ្នាំឯណោះ ទុកថាគេមិនបានព្រហើនទេតែបើអោយគោរពទៅក៏មិនដឹងគោរពរបៀបណាដដែល។ ជុងវីនគ្រាន់តែលឺសម្លេងជុងហ្គុកភ្លាមគេក៏ប្រែខ្លួនងាកមកមើលតាមប្រភពសម្លេងយ៉ាងលឿន ទឹកមុខរាបស្មើប្រែជាបើកភ្នែកធំៗពេញដោយភាពភ្ញាក់ផ្អើលខណៈប្រទះភ្នែកជាមួយរាងកាយតូចស្លៀកឈុតក្នុងកម្លោះផ្ទៃមុខស្រដៀងគ្នាជាមួយថេយ៉ុងជាតិមុនបេះដាក់ នាយកម្លោះតូចកំពុងឈរស្ងៀមទាំងទឹកភ្នែករលីងរលោងសម្លឹងមុខជុងវីនមិនដាក់ភ្នែកដូចគ្នា។

   "លោក...លោកពូ?"គេគាំងនិយាយអីលែងចេញបានត្រឹមតែនៅស្ងៀមទាំងអួលដើមក ថេយ៉ុងពិតជាមានការចងចាំហើយមែនទេ? ពេលនេះថេយ៉ុងមកបំពេញសន្យាដែលបានសន្យាជាមួយគេកាលពីឆ្នាំនោះមែនទេ? សម្រាប់អ្នកផ្សេងពាក្យសន្យាអាចគ្រាន់តែជាពាក្យសម្រាប់យកលេសដោះសារឬក៏ជាពាក្យផ្អែមល្ហែមនិយាយអោយតែរួចពីមាត់ប៉ុន្តែសម្រាប់គេពាក្យសន្យាពិតជាមានអត្ថន័យជាងអ្វីទាំងអស់។

   "ជុង...ជុងវីន? ជាជុងវីនមែនទេ?"ថេយ៉ុងឈានជើងមកឈរទល់មុខជុងវីនហើយលើកដៃក្តោបមុខដែលមានសភាពជ្រីវជ្រួញទៅតាមអាយុនោះយឺតៗ។

   "ពូថេយ៍! ខ្ញុំចាំពូយូរហើយ ម៉េចបានជាលោកពូទើបតែមក?"

   "ពូសុំទោស ពូសុំ...ទោសជុងវីន ពូគួរតែមកអោយបានលឿនជាងនេះ ពូគួរតែទៅរកឯងនៅពេលដែលពូបញ្ចប់ការសិក្សា ពូ...ហុឺៗ"ថេយ៉ុងស្រវាអោបជុងវីនជាប់ទ្រូងទាំងសម្លេងយំខ្សឹកខ្សួល គេធ្លាប់គិតថាគេចង់ឃើញជុងវីនធំធាត់ពេញដោយភាពកក់ក្តៅនិងសុភមង្គល រៀបការមានកូនចៅទទួលបានគ្រួសារមួយដ៏ពេញលេញប៉ុន្តែគេបែរជាចាកចេញ...ចាកចេញដោយមិនបានបន្សល់សូម្បីតែពាក្យថាលា មានតែពាក្យសន្យាប៉ុន្មានម៉ាត់នៅខណៈពេលជួបគ្នាជាលើកចុងក្រោយហើយមកទល់ពេលនេះជុងវីននៅតែរង់ចាំគេ។

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)حيث تعيش القصص. اكتشف الآن