វិកលចរិត [ Ep 6 ] សុំទោស

350 49 3
                                    


ផាច់~~~~
ស្នូរសំឡេងទះកំភ្លៀងឮលាន់ឡេីង ខណៈដែលស៊ុងហ៊ុនយកដៃមាំរបស់ខ្លួនទៅទះសាច់ថ្ពាល់នាយតូចស៊ុននូមួយទំហឹងធ្វេីឲ្យមានស្នាមក្រហមម្រាមដៃទាំង5របស់នាយដឹតជាប់លេីផ្ទៃមុខស៊ុននូ។ រាងតូចក៏ចាប់ផ្តេីមសម្រក់ទឹកភ្នែកចុះមកហូរកាត់ផែនថ្ពាល់ដែលក្រហមនោះទាំងឈឺចាប់។

" ឯងបិទមាត់ទៅ អាចង្រៃ អាក្មេងថោកទាបអាកូនក្រៅខោ ឯងគ្មានសិទ្ធិមកប្រដៅយេីងទេ " ស៊ុងហ៊ុននិយាយចប់មួយប្រយោគនេះហេីយក៏ស្ទុះចូលទៅចាប់បោច់សក់រាងតូចមួយទំហឹង ពេលនេះក្បាលរាងតូចឈឺខ្លាំងណាស់

" បងប្រុសខ្ញុំឈឺណាស់...ហ្ហឹក..ខិខិ..ឈឺលែងទៅសុំអង្វរ~~~ " រាងតូចស្រែកយំអង្វរឲ្យស៊ុងហ៊ុនឈប់វាយគេតទៀត នាយតូចលេីកដៃសំពះស៊ុងហ៊ុនទាំងញ័រដែ....ឯរាងក្រាសនៅសុខៗក៏ស្ទុះទាញរាងតូចមកអោប ព្រោះតែមេឃចាប់ផ្តើមភ្លៀងហើយមានផ្គរឮលាន់ពេញផ្ទៃមេឃ ស៊ុននូហាក់គាំងខ្លាំងដោយឃេីញសកម្មភាពដ៏គួរឲ្យសង្វេគរបស់បងប្រុសនាយតូចដឹងច្បាស់ណាស់ថាបងប្រុសខ្លួនខ្លាចពេលមេឃភ្លៀងខ្លាំងណាស់។ ដូច្នេះហើយស៊ុននូទោះជាឈឺហេីយខឹងនិងបងប្រុសយ៉ាងណាក៏នៅតែក្រសោបកាយមាំមកអោប ។

ភ្លាមៗនោះមេឃចាប់ផ្តេីមងងឹតឈឹងឯភ្លេីងក្នុងបន្ទប់ក៏បានដាច់ទៀត រាងតូចស៊ុននូគឺខ្លាចងងឹតខ្លាំងណាស់ខ្លាចខ្លាំងឡេីងញ័រខ្លួន បួករួមជាមួយអាកាសធាតុទៀតនោះរាងតូចបានស្រែកយំយ៉ាងខ្លាំង តែយំយ៉ាងណាក៏នាយតូចមិនភ្លេចអោបបងប្រុសនោះទេ។
" សុំទោស....បេីឯងស្តាប់បង្គាប់បងនិងមិនធ្វេីបាបឯងទេ បេះដូងមួយនេះវាចុកសឹងតែឈប់លោតទៅហេីយគ្រប់ពេលដែលបងវាយធ្វេីបាបឯង " រាងតូចយំផងញ័រផងដោយខ្លាច ឯស៊ុងហ៊ុនក៏ពោលពាក្យប៉ុន្មានឃ្លានេះឡេីងមកដោយធ្វេីឲ្យស៊ុននូហាក់គាំងម្តងទៀតហេីយ

" ប...បង...បងប្រុស " រាងតូចនិយាយឡេីងទាំងភ្ញាក់ផ្អេីល នាយតូចក៏ហាក់រំភេីបដែលដឹងថាបងប្រុសម្នាក់នេះក៏មានចិត្តស្រឡាញ់ខ្លួនដែល ។ ស៊ុងហ៊ុនចាប់ក្រសោបមុខដែលក្រហមជាំព្រោះតែនាយវាយរាងតូចអម្បិញមិញនោះមកមេីលហេីយក៏ពោលពាក្យឡេីងដោយកែវភ្នែកក៏បញ្ចាក់យ៉ាងច្បាស់ថានាយក៏ឈឺចាប់ដូចគ្នា

" បងសុំទោស....សុំទោសពិតមែន...ស៊ុននូលេីកលែងទោសឲ្យបងដែលទេ?? បងនិងព្យាយាមកែប្រែគ្រប់យ៉ាងដេីម្បីអូន ដេីម្បីអូនតែម្នាក់គត់ " រាងក្រាសចាប់ផ្តេីមសម្រក់ទឹកភ្នែកកូនប្រុសចុះមកឲ្យស៊ុននូបានឃេីញ ស៊ុងហ៊ុនស្រឡាញ់ស៊ុននូចាប់តាំងពីឃេីញ
ដំបូងម្ល៉េះប៉ុន្តែពេលបានដឹងថារាងតូចនិងមកធ្វេីជាប្អូនចុងរបស់ខ្លួននាយក៏ចាប់ផ្តេីមខឹងស្អប់រាងតូចឡេីងតែម្តង។

" ហ្ហឹក...ហ្ហឹកៗ " រាងតូចពេលឮសម្តីបែបនេះចេញពីរាងក្រាសហេីយក៏ចាប់ផ្តេីមយំយកៗ ខណៈនោះដែររាងក្រាសមិនបង្អង់យូរឡេីយក៏ចាប់អោនមុខទៅថេីបបបូរមាត់ស្តេីងនោះ ដែលធ្វើឲ្យស៊ុននូបេីកភ្នែកធំៗ ប៉ុន្តែនាយតូចក៏ថេីបតបវិញដោយក្តីពេញចិត្ត។

មេឃភ្លៀងបួករួមជាមួយនិងបន្ទប់ងងឹតក៏ពិតមែនពួកគេទាំងពីរនាក់លែងខ្វល់និងភាពភ័យខ្លាចទាំងនោះទៀតហេីយក៏ព្រោះតែភាពរោលរាលរបស់ការថេីបបានធ្វេីឲ្យពួកគេទាំងពីរឈ្លុករង្វេងបាត់ទៅហេីយ។

[ ហាសហា ភាគក្រោយអាចមានកន្លែងរោលរាលខ្លះៗអាចទទួឡយកបានអត់? បេីអត់ចង់ឲ្យ Adminសរសេរទេ ខមិនប្រាប់មកណា ]

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now