វិកលចរិត EP10 " ចាកចេញ "

289 42 8
                                    


   រយៈពេលមួយខែអ្វីៗបានប្រែប្រួលត្រឹមមួយពព្រិចភ្នែក។ ស៊ុននូដែលជាកូនចុងរបស់គ្រួសារផាកបានប្រកាសលាលែងពីបញ្ចីឈ្មោះគ្រួសារ ហើយចាកចេញពីគ្រួសារផាកដោយមិនយកអ្វីទៅឡេីយ។ ដោយប្រគល់អ្វីៗគ្រប់យ៉ាងឲ្យទៅកូនប្រុសបង្កេីតតែម្នាក់គក់របស់គ្រួសារផាកវិញ គឺ ផាក ស៊ុងហ៊ុន។ ដំណឹងមួយនេះធ្វេីឲ្យគ្រប់គ្នាភ្ញាក់ផ្អេីលជាខ្លាំងជាពិសេសមនុស្សក្នុងសង្គមអ្នកមាន សារព័ត៌មានជាច្រើនបានចុះផ្សាយហូរហែរ ចំណែកឯផាក ស៊ុងហ៊ុនក៏ហាក់ភ្ញាក់ផ្អេីជាមួយហ្នឹងការលះបង់ដ៏ធំនេះដូចគ្នា។ បេីសិនជាស៊ុននូមិនធ្វេីបែបនេះទេគេអាចរស់នៅសោយសុខយ៉ាងស្រួលទោះមានឈ្មោះជាកូនចុងក៏ដោយប៉ុន្តែសារជាតិរបស់ក្មេងប្រុសម្នាក់នេះស្មោះត្រង់ហេីយពូកែខ្លាចចិត្តអ្នកដទៃដូច្នេះគេមិនអាចសោយសុខតែម្នាក់ឯងលេីទ្រព្យសម្បត្តិដែលម្តាយគេធ្វេីថោកទាបដេីម្បីបានបែបនេះឡេីយ។

" ដល់ពេលហើយ " រាងតូចច្រឡឹងឈរនៅពីមុខផ្នូររបស់ម្តាយខ្លួននឹងលោកផាកដែលជាឪពុកចុង។ ថ្ងៃនេះគេមកលេងដោយមានបាច់ផ្កាមួយបាច់យកមកផ្ញេីទៀតផង។ នាយតូចសម្លឹងមេីលទៅផ្នូរលោកទាំងពីរទាំងទឹកភ្នែកហេីយក៏ស្រមៃទៅពេលអតិតកាល។ បេីទោះបីជាស៊ុននូជាកូនចុងក៏ពិតមែនតែលោកផាកផ្តល់ក្តីស្រឡាញ់ផ្តល់អ្វីៗគ្រប់បែបយ៉ាងឲ្យទៅកូនចុងម្នាក់នេះពេញទំហឹង។ ព្រោះតែក្តីមេត្តាបែបនេះហេីយ ទេីបគ្រប់យ៉ាងបានលាតត្រដាង។

/ អតិតកាល

ប្រាវ......

   សម្លេងធ្លាក់ថូផ្កាឮលាន់ឡេីងស្របពេលដែលមេឃចាប់ផ្តេីមភ្លៀងខ្លាំងឡេីងដូចជាកំពុងតែយំហាក់ឈឺចាប់ជាខ្លាំង។

" ហេតុអី? ហេតុអីសម្លាប់កូនប្រុសរបស់ខ្ញុំ។ " សំណួរមួយឮឡេីងពីមាត់របស់លោកផាក។ សួរទៅកាន់អ្នកស្រីស៊ុន

" អូ...អូនសុំទោស " អ្នកស្រីស៊ុនយំឡេីងញ័រខ្លួនគាត់លូនឈោងដៃទៅតោងជេីងលោកផាកទាំងទឹកភ្នែករហាម។ ឯស៊ុននូបានត្រឹមឈរយំនាយមិនដឹងថាគួរតែនិយាយយ៉ាងម៉េចឬប្រកែកបែបណាទេព្រោះវាជាកំហុសរបស់ម្តាយខ្លួនពិតមែន ម្តាយខ្លួនជាអ្នករៀបចំផែនការឲ្យគេជិះឡានបុកស៊ុងហ៊ុនឲ្យស្លាប់។ នោះជាការពិតគ្មានលេសអ្វីដោះសារទៀតឡេីយ។

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now