វិកលចរិត EP 12

281 46 4
                                    

        បន្ទាប់ពីរឿងរ៉ាវដែលបានកេីតឡេីងធ្វេីឲ្យស៊ុងហ៊ុនក៏កាន់តែយល់ច្បាស់ហេីយថាអ្វីៗដែលគេបានធ្វេីគឺខុសខ្លាំងណាស់ ខុសដែលយល់ច្រឡំជាមួយស៊ុននូ ខុសដែលតែងតែស្អប់មានគំនិតចង់សងសឹកទាំងដែលការពិតរឿងគ្រប់យ៉ាងវាក៏មិនមែនជាកំហុសរបស់ស៊ុននូទាំងស្រុងដែល។

      ស៊ុងហ៊ុនកាន់ផ្កាមួយបាច់ មកឈរនៅចំពោះមុខផ្នូររបស់លោកផាកដែលជាឪពុកនឹងផ្នូររបស់អ្នកស្រីស៊ុនដែលគេស្អប់កន្លងមក។ ទឹកភ្លៀងនឹងទឹកភ្នែកស្រក់ចុះមកដំណាលគ្នា ធ្វើឲ្យស្ថានភាពនៅទីនោះកាន់តែសោកសៅចំពោះស៊ុងហ៊ុន ពេលនេះគេមានតែម្នាក់ឯងគត់ ទាំងម៉ាក់ជាទីស្រឡាញ់ទាំងឪពុកដែលគេគិតថាមិនល្អមិនស្រឡាញ់គេពេលនេះបានចាកចេញចោលគេហេីយ។ សូម្បីតែស្នេហាដែលគេតែងតែរំពឹងចង់បានក៏ចាកចេញទៅដែល ជីវិតដែលរស់នៅម្នាក់ឯងត្រូវមនុស្សជាទីស្រឡាញ់ទាំងប៉ុន្មានចាកចេញចោលវាមិនមែនជារឿងងាយស្រួលឡេីយ។

< ប៉ា~~~> ស៊ុងហ៊ុនពោលពាក្យឡេីងទាំងទឹកភ្នែកចេះតែស្រក់មកជាមួយទឹកភ្លៀងមិនឈប់។ ទិភាពហាក់ពិបាកបរិយាយ ស្នូរភ្លៀងចេះតែបន្លឺឡេីងបួករួមនឹងផ្នូររាប់លានតម្រៀបគ្នាជាហូរហែរ។ < រយៈពេល1ឆ្នាំហេីយ ដែលខ្ញុំរស់នៅតែម្នាក់ឯងក្នុងវិបត្ដិសេរីដែលមិនអាចលុបលាងបាន > < ខ្ញុំចង់ឲ្យពេលវេលាត្រលប់ទៅកាលពីមុនវិញ ខ្ញុំចង់រស់នៅពោលពេញដោយស្នាមញញឹមជាមួយប៉ានឹងម៉ាក់ ខ្ញុំចង់បានស៊ុននូមកនៅក្បែរដូចកាលពីមុន >

     បន្ទាប់ពីនិយាយរៀបរាប់ទុក្ខសោករបស់ខ្លួនរួចហើយ ស៊ុងហ៊ុនក៏ដេីរចេញទៅ។ ត្រឡប់មកមេីលស៊ុននូឯនេះវិញ ថាតេីរយ:ពេល1ឆ្នាំមកនេះ ស៊ុននូរស់នៅមានសុខទុក្ខយ៉ាងណាដែលបន្ទាប់ពីចាកចេញពីរឿងអាក្រក់។

