Ep34 : ពួកគេជាអ្នកកំណត់ជីវិតយើងមែនទេ?

569 81 2
                                    

   បន្ទាប់ពីញុំាអាហារពេលព្រឹករួចជុងហ្គុកក៏មកអានសៀវភៅនិងពិនិត្យរាជកិច្ចនៅបន្ទប់សៀវភៅដោយមានថេយ៉ុងអង្គុយក្បែរគេយកដៃច្រត់ចង្កាសម្លឹងមុខគេមិនឈប់។

   "អូនអផ្សុកមែនទេ?"ជុងហ្គុកដាក់សៀវភៅចុះមើលមុខថេយ៉ុងតែគេគ្រវីក្បាលតិចៗហាក់បញ្ជាក់ថាគ្រាន់តែធុញទ្រាន់ប៉ុណ្ណោះ។

   "អូនចង់ទៅដើរមើលផ្កាបងធ្វើការងាររបស់បងទៅណា៎"

   "ក៏បាន! បន្តិចទៀតចាំបងទៅតាមក្រោយ"ថេយ៉ុងញញឹមហើយងើបមកថើបថ្ពាល់ជុងហ្គុកបន្តិចទើបដើរចុះទៅខាងមុខផ្ទះសម្លឹងមើលផ្កា Violet ដែលកំពុងតែរីកស្គុះស្គាយពិតជាស្រស់ស្រាយខ្លាំងណាស់ ទិដ្ឋភាពនិងខ្យល់ដ៏បរិសុទ្ធទាំងនេះទម្រាំតែអាចទទួលបានពិតជាកម្រណាស់នៅទីក្រុងមើលទៅណាក៏ឃើញតែឡាននិងសណ្ឋាគារស្អេកស្កះ។

   "បើលោកយាយនៅច្បាស់ជាល្អណាស់ហើយ"គេរអ៊ូតិចៗម្នាក់ឯងសម្លឹងមើលទៅភាពស្រស់ស្អាតរបស់ផ្កាធ្វើអោយបេះដូងគេលោតញាប់ចម្លែកយល់ថាមានរឿងមិនល្អកើតឡើងមិនខានទេតែវាគ្រាន់តែជាប្រផ្នូលអាក្រក់ប៉ុណ្ណោះកុំគិតពីវាអី។

   ...

   នៅក្នុងបន្ទប់ជុងហ្គុកអង្គុយម្នាក់ឯងទាំងតប់ប្រមល់ រាជកិច្ចទាំងនេះពិតជាចាំបាច់ប៉ុន្តែពេលខ្លះគេក៏ធុញទ្រាន់ដែរស្របពេលនោះទូរស័ព្ទគេក៏រោទិ៍ឡើងល្មមទើបនាយប្រញាប់លើកមកមើលឃើញថាជាលេខចម្លែងតែគេក៏ព្រមចុចទទួលទាំងជ្រួញចិញ្ចើម។

   (រៀបការលាក់បាំងបែបនេះមានន័យថាម៉េចទៅកូនសម្លាញ់?)

   "..."ជុងហ្គុកស្ងាត់មាត់ជ្រាបមិនដឹងតបតយ៉ាងម៉េចនេះមិនខុសពីអេរៀលប្រាប់ពិតមែន ម៉ាក់គេបានដឹងគ្រប់យ៉ាងរួចរាល់ទៅហើយមិនតែប៉ុណ្ណោះគាត់ថែមទាំងកំពុងរៀបចំផែនការអ្វីម្យ៉ាងទៀតផង។

   (លឺថាធ្វើបាបអ្នកបម្រើរបស់ម៉ាក់ខ្លាំងណាស់ដល់ថ្នាក់នាងបាក់ស្បាតតែម្តងហើយហ្ន៎ ល្អ! បើមិនចង់លេងធម៌ត្រជាក់ជាមួយម៉ាក់លេងធម៌ក្តៅតែម្តងទៅ)

   "ម៉ាក់ចង់យ៉ាងម៉េច?"

   (ជ្រើសទៅរវាងត្រឡប់មកវិញនិងប្រពន្ធឯងបាត់ខ្លួនរហូតនោះតើឯងចង់បានមួយណា? កុំគិតថាម៉ាក់និយាយលេងអោយសោះ)សម្លេងមុឺងម៉ាត់ពេញដោយភាពប្រាកដប្រជារបស់គាត់បញ្ជាក់ថាគាត់មិនបាននិយាយលេងឬនិយាយអោយរួចតែពីមាត់ទេគាត់ត្រូវតែប្រាកដថាជម្រើសណាមួយដែលជុងហ្គុកជ្រើសរើសគឺនៅតែបាត់បង់ថេយ៉ុងដដែល។

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now