រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី29

1.2K 45 0
                                    

     រាងស្ដើងដែលមានរបួសសុះប្រាណកំពុងសន្លប់ស្ដូកស្ដឹងលើគ្រែពេទ្យយ៉ាងស្ងៀមស្ងាត់ជាមួយនឹងបង់រុំរបួសលើក្បាលផង លើដៃផងប្រៀបដូចជាសាកសពម៉ាំមីទៅហើយ។គ្រួសាររបស់លោកលីមនាំគ្នាចូលមកមើលគេដោយស្ងៀមស្ងាត់ លោកលីមចូលមកក្បែរឡាលីព្យាយាមសំឡឹងមើលទៅគេដោយយកចិត្តទុកដាក់ គាត់ប្រហាក់ប្រហែលមុខរបស់គេតែមិនចាំថាធ្លាប់ជួបនៅឯណា។
     <<បងដូចជាប្រហែលៗមុខគេយ៉ាងម៉េចមិនដឹងទេ!>>
     <<ប៉ាធ្លាប់ជួបគេឬ?>>
     ឆូរ៉ុងសួរនាំប៉ារបស់នាងដោយភាពភ្ញាក់ផ្អើល តែក៏ត្រូវលោកលីមគ្រវីក្បាលមកវិញ
     <<ប៉ាមិនចាំទេ!>>
     គាត់ពិតជារកនឹកមិនឃើញពិតមែន ដូច្នេះមានតែរង់ចាំឱ្យគេដឹងខ្លួនប៉ុណ្ណោះ
     <<ប៊ុនផាក! នាំអ្នកស្រី និងអ្នកនាងទៅផ្ទះមុនយើងទៅ យើងនៅចាំគេដឹងខ្លួនសិន>>
     <<បាទទាន!>>
     គ្រប់គ្នាចាកចេញទៅផុតអស់លោកលីមក៏អង្គុយលើសាឡុងក្បែរនោះដើម្បីរង់ចាំឱ្យជនរងគ្រោះដឹងខ្លួននឹងអាលនិយាយគ្នាឱ្យបានដឹងរឿង មិងសងថ្លៃសំណងដល់គេផង។
      គាត់រង់ចាំរហូតដល់ថ្ងៃរះ ឯគាត់ក៏លង់លក់ក្នុងដំណេកដោយមិនដឹងខ្លួនផង។ឡាលីកម្រើកម្រាមដៃថ្នមៗ មុននឹងបើកភ្នែកឡើងតិចៗ គេមានអារម្មណ៍ឈឺចាប់ពាសពេញរាងកាយ តែដែលសំខាន់គឺក្នុងបន្ទប់នេះមានសភាពងងឹតសូន្យសុង គេមើលអ្វីមិនឃើញឡើយទើបប្រញាប់សុំជំនួយ
      <<សួស្ដី! មានអ្នកណានៅទីនេះទេ?>>
      រំពេចនោះក៏ស្របពេលដែលឆូរ៉ុងបើកទ្វារបន្ទប់ចូលមកល្មម នាងឃើញឡាលីដឹងខ្លួនក៏លើកដៃខ្ទប់មាត់ដោយភាពភិតភ័យមុននឹងដើរទៅអង្រួនលោកប៉ារបស់នាងឱ្យភ្ញាក់ពីដំណេក
      <<ឆូរ៉ុង?>>
      <<គេដឹងខ្លួនហើយប៉ា!>>
      ស្រស់ស្រីចង្អុលមកឡាលីទាំងនិយាយខ្សឹបៗទៅឪពុក លោកលីមប្រញាប់ដើរមករកគេហើយសួរនាំដោយភាពត្រេកអរ
      <<ក្មួយដឹងខ្លួនហើយឬ?>>
     ឡាលីលើកដៃខាងឆ្វេងរាវចុះឡើងមុននឹងតប
      <<សុំទោស! លោកពូជួយបើកភ្លើងក្នុងបន្ទប់ផងបានទេ? ខ្ញុំមើលអីមិនឃើញទេ>>
      លោកលីមឈរស្ងៀមទាំងក្ដុកក្ដួល មនុស្សដែលធ្លាប់តែមើលឃើញប្រលជីវិតដោយគ្មានភាពខកវះខាតនៃអវយវ:ណាមួយតែត្រឹមមួយពព្រិចធ្វើឱ្យគេបាត់បង់សមត្ថភាពមើលឃើញតើគេនឹងពិវាកទទួលយកយ៉ាងណា?