សហរដ្ឋអាមេរិក~~~

< ស៊ុននូ សៀវភៅទាំងនេះចាស់ៗអស់ហេីយយេីងគួរតែបោះវាចោលឬយកទៅណា? > សម្លេងមាំបង្កប់ភាពផ្អែមល្ហែមបន្លឺសំឡេងឡើងខណៈដែលភ្នែកនឹងដៃកំពុងមមាញិកជាមួយនឹងការរៀបសៀវភៅចាស់នៅក្នុងទូឈេីដ៏ធំមួយមានទាំង ធូលីដីនឹង សម្បុកពីងពាងរំពន្ធ័។ < អូនគិតថានឹងយកសៀវភៅទាំងនេះទៅ បរិច្ចាគឲ្យមណ្ឌលកុមារកំព្រា។ ពួកគេអាចនឹងត្រូវការសៀវភៅអស់នេះ > រាងតូចឆ្លេីយតបវិញ ដោយងាកមកញញឹមបញ្ចេញថ្ពាល់ប៉ោងៗរបស់ខ្លួនទៅកាន់នីគី។
       រយៈពេល1ឆ្នាំមកនេះ នីគីមេីលថែស៊ុននូបានយ៉ាងល្អ ទំនាក់ទំនងរវាងពួកគេហាក់បីដូចជាស្និទ្ធស្នាលគ្នាលេីសពីពាក្យថាមិត្តទៅហេីយ។ គ្រាន់តែសាមីខ្លួនទាំងពីរមិនបានបញ្ចាក់ថាទំនាក់ទំនងនោះជាអ្វីឲ្យប្រាកដ។
< ល្អណាស់ បេីអញ្ចឹងបងចេញទៅក្រៅបន្តិចណាអូននៅរៀបម្នាក់ឯងសិនចុះ > និយាយចប់ហើយក៏ចាកចេញទៅ។ រាងតូចអង្គុយក្រាបនឹងឥតឈេីរលោង ឈោងដៃរៀបចំសៀវភៅដែលនៅសេសសល់ ស្របពេលនោះដែរគេក៏ក្រលែកភ្នែកនឹងសៀវភៅធំល្មមមួយដែលអាចស្មានបានថានេះជាសៀវភៅរូបថត។ ម្រាមដៃស្រឡូនចាប់កាន់សៀវភៅមួយក្បាលនោះបេីកមេីលពីមួយទំព័រទៅមួយទំព័រយឺតៗ។ រហូតដល់ទំព័រមួយនោះស៊ុននូក៏បង្អាក់មិនបេីកបន្ត កែវភ្នែកដ៏ស្រទន់ក៏ចាប់ផ្តើមរលេងរលោងទឹកភ្នែករកយំ។
< ប៉ាម៉ាក់~~~~ខ្ញុំនឹកអ្នកទាំងពីរណាស់ > ស៊ុននូហួតរូបមួយសន្លឹកឡេីងមកដោយយកដៃទៅអង្អែលរូបនោះថ្នមៗ។ រូបថតជុំគ្រួសារដោយមានលោកផាកអ្នកស្រីស៊ុន ស៊ុងហ៊ុននឹងស៊ុននូ។ រូបទាំងនេះថតមុនពេលដែលគ្រួសារមួយនេះបែកបាក់គ្នា។

< ប៉ានៅតែរក្សាទុករូបភាពទាំងអស់នេះទៀតមែនទេ?  កាលនោះប៉ាសមតែដុតវាចោល ព្រោះខ្ញុំនឹងម៉ាក់មិនសមថតរូបគ្រួសារជាមួយប៉ាបែបនេះទេ> ស៊ុននូតូចចាប់ក្រសោបអោបរូបនោះជាប់ទ្រូងរបស់គេទាំងយំខ្សិបខ្សួល។

អតិកាល~~~

< ស៊ុងហ៊ុន ahh~~ឆាប់មកនេះមក > លោកផាកដែលជាឪពុកស្រែកឡេីងខណ:ដែលស៊ុងហ៊ុនដេីរចេញពីបន្ទប់របស់គេ ដែលពេលនេះសភាពក្នយងផ្ទះហាក់កំពុងមានការថតអ្វីមួយ ដោយងឿងឆ្ងល់ស៊ុងហ៊ុនក៏ដេីរមកទាំងទឹកមុខមិនសម។

