វិកលចរិត 01 (ការវិលត្រលប់មកវិញរបស់ខ្ញុំ)

958 72 3
                                    

/សកលវិទ្យាល័យ

សិស្សសាលាជាច្រេីនបានភ្ញាក់ពីព្រឹកប្រលឹមដេីម្បីរៀបចំខ្លួនទៅឯសាលារៀន។ក្នុងនោះក៏ឃេីញមានក្មេងប្រុសវ័យជំទង់ម្នាក់បានចុះពីឡានស៊េរីទំនេីបមួយគ្រឿង រូបរាងស្រស់ស្អាតប្រៀបដូចជាមនុស្សស្រី បេីនិយាយពីទម្រង់មុខវិញមនុស្សស្រីមួយចំនួនពុំបានមួយជំនិតគេផង ។

" អរគុណអ៊ុំច្រើនហើយ ខ្ញុំចុះត្រង់នេះអាចដេីរចូលទៅក្នុងសាលាខ្លួនឯងបាន " កំលោះតូច បន្លឺសំឡេងឡើងយ៉ាងស្រទន់និយាយទៅកាន់អ៊ុំប្រុសដែលនៅខាងក្នុងឡានប្រហែលជាអ្នកបេីកឡានឲ្យហេីយ

" អូ បាទអ្នកប្រុសអញ្ចឹងខ្ញុំទៅសិនហេីយ " អ៊ុំប្រុសនោះនិយាយរួចក៏បេីកឡានចេញទៅ

កំលោះតូច គីមស៊ុននូរស់នៅក្នុងវិឡាដ៏ធំធេងម្នាក់ឯង ដោយឪពុកម្តាយបានជួប ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍កាលពីប៉ុន្មានឆ្នាំមុន ។ នាយតូចដេីរទ្រុកៗចូលក្នុងសាលារៀនទាំងញញឹមញញែម បន្ទាប់ពីឈប់សម្រាកពីការរៀនរយ:ពេលយូរ ថ្ងៃនេះជាថ្ងៃបេីកបរវិសមកាល ស៊ុននូប្រហែលជានឹកមិត្តសម្លាញ់ខ្លាំងណាស់ហេីយទេីបបានជាប្រញ៉ាប់ដេីរចូលសាលាទាំងញញឹមស្រស់បែបនេះ នាយតូចដេីរជិតដល់ថ្នាក់ហេីយក៏ឈប់ងក់នៅចំពីមុខបន្ទប់មួយ ព្រោះតែគេឮសម្លេងចម្លែងមួយបានឮចេញពីបន្ទប់នេះ។ដោយឆ្ងល់គេក៏ដេីរចូលបន្ទប់នោះ យឺតៗ

ព្រុស~~~~

" អាយ៎....... " គ្រាន់តែចូលទៅភ្លាមក៏មានមនុស្សប្រុសម្នាក់ហក់មកវាយពោះនាយតូចមួយទំហឹធ្វេីឲ្យសន្លប់បាត់តែម្តង

/

មនុស្សប្រុសម្នាក់ដែលបានវាយស៊ុននូនោះអង្គុយនៅជ្រុងម្ខាងនៃគ្រែគេង ដោយមានស៊ុននូគេងនៅលេីគ្រែ មនុស្សប្រុសនោះអង្គុយឈ្ងោកមុខចុះកាន់បារីជក់ ធ្វើប្រងេីយរីឯសមភាពក្នុងបន្ទប់ គឺសឹតសឹងតែរូបថតសខ្មៅរបស់គ្រួសារស៊ុននូ ហើយនៅលេីជញ្ជាំងមួយដែលមានភ្ជួររូបថតរបស់ស៊ុននូដ៏ធំមួយព្រមទាំងមានអក្សរសរសេរថា " សងសឹក ឯងនិងរស់ទាំងស្លាប់ " ។

" អ្ហឹក...ហ្ហឹក...ៗខ្ញុំឈឺដៃណាស់ " នាយតូចស្រែកថ្ងូរឡើងព្រោះឈឺដៃដែលជាប់ច្រវ៉ាក់

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now