Ep28 : យ៉ាងណាក៏នៅតែមិនមែនជាបង

687 97 8
                                    

   ពេញមួយយប់ថេយ៉ុងគេងបម្រាស់ខ្លួនទៅមកទាំងរសាប់រសល់មិនយល់រឿងហេតុដែលបានកើតឡើងទាំងអស់រឹតតែមិនប្រាកដចំពោះអត្តសញ្ញាណរបស់ជុងហ្គុក អេរៀលជាព្រះនាងម្ចាស់ដូច្នេះកាលដែលនាងនិយាយថាជុងហ្គុកមិនត្រឡប់ទៅផ្ទះវិញជាងមួយឆ្នាំដោយសារតែជុងហ្គុកព្យាយាមសេុីបពីគេ វែងឆ្ងាយពេកហើយ! បើចង់ដឹងការពិតមានតែទៅជួបអេរៀលសួរអោយច្បាស់តែព្រះនាងម្ចាស់ម្នាក់នោះម៉េចនិងអាចអនុញ្ញាតអោយតារាធ្លាក់កូដដូចជាគេជួបដោយងាយបានទៅ?

   "ពីមុនបងកុហកអូនថាបងជាបុគ្គលិកក្រុមហ៊ុនអូនក៏មិនដឹងដែរថាហេតុអូនល្ងង់យ៉ាងនេះដែលជឿបងមកទល់ពេលនេះបងក៏កុហកអូនថាបងជាអ្នកក្រ ជាមនុស្សធម្មតា..ទាំងធាតុពិតបងគ្រាន់តែបោកអូនប៉ុណ្ណោះ បងអាចចាប់អូនទៅឃុំទុកពេលណាក៏បានប៉ុន្តែបងមិនធ្វើ បងខ្លាចថាធ្វើបែបនេះវាដូចជាបង្ខំអូនពេកមែនទេ?"នាឡិកាវាយម៉ោង1រំលងអាធ្រាត្រទៅហើយតែថេយ៉ុងនៅតែគេងបញ្ឈរភ្នែកសម្លឹងមើលទៅពិដានទាំងរវើរវាយដដែល យូរៗម្តងទើបមានទឹកថ្លាៗតក់កាត់ផែនថ្ពាល់តែគេមិនខ្វល់ខ្វាយលើកដៃជូតចេញនោះឡើយ។

   "អូននឹងព្យាយាមស្វែងរកបង ជុងហ្គុក!"គេដកដង្ហើមធំបន្តិចហើយក៏បិទភ្នែកគេងលង់លក់បាត់ទៅ ក្តីសង្ឃឹមចុងក្រោយរបស់គេគឺមានតែប៉ុណ្ណឹងប្រសិនបើរកជុងហ្គុកមិនឃើញហើយស្លាប់ម្តងទៀតតើគិតយ៉ាងម៉េច? គ្មានលទ្ធផលសោះ!

   ថ្ងៃថ្មីឈានចូលមកដល់យ៉ាងឆាប់រហ័សហើយពេលនេះក៏មានមនុស្សប្រុសស្លៀកឈុតខ្មៅមាឌប៉ុនដំរីទឹកបួននាក់មកទទួលថេយ៉ុងត្រឡប់ទៅផ្ទះវិញតាមបញ្ជាអ្នកស្រីទាំងដែលគ្រូពេទ្យមិនទាន់បានអនុញ្ញាតនៅឡើយ។

   "ពួកលោកធ្វើបែបនេះមិនបានទេ"លីជុងឡូឡាពេលដែលឃើញក្រុមមនុស្សទាំងនោះចូលមកទាំងកម្រោលហើយដកសេរ៉ូមថេយ៉ុងចេញដោយខ្លួនឯង។

   "លោកគ្រូពេទ្យខ្ញុំមិនអីទេ ពេលពិធីមង្គលការបញ្ចប់ខ្ញុំនឹងមករកលោកអោយនាំខ្ញុំទៅជួបជុងហ្គុក"ថេយ៉ុងញញឹមខ្សោះទាំងភ្នែកមានសភាពហើមខ្លាំង ថ្ពាល់ជាំបែកស្វាយបន្តិចបន្តួចដោយសារតែត្រូវអ្នកស្រីលីទះកាលពីយប់មិញ គេមិននឹកស្មានថាស្រីចាស់នោះចិត្តជាបិសាចសាហាវយង់ឃ្នងថ្នាក់នេះទេ។

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now