វិកលចរិត Ep08

377 48 8
                                    

"នេះជាកន្លែងនរក "   Ep08

"បេីយេីងដោះលែងឯង ហ្គេមនេះលែងសប្បាយទៀតហេីយ " ស៊ុងហ៊ុនបោះប្រយោគឡេីងដោយចាប់ទាញមុខរាងតូចឲ្យមកជិតខ្លួន

" បងចង់យ៉ាងម៉េច " រាងតូចចោទសួរ

" យើងនិងត្រលប់ទៅគ្រប់គ្រងត្រកូលផាកវិញ~~~ចំណែកឯងត្រូវធ្វេីជាមនុស្សរបស់យេីងអស់មួយជីវិត " ស៊ុងហ៊ុន

" ចង់សងសឹកដល់ពេលណាទៀតទៅ " ស៊ុននូ

" រហូតដល់យេីងស្លាប់ " ស៊ុងហ៊ុនតបដោយញញឹមទៅកាន់រាងតូច

_______

ពេលនេះនៅក្នុងផ្ទះត្រកូលផាកពិតជានាំគ្នាស្លន់ស្លោរខ្លាំងណាស់ព្រោះស៊ុននូពេលនេះគេបាត់ខ្លួនចង់2អាទិត្យទៅហេីយ

" ពួកយើងគួរតែប្តឹងប៉ូលិសឲ្យជួយរកអ្នកប្រុសតូចទៅ " ម៉ែដោះនិយាយឡើងដោយក្តីបារម្ភ

" ខ្ញុំប្រាកដណាស់ថាអ្នកដែលចាប់អ្នកប្រុសតូចគឺជាលោកប្រុសស៊ុងហ៊ុន.... " ដោយគ្រាន់តែឮសម្តីរបស់លោកស៊ុងបែបនេះភ្លាមម៉ែដោះក៏ស្រាប់តែទន់ជេីងរកដួល ប៉ុន្តែបានលោកស៊ុងជួយទប់ខ្លួន " ព្រះអេីយ អ្នកប្រុសដ៏កំសត់របស់ខ្ញុំ ស៊ុននូមិនដឹងរឿងអ្វីទាំងអស់គ្រប់យ៉ាងព្រោះស្តាប់សម្តីម្តាយ...."
ម៉ែដោះគ្រាន់តែគិតថាស៊ុងហ៊ុនជាអ្នកចាប់រាងតូច គាត់ក៏អាចដឹងដែលថាស៊ុននូកំពុងរងទុក្ខបែបណា ម៉ែដោះជាអ្នកមេីលថែពួកគេឲ្យធំ គាត់ដឹងចរិកស៊ុងហ៊ុនច្បាស់។

" ពេលនេះនិយាយអ្វីក៏មិនបានប្រយោជន៍ដែល ហឺុយ....អ្នកប្រុសស៊ុងហ៊ុនបានដឹងរឿងតែមួយផ្នែកតូចប៉ុណ្ណោះ " លោកស៊ុង។

យប់នេះមេឃចាប់ផ្តេីមភ្លៀងទៀតហេីយ ខណៈដែលស្ថានភាពនៅក្នុងផ្ទះវិញនៅតែរក្សាភាពស្ងៀមស្ងាត់បន្ទោបពីពួកគេតែងតែទាស់ទែងពាក្យសម្តីគ្នា រាងតូចហាក់តែងខ្វល់និងស៊ុងហ៊ុនគេគិតតែពីយំអស់ពីយំក៏ស្ងាត់មាត់ឈឹងសំងំក្នុងបន្ទប់។ចំណែក ស៊ុងហ៊ុនវិញគេក៏បានចេញមកក្រៅដេីម្បីទិញរបស់ប្រេីប្រាសដែលទុកឲ្យស៊ុននូនៅផ្ទះតែម្នាក់ឯង

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now