Ep33 : អ្នកបម្រើថ្មី

652 99 3
                                    

   #ព្រឹកបន្ទាប់

   នាពេលព្រឹកព្រលឹមអាកាសធាតុមិនអំណោយផល ផ្ទៃមេឃនៅតែខ្មៅងងឹតមីដេរដាសហើយមិនប៉ុន្មានភ្លៀងក៏បង្អុរចុះមកប៉ះដំបូលផ្ទះលាន់សូរប្រាវៗបង្កើតបានជាតន្ត្រីយ៉ាងពិរោះដែលជាអំណោយពីធម្មជាតិ ថេយ៉ុងកម្រើកខ្លួនបើកភ្នែកយឺតៗមើលមុខជុងហ្គុកដែលនៅគេងនៅឡើយយ៉ាងស្ងៀមស្ងាត់។ ប្រអប់ដៃតូចលើកអង្អែលមុខសរលោងរបស់ជុងហ្គុកថ្នមៗ គេធ្លាប់គិតថាមុខជុងហ្គុកគឺទាក់ទាញគ្រប់កន្លែងមិនថាបបូរមាត់ ខ្ទង់ច្រមុះ ត្របកភ្នែក ថ្ងាស រោមចិញ្ចើមឬក៏ថ្ពាល់ទន់ៗនេះឡើយ។

   "សុំទោសដែលអោយរង់ចាំយូរមនុស្សល្អរបស់អូន"គេញញឹមខ្ជឹបមាត់ហើយរំកិលខ្លួនខិតលើហើយថើបអូសលើខ្ទង់ច្រមុះជុងហ្គុកមកដល់ត្របកភ្នែក។

   "លួចថើបបងផងហ្អេស៎?"ជុងហ្គុកស្រវាស្រសោបកាយថេយ៉ុងមកអោបហើយផ្អឹបមុខទល់និងកញ្ចឹងកថេយ៉ុងទាំងមិនខ្ចីបើកភ្នែក។

   "យ៉ាងម៉េចប្រពន្ធថើបមិនបានឬ?"

   "បានននន!"ជុងហ្គុកនិយាយបង្អុសសម្លេងធ្វើឫកពារគួរអោយស្រលាញ់លេងអោយថេយ៉ុងខ្នាញ់ជាខ្លាំង គេសើចហើយថើបញក់ញីសព្វផ្ទៃមុខរបស់ជុងហ្គុកឥតចន្លោះទើបចុងក្រោយក៏អូសមកថើបទងត្រចៀកមួយដង្ហើមធំហើយងើយមកថើបសក់ទន់រលោងមានក្លិនក្រអូបនោះសើរៗ។

   "អូនខ្នាញ់បងណាស់"ថេយ៉ុងរំកិលខ្លួនខិតចុះក្រោមហើយក្រសោបអោបជុងហ្គុកយ៉ាងណែនហាក់កំពុងចង់ប្រាប់គ្រប់គ្នាថាជុងហ្គុកជាស្វាមីគេ ជារបស់គេតែម្នាក់គត់។

   "ក្មេងអូននេះ!"

   "ពិតមែនហើយម្សិលមិញអូនមិនទាន់បានសួរនាំបងចំពោះវត្តមានបងនៅពិធីមង្គលការគ្មានកូនក្រមុំរបស់អូននោះទេណា"

   "គ្មានអីពិបាកទេបងគ្រាន់តែប្រើលុយតិចតួចប៉ុណ្ណោះ"ម្រាមដៃវែងលើកអង្អែលសក់ថេយ៉ុងយឺតៗ សក់ទន់រលាស់រលោងបូករួមទាំងក្លិនខ្លួនក្រអូបប្រហើរដូចផ្កានេះកំពុងពង្វក់គេអោយឈ្លក់វង្វេងជាខ្លាំង។

   "ចុះម៉េចក៏បងដឹងថាអូនមានការចងចាំ?"

   "លីជុងប្រាប់! ពេលនោះបងចង់មកជួបអូនខ្លាំងណាស់ប៉ុន្តែត្រូវអត់ធ្មត់រង់ចាំពិធីមង្គលការមកដល់"

អ្នកប្រុសសំណព្វ💫(បន្តពីAccចាស់ Completed)Where stories live. Discover now