រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី01

3.5K 130 2
                                    

<<មួយថ្ងៃៗគិតតែពីបង្ខំៗ កូនហ្អា៎យកប្ដីទៅ! កូនហ្អារៀបការទៅ ម៉ាក់ខ្លាចស្លាប់មុនបានពរចៅ នែម៉ាក់! កូនសួរតាមត្រង់ បើកូនមិនយកប្ដី ផែនដីរលាយឬ?>>
សម្ដីច្រែតៗរបស់នាងក្រមុំម្នាក់ កម្ពស់មិនសូវខ្ពស់ប៉ុន្មាន ឡើយ តែកែវភ្នែកខ្មៅក្រិបដូចនិលសម្លឹងប៉ះកម្លោះណា កម្លោះនោះអាចធ្លាក់ចូលស៊ងអន្ទាក់ស្នេហាបានដោយងាយ។បបូរមាត់តូចហាឡើងប៉ប៉ាច់តវ៉ាជាមួយនឹងស្រ្តីចំណាស់ដែលជាម្ដាយអង្គុយយ៉ាងស្ងៀមស្ងាត់ស្ដាប់កូនរអ៊ូ
<<ផែនដីវាមិនរលាយទេ តែទ្រព្យសម្បត្តិប៉ានិងម៉ាក់អាច រលាយដោយសារតែគ្មានចៅស្នងត្រកូលណា ជេន!>>
អ្នកស្រីគីមស្ដីឱ្យកូនវិញគ្មានបង្អង់ចាំស្អែកនាំតែផ្អូមជូរដូចតាប៉ែដាក់ដូងឡើយ
<<ពាក្យនេះខ្ញុំឮម៉ាក់និយាយសឹងតែរិចក្រដាសត្រចៀកខ្ញុំហើយ ឯខ្ញុំក៏ប្រាប់ម៉ាក់សឹងតែរិចបបូរមាត់ខ្ញុំដែរថា ខ្ញុំមិនយកប្ដី!>>
ថាចប់នាងក៏ឆក់កាបូបដើរតាំងៗចេញទៅរកតែម្ដាយឃាត់ក៏មិនទាន់។អ្នកស្រីគីមអង្គុយគ្រវីក្បាលម្នាក់ឯងមិនដឹងនិយាយយ៉ាងម៉េចនឹងកូនស្រីម្នាក់នេះទៀតទេ អាយុក៏ច្រើន តែមិនដែលឮនាងនិយាយរៀបរាប់ពីគូស្រករប្រាប់គាត់ម្ដងណាឡើយ។ពេលគាត់គិតគូរនាងតែងតែមុខក្រញូវរអ៊ូរទាំពីមុខពីក្រោយ ជួនកាលរអ៊ូឆ្លងថ្ងៃឆ្លងខែក៏មាន។
មកមើលស្រីស្រស់សម្ដីឆ្នាស់ជេនឯណេះវិញ នាងដើរចេញមកក្រៅបំណងរកតាក់ស៉ីជិះតែក៏ប្រទះភ្នែកនឹងក្មេងប្រុសម្នាក់ដែលកំពុងតែឈរនៅកណ្ដាលថ្នល់កាន់បាល់ពណ៌ក្រហមតូចមួយដោយមិនបានដឹងថាមានឡានកុងតឺន័រប៉ុនយក្សកំពុងសំដៅមករកគេឡើយ។ក្នុងចិត្តនាងក្រមុំចង់តែស្រែករកពុទ្ធោ តែកុំទាន់សិនទម្លាក់កាបូបរត់ទៅជួយអាក្អូននេះសិនក្រែងលោវាអាចអាយុវែងរស់ដល់អាយុ80នឹងគេ។ តែមានឯណារត់ទៅដល់ចាប់វាបានហើយតែជំពប់ជើងដួលព្រូស សំឡេងស៉ីផ្លេឡានលាន់ដូចរន្ទះមិនដឹងវាចុចរកស្លាប់ស្អីវា ធ្វើមើលតែចុចហើយឯងហោះគេចកើតអញ្ចឹង
<<អ្ហាយ...គុណម៉ែគុណឪជួយកូនផង!>>
វឹប!
