Ep27 : ការពិតដែលស្មានមិនដល់

676 97 1
                                    

   ពេលលីជុងដើរចេញទៅបាត់ទៅថេយ៉ុងក៏បានតែដកដង្ហើមធំហើយប្រាស់ខ្លួនគេងវិញទាំងនឿយហត់ គ្មានកម្លាំងកាយ គ្មានកម្លាំងចិត្ត ក្នុងខ្លួនស្រាលស្ងើកដូចកំពុងអណ្តែតលើរងើកភ្លើតកំពុងឆេះសន្ធោសន្ធៅ ទម្រាំតែគេអាចចងចាំបានវាស្ទើរតែហួសពេលទៅហើយប៉ុន្តែគេនៅតែមានក្តីសង្ឃឹម នេះជាហេតុផលដែលគេខ្លាចខ្ពស់ខ្លាំងយ៉ាងនេះក៏ព្រោះតែពីមុនគេធ្លាប់ធ្វើអត្តឃាតដោយលោតពីទីខ្ពស់សម្លាប់ខ្លួន បើត្រឡប់ពេលវេលាបានគេក៏នៅតែជ្រើសជម្រើសនោះដដែល។

   <បើមានជាតិក្រោយអូនសូមអោយអូនក្លាយជាភរិយារបស់បងម្តងទៀត បើមានជាតិក្រោយអូនសូមអោយអូនស្រលាញ់បងម្តងទៀតហើយអូននឹងមិនអាត្មានិយមចាកចេញពីបងដោយបែបនេះទៀតទេ...អូននឹងស្រលាញ់បងគ្រប់ជាតិគ្រប់ភពទាល់តែវិញ្ញាណអូនរលាយសាបសូន្យ>ពាក្យសម្បថចុងក្រោយដែលគេបានស្បថជាមួយខ្លួនឯងហើយយកមេឃដីធ្វើជាសាក្សីលាន់រងំពេញត្រចៀកទាំងសងខាងធ្វើអោយដុំសាច់តូចមួយដែលស្ថិតនៅក្នុងទ្រូងខាងឆ្វេងចាប់ផ្តើមចុកឆ្អល់ម្តងទៀតហើយ ជុងហ្គុកអាចយកឈ្នះបេះដូងគេតាំងតែពីគេមិនទាន់ចងចាំមកម្ល៉េះហើយមកទល់ពេលនេះគេក៏ស្រលាញ់ជុងហ្គុករឹតតែខ្លាំង ខ្លាំងលើសមុនរាប់សិបដង។

   "បងហត់នឿយប៉ុណ្ណា? បងឈឺចាប់ប៉ុណ្ណា? អូនយល់ថាបងហត់នឹងមើលថែអូនមកច្រើនហើយបើអូនរកបងឃើញអូននឹងឃុំបងទុកហើយអោបបងអោយជាប់មិនអោយអ្នកណាឃើញ មិនអោយអ្នកណាប៉ះបងទេ.. អូនមិនអោយបងស្រក់ទឹកភ្នែកដោយសារតែអូនម្តងទៀតទេ អូន...ហុឺៗ អូននឹងធ្វើតាមសន្យារៀបការធ្វើជាភរិយារបស់បង កិត្តិយសកេរ្តិ៍ឈ្មោះវាលែងមានតម្លៃសម្រាប់អូនទៀតហើយអូនចង់បានតែបងប៉ុណ្ណោះអ្នកប្រុសរបស់អូន"ស្រមៃមើលស្នាមញញឹមនិងកែវភ្នែកដ៏ភ្លឺថ្លាដែលជុងហ្គុកតែងតែសម្លឹងមើលមកគេ កែវភ្នែកនោះវាបង្កប់ទៅដោយស្នាមរបួសនិងដំបៅនៃភាពឈឺចាប់ដែលមិនអាចព្យាបាលបានច្រើនរាប់មិនអស់ មានច្រើនដងណាស់ដែលនៅពេលគេភ្ញាក់ពីគេងមកក៏ឃើញភ្នែកជុងហ្គុកមានសភាពហើមក្រហមនោះក៏ដោយសារជុងហ្គុកយំនៅពេលគេគេងលក់។ វាមានន័យថាជុងហ្គុកព្យាយាមអត់ទ្រាំធ្វើជាមនុស្សរឹងមាំល្ងីល្ងើដើម្បីបាននៅក្បែរគេទាំងដែលជុងហ្គុកបានដឹងគ្រប់យ៉ាង។ 

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now