វិកលចរិត 05 ស្រាពុល?

422 48 4
                                    

" ឯងកំពុងធ្វើស្អី? " រាងក្រាសបេីកទ្វាបន្ទប់ចូលមកក៏ឃេីញថារាងតូចនៅទីនោះក៏រហ័សសួរហាក់ដូចជាមានអ្វីលាក់បាំងក្នុងបន្ទប់នេះ

" ខ្ញុំ...ខ្ញុំគ្រាន់តែចូលមកមេីលធម្មតាប៉ុណ្ណោះ " រាងតូចប្រញាប់តបនិងសំណួរវិញដោយអោនមុខចុះ

" ឯងកុំមានគំនិតចង់រត់ចេញឲ្យសោះ បេីមិនដូច្នោះទេយេីងនិងសម្លាប់ឯងចោលជាពុំខាន " ស៊ុងហ៊ុនដេីរមកជិតរាងតូចអោនទៅជិតត្រចៀករួចនិយាយពាក្យទាំងនោះចេញមកដោយសម្លេងស្រាលនិងត្រជាក់

" បាទ បងប្រុស " ស៊ុននូតបវិញទាំងខ្លាចនិងការគម្រាម

" ជៀសចេញ " រាងក្រាសប្រាប់ឲ្យស៊ុននូជៀសចេញពីផ្លូវរបស់ខ្លួនហេីយក៏ដេីរទៅបេីកយក សារធាតុគីមីម្យ៉ាងដែលទិកនៅក្នុងទូទឹកកកចេញមកចាក់ដាក់ក្នុងកែវចំនួន2សម្រាប់គ្នាពីរនាក់ ហើយក៏ហុចមួយកែវឲ្យទៅស៊ុននូ

" ហឺស? អីគេ? " បន្ទាប់ពីឃើញបងប្រុសហុចកែវនោះឲ្យមកខ្លួនផឹកហេីយក៏សួរបកទៅវិញដោយឆ្ងល់ថាទឹកក្នុងកែវនោះជាអ្វី

" ស្រាពុល! ហ៊ានផឹកទេ? " ស៊ុងហ៊ុនតបទៅវិញ ហេីយក៏លេីកស្រាពណ៍ស្វាយនោះមកផឹកអស់ពីកែវតែម្តង

" បេីវាពុល បងផឹកធ្វេីអី? " ស៊ុនននូចាប់ផ្តេីមឆ្ងល់រឹតតែខ្លាំងហេីយ ស្រាពុលប៉ុន្តែហេតុអ្វីក៏ស៊ុងហ៊ុនផឹកមិនខ្លាចពុលស្លាប់ទេឬយ៉ាងម៉េច?

" វាពុលសម្រាប់គ្រប់គ្នា ប៉ុន្តែវាជួយរំងាប់អារម្មណ៍របស់យើង " ស៊ុងហ៊ុនតបវិញ

" រំងាប់អារម្មណ៍? " រាងតូចបន្លឺសម្លេងឡេីងតិចៗក្នុងចិត្ត សារធាតុគីមីដែលស៊ុននូបានឃេីញនោះគឺសឹតសឹងតែជាគ្រឿងផ្សំដែលស៊ុងហ៊ុនលាយវាឲ្យចេញទៅជា ស្រារំងាប់អារម្មណ៍នេះឯងហើយវាក៏មានសារធាតុជាច្រេីនទៀតដែលអាចឲ្យយេីងផឹកហេីយមានអារម្មណ៍មិនស្រួលក្នុងខ្លួនប្រៀបបានដូចជាថ្នាំសម្រាលអញ្ចឹងដែរ ដូចដែលដឹងហើយថាស៊ុងហ៊ុនមានជំងឺប៉ុន្តែគេមិនព្រមព្យាបាលជាមួយនិងខាងគ្រូពេទ្យ ដូច្នេះហើយទើបគេផ្សំសារធាតុទាំងនោះឡេីងមកសម្រាប់រំងាប់អារម្មណ៍ក៏ដូចជាជួយឲ្យចិត្តរបស់គេស្ងប់នៅពេលដែលនឹកឃេីញរឿងវ៉ាវអាក្រក់ៗពីមុន។ ប៉ុន្តែក៏មិនមែនមានន័យថាវាអាចជួយបានរហូតនោះទេ

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now