នាងបិទភ្នែកហាមាត់ប៉ុនចានស្រែកផ្អើលគេឯងពេញផ្លូវ មើលទៅជីវិតនាងត្រូវស្លាប់មុនយកប្ដីមិនខាន។បើដឹងអញ្ចឹងយកប្ដីតាមម៉ែប្រាប់តាំងតែពីយូរ
<<បង! បងស្រី? បងមិនអីទេមែនទេ?>>
សំឡេងមនុស្សស្រីម្នាក់បានដាស់អារម្មណ៍ជេនចេញពីភាពសោកស្ដាយ។នាងបើកភ្នែកសន្សឹមៗក៏ឃើញថាមាន មនុស្សស្រីម្នាក់រាងខ្ពស់ ភ្នែកធំ បបូរមាត់ក្រាស់ កំពុងតែញញឹមយ៉ាងផ្អែមមកកាន់នាង មើលទៅដៃគេហាក់កំពុងតែ ត្រូវរបួសទៀត
<<ចាស៎? មានការអី?>>
<<បងស្រីវិះនឹងត្រូវឡានបុកមុននេះណា!>>
នាងភ្ញាក់ព្រើតនេះនាងនៅរស់ទេតើ អរគុណព្រះដែលនាងមិនទាន់ស្លាប់។សូមកុំទាន់យកជីវិតនាងនៅពេលនេះអី ព្រោះនាងមិនទាន់ចង់ទៅរអ៊ូដាក់ទេវតាណាទេ សុំពេលនៅរអ៊ូដាក់ម៉ាក់របស់នាងឱ្យយូរជាងនេះសិន។
<<ចុះក្មេងប្រុសម្នាក់នោះ?>>
<<គេទៅរកម៉ាក់គេវិញហើយ ដំបូងខ្ញុំស្មានតែកូនបងទេតើ!>>
<<ខ្ញុំមិនទាន់រៀបការផងមានកូនបានយ៉ាងម៉េច?>>
នាងឆ្លើយតបទាំងចងចិញ្ចើមបណ្ដើរ ក្រោកឈរបណ្ដើរ
<<ស្អាតបែបនេះមិនទាន់ទាក់ទងអ្នកណាពិតមែនឬ?>>
ក្មេងម្នាក់នេះមើលតាមរូបរាងអាយុគួរតែក្រោម20ឆ្នាំ អាចនៅជាសិស្សនៅឡើយ តែសម្ដីហាឡើងព្រានសុទ្ធបើជាមនុស្សប្រុសវិញនាងច្បាស់ជាទះគេជ្រុះធ្មេញមិនខាន ស្អប់ណាស់អ្នកណាមាត់រអិលបែបនេះ
<<អរគុណហើយដែលបានជួយខ្ញុំមុននេះ ហើយចង់បានប៉ុន្មាននិយាយមកនឹងមិនបាច់ជាប់ជំពាក់គុណស្រ័យ>>
គេគ្រវីក្បាលដោយភាពហួសចិត្តជាមួយការដោះស្រាយបញ្ហាដោយលុយរបស់ជេន
<<អញ្ចឹងមិនបាច់ឱ្យខ្ញុំទេព្រោះខ្ញុំចូលចិត្តឱ្យគេជំពាក់គុណស្រ័យ! លាហើយថ្ងៃក្រោយជួបគ្នាបងស្រី!>>
<<អេ? ឈប់ភ្លាម!>>
រកស្រែកតវ៉ាមិនទាន់គេទាញរត់ចេញទៅលឿនដូចព្យុះតាមរយ:ជំហានជើងដ៏វែងៗរបស់គេ។ក្មេងបែបនេះមិនបាច់ជួបលើកក្រោយទៀតគឺល្អបំផុតហើយក្នុងជីវិតនាង
<<ឆឹស! អាក្មេងមាត់ដាចនេះ>>