      <<លោកពូ?>>
      ឡាលីបន្តជ្រួញចិញ្ចើមព្រោះមិនឮសំឡេងឆ្លើយតប តែគេបែរជាឮសំឡេងយំខ្សឹកខ្សួលរបស់មនុស្សស្រីម្នាក់ទៅវិញ។ឆូរ៉ុងមិនអាចទប់ទឹកភ្នែកបានក៏យំចេញមកជាហេតុធ្វើឱ្យឡាលីកាន់តែមិនស្រួលក្នុងចិត្ត
      <<ពូសុំទោសជំនួសកូនស្រីពូដែលបង្ករគ្រោះថ្នាក់ដល់ក្មួយរហូតក្លាយជាបែបនេះ>>
      អ្នកណាបង្ករគ្រោះថ្នាក់អីគេមិនខ្វល់ទេ សំខាន់គេចង់មើលឃើញឱ្យច្បាស់ថាខ្លួនឯងកំពុងនៅទីណាជាមួយអ្នកណា
      <<ហេតុអីក៏គ្រប់គ្នាមិនបើកភ្លើង?>>
      <<នេះជាពេលព្រឹកហើយ! ក្មួយរងការប៉ះទង្គិចនឹងក្បាលខ្លាំងបណ្ដាលឱ្យប៉ពាល់ដល់ប្រស្រីភ្នែកអាចនឹងពិការមួយរយ:ពេល>>
      <<ថាម៉េច?>>
      គេស្ដាប់មិនច្រឡំទេមែនទេដែលថាគេត្រូវពិការភ្នែក? ឡាលីនៅស្ងៀមទ្រឹងដោយគ្មានអារម្មណ៍អ្វីទៀតទាំងអស់ តែតំណក់ទឹកភ្នែកក្ដៅឧណ្ហៗបានស្រក់ចុះបន្តបន្ទាប់ដោយហាមមិនបាន។គេឱនមុខចុះដោយមិននិយាយអ្វីយ៉ាងយូរបើទោះជាលោកលីមព្យាយាមនិយាយសួរនាំគេយ៉ាងណាក៏ដោយ។
      ងាកមកមើលជេននីឯណេះវិញ ក្រោកពីដំណេកភ្លាមនាងក៏រៀនចំខ្លួនប្រញាប់ចាកចេញពីផ្ទះឡាលីខ្លាចថាគេក្រោកមកទាន់ឃាត់នាងមិនឱ្យចេញទៅដោយមិនបានដឹងបន្តិចឡើយថាគេកំពុងតែស្ថិតក្នុងមន្ទីរពេទ្យ ព្រមទាំងជួបរឿងដ៏ខកចិត្តធ្ងន់ធ្ងរបំផុត។ស្រស់ស្រីចុះមកដល់ខាងក្រោមក៏ក្រលៀសភ្នែកទៅឃើញបំណែកកញ្ចក់រូបថតដែលនាងបោកយប់មិញនៅរាយប៉ាយពេញឥដ្ឋដដែលថែមទាំងមានស្នាមឈាមទៀតជាហេតុធ្វើឱ្យនាងឆ្ងល់។រូបថតក៏បាត់ មនុស្សក៏បាត់តើគេចេញទៅក្រៅទាំងយប់ឬ? នាងគិតឡើងវិញពីអ្វីដែលខ្លួនបានធ្វើក៏ដឹងវាប្រហែលជាលើស និងខ្លាំងជ្រុលហើយតែដោយសារនាងខឹងនឹងគេខ្លាំងពេក។ការបាត់បង់នូវភាពបរិសុទ្ធរបស់នាងចាត់ទុកថានាងសងកម្មពៀរនឹងគេទៅចុះ។
      ជេននីដើរចេញមកក្រៅរួចហៅតាក់ស៉ីចេញទៅផ្ទះរបស់ជុងអ៉ីនវិញ ដោយនៅតាមផ្លូវនាងក៏ឃើញប៉ូលីសចរាចរណ៍កំពុងតែធ្វើការវាស់វែងនូវគ្រោះថ្នាក់កាលពីយប់មិញដែរ តែមិនចាប់អារម្មណ៍។
      រយ:ពេលពីរសប្តាហ៍បានកន្លងផុតទៅ ឡាលីមានអាការៈធូរស្បើយខ្លះហើយ តែគេនៅមិនអាចស៉ាំនឹងការរស់នៅរបៀបមនុស្សពិការភ្នែកនោះទេ។ឆូរ៉ុងអង្គុយបកក្រូចឱ្យគេបណ្ដើរសួរនាំគេបណ្ដើរបើទោះជាជាងកន្លះខែនេះឡាលីមិននិយាយរកនាងក៏ដោយ
      <<នេះខ្ញុំបកក្រូចឱ្យហើយញ៉ាំទៅ!>>
      <<....>>
      <<នេះកន្លះខែហើយណាមិនគិតហាមាត់និយាយបន្តិចទេឬ?>>
      ឡាលីបែរមុខសំឡឹងមកកាន់ទីដែលមានសំឡេង ទោះគេពិការតែកែវភ្នែករបស់គេបានចាក់ទម្លុះដល់បេះដូងមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយក្បែរគេឱ្យធ្លុះធ្លាយមួយរំពេច
      <<ខ្ញុំ...ឈ្មោះឡាលី!>>
      ឮហើយនាងក៏សប្បាយចិត្តដែលទីបំផុតគេព្រមនិយាយនឹងនាងហើយ
