វិកលចរិត [ EP 9 ] យេីងនឹងយកឯងមកវិញ

350 47 15
                                    


    នីគីលេីកបីរាងតូចដែលស្លេកស្លាំងដូចជាសាកសព។ចេញមកទាំងខឹងនឹងមនុស្សឃោឃៅដូចជាស៊ុងហ៊ុន។ នីគីនាំស៊ុននូមកដល់ជាន់ផ្ទាល់ដី ខណៈដែលស៊ុងហ៊ុនក៏បានឡេីងទៅបាត់។ ចំណែកស៊ុននូនិងនីគីក៏ចាកចេញផុតទៅ។

      កាយមាំដេីរមកដល់ខាងមុខបន្ទប់ ក៏រៀបនឹងយកសោរមកចាក់បន្ទប់ប៉ុន្តែទ្វារបន្ទប់ក៏របេីកដោយឯកឯង...។ ស៊ុងហ៊ុនចាប់ផ្តើមឆ្លេឆ្លាខណ:ដែលសម្លឹងមេីលទៅខាងក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ គេមានអារម្មណ៍ថាប្លែកខ្លាំងណាស់។ នាយឈានជេីងដេីរចូលបន្ទប់យឺតៗ គេដេីរផងស្រែកហៅឈ្មោះស៊ុននូផង ប៉ុន្តែគ្មានឮសូម្បីសម្លេងដកដង្ហើមរបស់រាងតូច។

" គីម ស៊ុននូ....ឯងចង់លេងល្បិចស្អីជាមួយយេីង? " ស៊ុងហ៊ុនសម្រួលអារម្មណ៍ព្រោះគិតថារាងតូចអាចនឹងពួនគេនៅកន្លែងណាមួយ ស៊ុងហ៊ុនដេីររករាងតូចសព្វកន្លែងនៅតែមិនឃេីញ។

" ចង្រៃយ៎ ឆាប់ចេញមកឲ្យលឿនបេីឯងមិនចង់ងាប់...អាចង្រៃចេញមក " ស៊ុងហ៊ុនពេលនេះ គេវល់ៗអស់ហេីយព្រោះ សភាពក្នុងបន្ទប់គឺពិតជាគ្មានវត្តមានរបស់ស៊ុននូនោះទេ។ ស៊ុងហ៊ុនចាប់ផ្តើមច្រឡោតខឹងឡេីងរួចក៏ទាញតុកៅអីក្បែរខ្លួនគប់ចោល។ រួមទាំងរបស់របរផ្សេងទៀតដែលនៅក្នុងបន្ទប់។

" មកពីយេីង.....យេីងប្រហែសខ្លួនឯង... " ស៊ុងហ៊ុនស្រែកផង យំផងមិនដឹងអារម្មណ៍ពេលនេះខឹងស្អប់ឬក៏ខ្លាចបាត់បង់ស៊ុននូឡេីយ 
" ឯងនៅមិនទាន់សងភាពឈឺចាប់របស់យេីងអស់ទេ ឯងគ្មានសិទ្ធិចាកចេញពីយើងទេ " ស៊ុងហ៊ុនច្បាស់ក្នុងចិត្តហេីយថាពេលនេះគឺគ្មានវត្តមានរបស់ស៊ុននូនៅក្នុងបន្ទប់ទៀតទេ គេចាប់ផ្តើមស្រមោលស្រមៃឃើញស៊ុននូនៅគ្រប់កន្លែងក្នុងបន្ទប់ដ៏តូចមួយនេះ គេស្រមៃឃើញស្នាមញញឹមរបស់រាងតូច ភាពសោកសៅដែលស៊ុននូមាន គេស្រមៃឃើញខ្លួនឯងកំពុងតែធ្វេីបាបស៊ុននូ។

" ហេ...ហេតុអី?ហេតុអីយេីងត្រូវយំ? ឯងចេញឆ្ងាយពីយើងគឺល្អហេីយ...ប៉ុន្តែ..ប៉ុន្តែបេះដូងយេីងឈឺដូចមានគេយកកាំបិទមកឈ្លីអញ្ចិង! "
នាយឈោងយកកាំបិទដែលនៅលេីតុបាយយកមកកាន់ ស្រែកយំប្រៀបដូចជាមនុស្សវិកលចរិត! ទេ ផាក ស៊ុងហ៊ុនជាមនុស្សវិកលចរិកពិតមែន ប៉ុន្តែគេព្យាយាមគេចវេសពីការពិត។

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Onde histórias criam vida. Descubra agora