មួយព្រឹកធំនេះនាងជួបរឿងម៉ួម៉ៅច្រើនពេកហើយ ជីវិតដូចមាន់ស្ងោរ ងាប់ហើយក៏ត្រូវគេស៉ី នាងវិញនៅរស់តែត្រូវរត់គេច ពីការតាមចាប់គូរបង្ខិតបង្ខំចាប់នាងដាក់ទ្រុងពីសំណាក់អ្នកម្ដាយជាទីគោរពនេះរហូត។
<<អូនហ្អា៎! អាយឡាតេបងមួយមក!>>
<<យកផ្អែម ឬធម្មតាបងស្រី?>>
សំឡេងដូចប្រហែលៗតែជេនក៏មិនចាប់អារម្មណ៍ច្រើន
<<យកផ្អែម!>>
<<ផ្អែមដល់បេះដូងដែរទេ?>>
ជេនងាកខ្វាប់ក៏បើកភ្នែកធំៗ នឹងហើយថាមិនមែនទៀត។ក្មេងដែលជួយនាងកាលពីព្រឹកមិញកំពុងតែឈរសើចស្ងេញដាក់នាងសឹងស្ងួតជើងធ្មេញ
<<ហើយឯងមកធ្វើស្អីនៅទីនេះហ្អាស៎?>>
<<មកឆុងកាហ្វេឱ្យបងទេដឹង?>>
អស់ពាក្យនឹងតបមានតែដើរចេញទៅអង្គុយស្ងៀមទាំងមុខក្រហមងាំងក្ដៅស្លឹកត្រចៀកសឹងហុយផ្សែងឈ្លក់ស្លាប់។មួយសន្ទុះគេក៏លើកាហ្វេមកឱ្យដល់តុថែមទាំងញញឹមស្រស់ ដាក់នាងមិននឹងចេញទៅទៀត
<<សូមអញ្ជើញតាមសម្រួលបងស្រី! ធានាផ្អែមដល់បេះដូងបងតែម្ដង>>
ឡាលី មេចភ្នែកដាក់ជេនទឹកមុខខូចខិល តែគេគ្រាន់តែចង់ញ៉ះមនុស្សស្រីម្នាក់នេះប៉ុណ្ណោះ។ឃើញនាងខឹងគេកាន់តែសប្បាយចិត្ត
<<យើងឈប់មកផឹកហាងនេះរហូតហើយ!>>
<<បើបងឈប់ផឹកហាងអញ្ចឹងបងអាចផឹកកាហ្វេបាន!>>
<<អាក្មេងឆ្កួតឯងនេះ...>>
ឡាលីសើចខឹកៗមើលពីភាពចុះញ៉មរបស់អ្នកម្ខាងទៀត រហូតដល់ជេនស្ទុះក្រោកចេញទៅវិញបាត់ក្រោមសំណើចចំអករបស់គេ។
<<មនុស្សស្រីអី អាយុប៉ុណ្ណេះហើយនៅធ្វើអ្វីតាមតែអារម្មណ៍ទៀត គ្មានចាស់ទុំបន្តិចសោះ!>>
ឡាលី និយាយតិចៗម្នាក់ឯងក្នុងចិត្តហួសចិត្តនឹងចរិត ទ្រាប់មេឃអង្គុយរបស់ជេន តែក៏សរសើរដែលនាងមានចិត្តល្អ សុខចិត្តយកជីវិតទៅជួយក្មេងម្នាក់ដែលនាងមិនដែលស្គាល់ឱ្យរួចពីសេចក្ដីស្លាប់។តែបើគិតឱ្យដល់ទៅនាងនៅតែអត់ប្រយោជន៍ព្រោះពេលនោះបើកុំតែគេទៅជួយទាន់កុំអីនាងអាចក្លាយជាកំណល់កង់ឡានកង់ធន់ និងរឹងមាំយូរអង្វែងផងក៏ថាបាន ហិហិ។

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now