     <<ហិហិ ខ្ញុំឆូរ៉ុង...>>
     <<ស្គាល់ហើយ!>>
     គេនិយាយកាត់នាងព្រោះឆូរ៉ុងនិយាយណែនាំខ្លួនមកកាន់គេសឹងតែរាល់ថ្ងៃឡើងរត់មាត់ដូចមេសូត្រទៅហើយ។មួយរយ:នេះគេមិនចង់និយាយស្ដី មិនចង់ដឹងឮរឿងអ្វីទាំងអស់ ការឈឺចាប់នៅថ្ងៃនោះហាក់នៅតែដិតដាមលងបន្លាចគេជានិច្ច។ក្ដីស្រលាញ់ដែលខុសឆ្គងបានធ្វើឱ្យជីវិតគេធ្លាក់ចុះដល់ចំណុចមួយដែលស្ពឹលលែងទទួលដឹងអារម្មណ៍គ្រប់យ៉ាង។គេគួរតែដោះលែងនាង គេគួរតែព្រលែងដៃចំពោះស្នេហាដែលមានតែម្ខាងនេះហើយ ឡាលីញញឹមតិចៗមុននឹងសួរទៅកាន់ឆូរ៉ុង
      <<តើហត់ទេដែលត្រូវនិយាយនឹងមនុស្សដូចខ្ញុំ?>>
      <<ហត់ តែគ្មានជម្រើស!>>
      និយាយតាមត្រង់នាងពិតជាគ្មានជម្រើសមែនត្បិតប៉ារបស់នាងដាក់កំហិតឱ្យនាងនៅមើលថែគេគ្រប់ពេលវេលា រហូតដល់ពេលដែលភ្នែកគេអាចមើលឃើញឡើងវិញបាន ដូច្នេះទោះគេមិននិយាយរកក៏នៅតែទ្រាំធ្វើថោកដាក់គេដដែល
      <<មាត់ឆ្កែដល់ហើយ!>>
      <<ថាម៉េច?>>
      <<មាត់ផ្អែមដល់ហើយ!>>
      គេប្រញាប់ក្រឡាស់ពាក្យ ព្រោះកំពុងតែមើលមិនឃើញស្រាប់ផងបើនាងខឹងចង់ធ្វើបាបគេនោះពិបាករត់គេចណាស់។ឆូរ៉ុងសម្លក់ឡាលីថ្មែរ គិតថានាងស្ដាប់គេមិនទាន់ឬ?
      <<គ្រួសារនាងនៅឯណា?>>
      <<អាយុប៉ុន្មានហើយ?>>
      ឡាលីសួរចាកប្រធានទៅកាន់ឆូរ៉ុងធ្វើឱ្យនាងកាន់តែឆេះឆួលឡើងក្រហមមុខ
      <<ហេតុអីក៏មកសួរខ្ញុំបែបនេះទៅវិញ?>>
      <<ឆ្លើយសិនមក ចាំខ្ញុំឆ្លើយសំណួរនាងវិញ>>
      <<គឺ...19!>>
      <<ខ្ញុំបងនាងដល់ទៅ3ឆ្នាំដូច្នេះត្រូវហៅខ្ញុំថាបងទើបត្រូវ អេ! ម្យ៉ាងទៀតអាយុ19ឆ្នាំបង្ករគ្រោះថ្នាក់ចរាចរណ៍មួយលើកបាត់ទៅហើយមិនកើតទេទៅថ្ងៃមុខអាចសម្លាប់មនុស្សដែរឬអត់ណ៎?>>
      គេញ៉ោះនាងព្រោះទទួលអារម្មណ៍ដឹងថាក្មេងម្នាក់នេះកំពុងតែសម្លក់ខ្លួន
      <<បើខ្ញុំសម្លាប់គឺសម្លាប់នាងមុនគេហ្នឹងហើយ!>>
      <<ប្រាប់ហើយថាឱ្យហៅបង!>>
      <<មិនហៅ!>>
      <<ខ្ញុំនឹងប្រាប់ប៉ារបស់នាង!>>
      <<ហ៉ើយ! ហៅក៏ហៅ>>
     ឆូរ៉ុងបង្ខំចិត្តហៅឡាលីថាបងទាំងមុខក្រញ៉ូវ បើកុំតែគិតថាខ្លួនជាដើមហេតុធ្វើឱ្យគេក្លាយជាបែបនេះកុំអីនាងមិនជ្រលក់មាត់ជាមួយទេ។ឡាលីឯណេះសើចហឹសៗមុននឹងលើកដៃរាវចាប់យកក្រូចមកញ៉ាំ។អ្វីដែលធ្វើឱ្យឈឺចាប់ក៏ទម្លាក់វាចុះទៅ ទោះឈឺខ្លាំងបន្តិចពិតមែនតែក៏រីករាយដែលមនុស្សដែលគេស្រលាញ់មានសេរីភាពក្នុងការសាងជីវិតយ៉ាងមានក្ដីសុខនឹងមនុស្សដែលនាងស្រលាញ់ពិតប្រាកដ។ទោះគេសើច និងលេងសើចច្រើនជាមួយឆូរ៉ុងពិតមែនតែក្នុងចិត្តគេតែងតែរលឹកដល់ជេននីជានិច្ច តែក្រៅពីសើចបន្លប់ភាពឈឺចាប់តើគេអាចធ្វើអ្វីបាន បើពេលនេះគេក្លាយជាមនុស្សពិការទៅហើយនោះ?

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now