វិកលចរិត Ep11[ជីវិតថ្មី]

288 52 5
                                    


          1អាទិត្យក្រោយមក

ស៊ុងហ៊ុននៅតែមានស្ថានភាពមិនល្អជាមួយនឹងជំងឺរបស់គេ។ ហើយរឹតតែពិបាកគឺនៅពេលដែលអារម្មណ៍របស់គេនៅតែគិតនឹកនាដល់រាងតូច រហូតធ្វើឲ្យគេកាន់តែពិបាកក្នុងខ្លួនកាន់តែខ្លាំង។

    ស៊ុងហ៊ុនសំងំនៅក្នុងបន្ទប់ពេទ្យដោយមានសេរ៉ូមព្យួរជាប់នឹងដៃ ទឹកមុខរបស់គេនៅតែស្លេកស្លាំងមិនខុសពីសាកសព្វនោះទេ។

< បេីឯងនៅតែបែបនេះទៀត បងមិនដឹងជួយយ៉ាងម៉េចទេណា > ជីអ៊ិនតែងតែមកមេីលថែស៊ុងហ៊ុននិយាយលួងលោមគេ ប៉ុន្តែស្ថានភាពស៊ុងហ៊ុនហាក់មិនធម្មតាដូចការគិតឡេីយ។ ស្របពេលដែលនោះសម្លេងរុញច្រានទ្វាបន្ទប់ពេទ្យក៏ឮលាន់ឡេីងយ៉ាងខ្លាំង ខណៈដែលអ្នកដែលធ្វើឲ្យឮសម្លេងមួយនេះគឺជា.....
ផាច់~~~ < អាចង្រៃ~~~~> នីគីស្ទុះមកទះកំភ្លៀវដែលស្លេកស្លាំងរបស់ស៊ុនហ៊ុនឮលាន់តែផ្លាច់!!

< យ៉ាងម៉េចនេះ? លោកជាអ្នកណា? មានបញ្ហារស្អីបានមកវាយប្អូនប្រុសរបស់ខ្ញុំ? > ជីអ៊ិនស្រែកឡេីងពេលឃេីញស្ថានភាពបែបនេះ
< សួរប្អូនប្រុសរបស់លោកទៅថាវាបានធ្វេីស្អីខ្លះ? ពេលនេះស៊ុននូគេចង់ចាកចេញពីប្រទេសកូរ៉េហើយ ពេលនេះកំពុងតែនៅប្រលានយន្តហោះផងក៏មិនដឹងហើយគេមិនបន្តរៀនមហាវិទ្យាល័យទៀតទេ គ្រប់យ៉ាងមកពីឯង > នីគីស្រែកឡេីងខ្លាំងៗទៅកាន់ស៊ុងហ៊ុនដែលអង្គុយមិនសូម្បីហាស្តីអ្វីបន្តិច។ គ្រាន់តែឮនីគីនិយាយពីរាងតូចភ្លាមគេក៏ស្ទុះក្រោកឡេីងទាំងដៃនៅជាប់សេរ៉ូមរួចក៏និយាយ

< ស៊ុ..ន..នូពេលនេះគេនៅឯណា? > ស៊ុងហ៊ុននិយាយឡេីងទាំងមិនចង់រួច < ឯងគ្មានសិទ្ធិអ្វីមកសួរនាំពីស៊ុននូទេ ឯងសមតែស្លាប់ ឯងមិនសមមានជីវិតរស់ហេីយមកបំផ្លាញ់អ្នកដទៃបែបនេះទេ > ឮសម្តីគ្រោតគ្រាតរបស់នីគីហេីយ ជីអ៊ិនដែលយេីងស្គាល់ថាជាមនុស្សស្ងៀស្ងាត់មិនចូលចិត្តវាយគ្នា ក៏ប្រែមកជាខឹងហេីយហក់ទៅក្របួចក.អាវនីគីឡេីង ។

< ខ្ញុំមិនខ្វល់ថាលោកជានរណា មកពីណា ហើយមានឋាន:ជាអ្វីឡេីយ ប្រសិនបើលោកពុំដឹងរឿងច្បាស់កុំមកបោះសម្តីថោកទាបបែបនេះល្អជាង។ អ្នកណាដែលបំផ្លាញ់ជីវិតអ្នកណាឲ្យប្រាកដទៅ? ក្រែងជាគីម ស៊ុននូនឹងម្តាយគេទេតេីដែលចូលមកបំផ្លាញ់ជីវិតស៊ុងហ៊ុនមុននោះ? លោកល្ងង់ឬក៏បាត់ការចងចាំ? កុំតែយល់ដល់ស៊ុងហ៊ុនទេ កុំអីរឿងរ៉ាវមិនចប់ត្រឹមនេះឡេីយ។ > ជីអ៊ិនក្លាហានឡេីងចាប់ក្របួចនីគីឡេីងទាំងដែលខ្លួនមានកម្ពស់ទាបជាងនីគី។

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now