ភាគបញ្ចប់ : អូនជាផ្កាដែលមិនរុះរោយ

1.1K 158 8
                                    

   #2សប្តាហ៍បានកន្លងផុតទៅ

   ពេលវេលាដើរទៅមុខយ៉ាងលឿនស្មានមិនដល់ រយៈពេលប៉ុន្មានថ្ងៃមកនេះជុងហ្គុកបាននាំថេយ៉ុងទៅចុះអេតាសុីរួចរាល់ថែមទាំងបានកក់សំបុត្រយន្តហោះត្រៀមទៅដើរលេងជប៉ុនតាមការសន្យា។ បន្ទាប់ពីអ្នកស្រីចនទទួលយកពួកគេទោះជាត្រូវប្រឈមជាមួយការស្អប់ខ្ពើមនិងរើសអើងរបស់សង្គមក៏ត្រូវតែបន្តដំណើរ ជុងហ្គុកបានមកគ្រប់គ្រងនៅភូមិភាគខាងជើងដោយរស់នៅក្នុងវីឡាធំស្កឹមស្កៃជីវិតសាមញ្ញបែបនេះមានសុភមង្គលពេកហើយ។ ថេយ៉ុងជាភរិយាល្អគេព្យាយាមលត់ដំខ្លួនឯងហាត់រៀនធ្វើកិច្ចការផ្ទះបើទោះជាជុងហ្គុកហាមឃាត់យ៉ាងណាក៏ដោយពេលទំនេរគេក៏ជួយពិនិត្យកិច្ចការអោយជុងហ្គុកដែរ។

   "ហត់ណាស់មែនទេ?"ថេយ៉ុងលូកដៃទទួលយកអាវធំពីជុងហ្គុកដែលទើបតែដើរចុះពីឡានមកកាន់ហើយលើកដៃម្ខាងទៀតយកកូនកន្សែងជូតញើសលើផ្ទៃមុខអោយជុងហ្គុកយឺតៗ។

   "ដោយសារតែប្រពន្ធ័ធារាសាស្រ្តមានបញ្ហាខ្លាចថារាំងស្ទះដល់ប្រជាជននាំអោយមានគ្រោះថ្នាក់ដូច្នេះទើបប្រញាប់ជួសជុលអោយបានរួចរាល់"ជុងហ្គុកអោនមកថើបថ្ពាល់ថេយ៉ុងហើយអោបចង្កេះភរិយាដើរចូលទៅខាងក្នុងព្រមទាំងជជែកពីការងារផងដែរ។

   "កុំខំប្រឹងពេកអីបើបងឈឺទៅតើអោយអូនគិតយ៉ាងម៉េច?"

   "បងម៉េចនឹងអាចឈឺបានទៅបើអូននៅទីនេះទៅហើយនោះ ពិតមែនហើយជុងវីនបានផ្ញើរូបមកអោយអូនដែរអូនឃើញឬនៅ?"

   "វាស្អាតណាស់អូនចង់យកទៅព្យួរនៅបន្ទប់បងគិតយ៉ាងម៉េចដែរ?"

   "ក៏ល្អ!"

   តាមធម្មតាថេយ៉ុងតែងតែចាំបាយជុងហ្គុករហូតទោះជាពេលខ្លះជុងហ្គុករវល់ខ្លាំងដល់ថ្នាក់មកផ្ទះវិញយឺតក៏ដោយ ការសន្ទនាក៏ចុះសម្រុងមានការយោគយល់មិនមានភាពល្អក់កករ អាហារពេលលល្ងាចក៏ត្រូវបានបញ្ចប់ទៅយ៉ាងរលូន។ ពេលមកដល់បន្ទប់ជុងហ្គុកក៏ពិនិត្យឯកសារបន្ថែមចំណែកនាយកម្លោះតូចក៏ច្រត់ដៃទប់ចង្កាសម្លឹងមុខស្វាមីមិនដាក់ភ្នែកតែម្តង។

   "លោកប្តី!"ថេយ៉ុងនិយាយទាំងញញឹមខ្ជឹបបបូរមាត់ចូលគ្នា ជុងហ្គុកធ្លាប់និយាយថាពេលរៀបការរួចគេចង់អោយថេយ៉ុងហៅគេថាលោកប្តីស្តាប់ទៅវាពិតជាខុសប្លែកពិតមែន។

You've reached the end of published parts.

⏰ Last updated: Sep 23, 2021 ⏰

Add this story to your Library to get notified about new parts!

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now