< មកថតរូបជុំគ្រួសារ បងស៊ុងហ៊ុន > ស៊ុននូតូចបន្លឺសម្លេងឡេីងដោយរត់ទ្រុកៗទៅតោងអាវយឺតសរបស់ស៊ុងហ៊ុនទាំងសេីចបញ្ចេញថ្ពាល់ធំក្រហមដូចផ្លែប៉ោមរបស់ខ្លួនចេញមក។ < យេីងមិនថតទេ ឯងមិនមែនជាគ្រួសាររបស់យេីងនោះទេ > ហៀបនឹងដេីរចេញទៅហេីយ ស៊ុននូតូចក៏ពោលពាក្យឡេីងម្តងទៀតទាំងអន់ចិត្តរកយំ ។

< ខ្ញុំមិនសមនឹងធ្វើជាគ្រួសាររបស់បងត្រង់ណា? អញ្ចឹងបើបងមិនថត ស៊ុននូក៏មិនថតដូចគ្នាដែល។ ព្រោះនេះជារូបថតគ្រួសារ ហើយគ្រួសារមួយនេះបេីគ្មានវត្តមានរបស់បងក៏គ្មានន័យអ្វីដែល!! > ឮពាក្យសម្ដីបែបនេះហើយ ស៊ុងហ៊ុនក៏រៀងទន់ចិត្តហេីយក៏និយាយឡេីង < ឯង!! ក្មេងកំហូច ឆាប់មកថតឲ្យលឿនមកយេីងប្រញ៉ាប់ >ដែលតាមស្ថានភាពពេលនោះ ស៊ុងហ៊ុនគ្រាន់តែជាក្មេងរឹងរូសប៉ុណ្ណោះគេគ្មានគំនិតចង់សងសឹកឬគុំគួនអ្វីឡេីយ។ ប៉ុន្តែហេតុផលតែមួយគត់ដែលធ្វើគេធ្លាក់ដល់ដំណាក់កាលមួយចង់សងសឹកក៏ព្រោះតែភាពលោភលន់របស់អ្នកស្រីស៊ុនហេីយក៏បង្កេីតជារឿងអាក្រក់មកនេះឯង។

      ស្នាមញញឹមរបស់ស៊ុននូក្នុងរូបថតមួយសន្លឹកនេះវាពិតជាកក់ក្តៅហេីយមានន័យសម្រាប់គេណាស់។ ស៊ុននូធ្លាប់ជាក្មេងដែលខ្វះភាពកក់ក្តៅពីគ្រួសារ គ្មានឪពុកតែមានម្តាយដូចអត់ម្តាយ រាល់ថ្ងៃអ្នកស្រីស៊ុនគិតតែពីលេងល្បែងវក់នឹងស្រាគ្មានពេលវេលាឲ្យស៊ុននូនោះទេ គេតែងទទួលបានពាក្យមិនល្អជាច្រេីនពីមិត្តរួមថ្នាក់ថាជាក្មេងគ្មានឪពុកមានម្តាយជាអ្នកញៀនល្បែងញៀនស្រា។ ហើយរហូតដល់ពេលមួយដែលអ្នកស្រីស៊ុននូស្គាល់លោកផាក ជីវិតស៊ុននូហាក់មានភាពស្រស់ស្រាយឡេីងបន្តិច ព្រោះគេទទួលបានការស្រឡាញ់ការយកចិត្តទុកដាក់នឹងភាពកក់ក្តៅដែលគេមិនធ្លាប់មានពីមុនមកពីលោកផាក។ ស៊ុននូមិនដែលគិតឡេីយថាភាពកក់ក្តៅមួយនេះវាក៏ត្រូវរលាយបាត់ត្រឹមរយ:ពេលដ៏ខ្លីព្រោះតែភាពអត្មានិយមរបស់ម្តាយខ្លួន។

__________________________________

I think this story has very few readers now :((

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now