វិកលចរិត EP13 [ ចប់ វគ្គមួយ]

319 44 17
                                    

មន្ទីពេទ្យ :

< អាការៈជំងឺរបស់លោក ហេតុអ្វីមិនប្រសើរសោះបែបនេះប៉ុន្តែវាបែរជាកាន់តែអាក្រក់លេីសដេីម > លោកគ្រូពេទ្យកាន់ឯកសារមួយឡើងអានបណ្តេីរក្រវីក្បាលមិនយល់បណ្តេីរ ចំណែកឯអ្នកកម្លោះដែលអង្គុយទល់មុខបានត្រឹមតែស្តាប់មិនជាភ័យនឹងជំងឺរបស់ខ្លួនបន្តិចឡេីយ។
< ថ្នាំដែលខ្ញុំឲ្យលោកយកទៅពិសាររាល់ខែនោះ តេីលោកបានពិសារត្រឹមត្រូវដែលទេ? > លោកគ្រូពេទ្យបន្លឺសំណួរឡេីងទៅកាន់អ្នកកំម្លោះ
< ខ្ញុំបានប្រាប់លោកគ្រូពេទ្យហេីយថា ខ្ញុំមិនទទួលការព្យាបាលទេឲ្យខ្ញុំនិយាយដដែលៗប៉ុន្មានដងទៀត លោកមេីលទៅរយ:ពេលប៉ុន្មានហើយដែលលោកព្យាបាលតេីជំងឺខ្ញុំមានបានប្រសេីរដែលទេ? ទេវាកាន់តែអាក្រក់ បណ្តោយតាមនឹងចុះខ្ញុំមិនទទួលថ្នាំលោកទៀតនោះទេ > ស៊ុងហ៊ុននិយាយហេីយក៏ដេីរចេញទៅបាត់ < ខ្ញុំព្យាយាមព្យាបាលហើយ លោកទៅវិញទេដែលមិនព្រមទទួលការព្យាបាលរបស់ខ្ញុំ > លោកគ្រូពេទ្យពោលពាក្យឡេីងក្នុងចិត្ត

      ស៊ុងហ៊ុនជិះឡានត្រលប់ទៅផ្ទះវិញទាំងមិនសប្បាយចិត្ត។ នេះជារដូវស្លឹកឈេីជ្រុសជារដូវដែលកក់ក្តៅ នៅតាមដងផ្លូវឃើញមានស្លឹកឈេីជ្រុសរាយពាសពេញផ្លូវមេីលទៅស្រស់ស្អាតម្យ៉ាងបូករួមនឹងផ្ទៃមេឃពណ៍ទឹកក្រូចវារឹតតែបន្ថែមភាពស្រស់ស្អាតក្នុងរដូវមួយនេះកាន់តែខ្លាំង។

< ពេលនេះអូនយ៉ាងម៉េចហើយស៊ុននូ > ស៊ុងហ៊ុននិយាយឡេីងក្នុងចិត្តទាំងទឹកមុខមិនស្រស់ គេឈោងដៃម្ខាងដែលទំនេរពីការកាន់ចង្កូតឡានទៅបេី វិទ្យុស្តាប់។ សម្លេងវិទ្យុក៏បន្លឺឡេីងមកជាមួយនឹង ព័ត៌មានថ្មីបំផុតដែលទេីបនឹងចាក់ផ្សាយ។

[ ថ្មីៗនេះគេប្រទះឃេីញកូនចញ្ចឹមគ្រួសារផាកគឺលោកគីមស៊ុននូ កំពុងតែរស់នៅក្នុងប្រទេសZជាមួយកូនប្រុសមុខជំនួញដ៏ល្បីម្នាក់ជនជាតិជប៉ុនគឺលោក នីគី ទំនាក់ទំនងពួកគេហាក់ស្និទ្ធស្នាលប្រៀបបីដូចជាគូរស្នេហ៍អញ្ចឹង យ៉ាងណាមិញទំនាក់ទំនងច្បាស់លាស់រវាងពួកគេគឺនៅមិនទាន់បញ្ខាក់នៅឡេីយនោះទេ។ អីយ៉ាជីវិតអ្នកប្រុសតូចក្លែងក្លាយតាំងពីប្រគល់ទ្រព្យសម្បត្តិឲ្យទៅអ្នកប្រុសតូចពិតប្រាកដមក ជីវិតដូចជាស្រស់ស្រាយជាងមុនឆ្ងាយណាស់។ ]

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now