Ep29 : Finally You're back

665 92 2
                                    

   ក្រឹក! ក្រាក! សម្លេងទ្វារបើកឡើងយឺតៗស្របពេលរាងកាយរបស់ស្រ្តីចំណាស់បង្ហាញខ្លួនក្នុងបន្ទប់តែងខ្លួនរបស់ថេយ៉ុង អ្នកស្រីលីលើកដៃអោបទ្រូងញញឹមមានជ័យជំនះដាក់កូនប្រុសដែលមិនធ្លាប់ស្តាប់បង្គាប់របស់គាត់សូម្បីតែម្តងចាប់តាំងពីធំដឹងក្តីមក។

   "ល្មមចេញទៅទទួលភ្ញៀវហើយកូនសម្លាញ់"គាត់ដើរមកឈរពីក្រោយថេយ៉ុងនិយាយផ្អែមល្ហែមបែបពិសពុលហើយលើកដៃទាំងពីរដាក់លើស្មាកូនប្រុស អ្វីដែលគាត់ចង់បានត្រូវតែសម្រេចបែបនេះថ្ងៃនេះត្រូវតែជាថ្ងៃដ៏ល្អបំផុត។

   "ខ្ញុំធុញណាស់លោកស្រីយល់ទេ?"ថេយ៉ុងវាសដៃគាត់ចេញយ៉ាងខ្លាំងហើយចាប់ផ្តើមក្រោកឈរត្រង់កម្ពស់ស្រែកគំហកដាក់គាត់ដោយសម្លេងរឹង គាត់ទុកគេជាតុក្កតាឬយ៉ាងម៉េចបានចេះតែបញ្ជាគេអោយធ្វើនេះធ្វើនោះតាមតែអំពើចិត្តបែបនេះ?

   "ហុឹស! យើងក៏ធុញដែរដែលត្រូវមកនិយាយជាមួយមនុស្សក្បាលរឹងដូចជាឯងដូចគ្នា កន្លះម៉ោងទៀតដល់ពិធីស្បថស្បែរហើយបើឯងមិនព្រមដើរទៅដោយខ្លួនឯងយើងនឹងអោយមនុស្សមកអូសឯងទៅមិនខានទេ"គាត់យកដៃចង្អុលថេយ៉ុងរហូតដល់ថ្ងាសទើបសើចបែបចម្អកបន្តិចរួចប្រែខ្លួនដើរចេញទៅ មើលទៅគាត់ដូចជាពេញចិត្តជាមួយពិធីមង្គលការនេះដល់ហើយប្រហែលជាវានាំប្រាក់ចំណូលនិងផលប្រយោជន៍ដ៏ច្រើនមហាសាលដល់គាត់ហើយមើលទៅ។

   ថេយ៉ុងក្តាប់ដៃផ្អឹបបបូរមាត់ចូលគ្នាដោយការអត់ធ្មត់ តែបន្តិចទៀតប៉ុណ្ណោះមង្គលការគ្មានកូនក្រមុំនេះចប់ហើយគេច្បាស់ជាមានសេរីភាពហើយអាចទៅតាមរកជុងហ្គុកហេតុដូច្នេះគេត្រូវតែខាំមាត់អត់ទ្រាំជាមួយរឿងរ៉ាវដែលកើតឡើងនៅថ្ងៃនេះ។ រាងកាយតូចព្យាយាមក្រោកឈរទាំងពិបាកទប់ជំហ រួចបោះជំហ៊ានយឺតៗដើរចេញទៅ នៅខាងក្រៅមានភ្ញៀវមិនលើសពី30នាក់ទេហើយមនុស្សទាំងនោះគឺសុទ្ធតែគេមិនស្គាល់ទាំងអស់។

   រោងការដ៏ធំសម្បើមគ្រប់ដណ្តប់ទៅដោយពណ៌សដែលជាពណ៌មង្គលដំណាងអោយភាពស្មោះត្រង់ មានកម្រាលព្រំពណ៌ក្រហមឆ្អៅដូចឈាមក្រាលអូសរហូតទៅដល់លើវេទិការដែលពេលនេះកំពុងមានពិធីករនិយាយកំដរភ្ញៀវ នៅសងខាងរោងសុទ្ធសឹងតែជាផ្កាVioletប៉ុន្តែហេតុអីម៉ាក់គេជ្រើសរើសផ្កានេះមករៀបចំក្នុងពិធី? អ្នកណាជាអ្នកចេញគំនិតអោយរៀបចំផ្កានេះឡើង? ចាំបានថាម៉ាក់របស់គេមិនដឹងថាចំណូលចិត្តរបស់ជាអ្វីនោះឡើយហេតុអីក៏ផ្កាដែលជ្រើសមកលម្អថ្ងៃរៀបការរបស់គេដោយផ្កានេះជាផ្កាដែលគេស្រលាញ់បំផុត?

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now