Ep32 : គ្រប់យ៉ាងសម្រាប់អូន

647 70 1
                                    

   បន្ទាប់ពីជិះឡានកាត់ព្រៃក្រាស់ឃ្មឹកមួយសន្ទុះធំឡានក៏បត់ចូលមកតាមផ្លូវតូចមួយល្មមអោយអាចបើកចូលបាន ជិះចូលប្រហែល10នាទី ផ្ទះមួយខ្នងក៏ប្រាកដខ្លួនឡើងនៅក្បែរជើងភ្នំ ជុំវិញបរិវេណនេះមិនបានស្ងប់ស្ងាត់ទេព្រោះមានអ្នកសម្អាតនិងអ្នកថែសួនមកមើលជាប្រចាំ នៅខាងមុខផ្ទះដ៏ធំសម្បើមនេះមានផើងផ្កាVioletដាក់តម្រៀបគ្នាប្រហែល20ផើង ជុំវិញនេះការពារដោយរបងថ្មមានកម្ពស់ខ្ពស់និងកម្រាស់ក្រាស់ខ្លាំងដើម្បីការពារក្រែងលោមានសត្វសាហាវចូលមកព្យាបាទ។

   "ថេយ៍!"ជុងហ្គុកអោនទៅថើបខ្ទង់ច្រមុះនាយកម្លោះតូចដើម្បីដាស់គេអោយភ្ញាក់ ថេយ៉ុងបើកភ្នែកយឺតៗរលឹកតាមសម្លេងដាស់រួចក៏ព្យាយាមបើកភ្នែកបន្សុំាជាមួយពន្លឺសម្លឹងមើលមុខជុងហ្គុកភ្លឹះៗ។

   "មកដល់ណាហើយ? បងមានគំនិតយកអូនមកលក់ឬអត់ហ្នឹង?"

   "អូនមើលមកបងក្នុងផ្លូវល្អខ្លះផងបានទេ? បងនាំអូនមកផ្ទះពួកយើងឆាប់ចុះមក"ជុងហ្គុកចុះពីឡានដោយមានថេយ៉ុងចុះតាមក្រោយ គ្រាន់តែឈានជើងចុះភ្លាមថេយ៉ុងក៏ត្រូវភ្ញាក់ផ្អើលគុណនិង100ឯណោះ ទេសភាពដ៏ស្រស់ស្អាតព្រមជាមួយអាកាសធាតុបរិសុទ្ធ ខ្យល់ត្រជាក់បក់ប៉ះកាយធ្វើអោយយល់ថារងាដល់ទងបេះដូងនៅជុំវិញនេះពិតជាស្ងប់ស្ងាត់ប៉ុន្តែគេចូលចិត្ត។

   "អូនមិនយល់សោះ គ្រាន់តែចំណូលចិត្តតូចតាចរបស់អូនសោះម៉េចក៏បងយកចិត្តទុកដាក់អីយ៉ាងនេះ?"ថេយ៉ុងដើរទៅកាច់ផ្កាVioletមួយទងយកមកគ្រវីចុះឡើងមិនភ្លេចរអ៊ូបន្ទោសជុងហ្គុក។

   "ក៏ព្រោះតែចំណុចតូចតាចនេះហើយទើបធ្វើអោយបងដឹងថាក្តីសុខអូនជាអ្វី"ជុងហ្គុកញញឹមសងដោយស៊កដៃអោបថេយ៉ុងពីក្រោយដាក់ចង្កាផ្អឹបជាប់និងស្មារបស់ថេយ៉ុង។

   "បងដឹងគ្រប់យ៉ាងពីអូនប៉ុន្តែអូនវិញបែរជាដឹងត្រឹមថាបងចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ ហូយ៎! មិនយុត្តិធម៌ទាល់តែសោះអូនម៉េចនឹងអាចចាញ់ប្រៀបបងយ៉ាងនេះទៅ?"ថេយ៉ុងនៅតែរអ៊ូរងូវបែបកើតទុក្ខមិនសុខចិត្ត នៅជាមួយជុងហ្គុកជាងបីខែតែគេដឹងតែប៉ុណ្ណឹង យ៉ាប់មែនហើយ!

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