វិកលចរិត [ Ep 7 ] បងមិនកុហកទេ

374 42 6
                                    

     នៅក្នុងបន្ទាប់ងងឹតហាក់មានស្ថានភាពស្ងប់ស្ងាត់ ឮសូរតែសម្លេងដែលកំពុងភ្លៀងនៅខាងក្រៅ។ ស៊ុងហ៊ុនចាប់ក្រសោបកាយតូចមកអោបយ៉ាងណែនបន្ទាប់ពីដកបបូរមាត់ចេញពីគ្នា រាងតូចបានត្រឹមអោបមុនចុះព្រោះតែអៀនិងសកម្មភាពមុននេះរបស់ពួកគេ។

" សុំទោស សុំទោសដែលធ្វេីឲ្យអូនយំ " ស៊ុងហ៊ុនពោលពាក្យឡេីងហេីយក៏យកម្រាមដៃមាំរបស់ខ្លួនទៅចាប់មុខរាងតូចឡេីង

" ប...បងកុហកស៊ុននូមែនទេ?? បងកំពុងលេងល្បិចអី?? " រាងតូចសួរឡេីងដោយខ្លាចថារឿងដែលស៊ុងហ៊ុនធ្វេីនិងនិយាយមុននោះគ្រាន់តែជាការបោកប្រាស់

" បងមិនកុហកទេ ប៉ុន្តែ...បងចង់ដឹងរឿងគ្រប់យ៉ាងពីអូន " រឿងគ្រប់យ៉ាងដែលស៊ុងហ៊ុនចង់ដឹងវាជាអ្វីទៅ?

" រឿ..រឿងគ្រប់យ៉ាង? បងចង់ដឹងពីអី "  រាងតូចចោទសួរទៅទាំងភ័យ

" ហេតុអ្វីក៏អូនមិនប្រាប់ការពិតទៅកាន់លោកប៉ា? ហេតុអ្វីថ្ងៃនោះអូនឃេីញបងរត់ចូលផ្ទះប៉ុន្តែបែរជាមិនហៅបង ហេតុអ្វីក៏មិនប្រាប់គ្រប់គ្នាថាបងនៅរស់? " ស៊ុងហ៊ុនចាប់ទាញស្មាទាំងសងខាងរបស់ស៊ុននូអង្រួនខ្លាំង ៗរាងតូចក៏ចាប់ផ្តេីមនិយាយផងយំផងទាំងញ័រមាត់។

"  អ្នកម៉ា...អ្នកម៉ាក់ប្រាប់ស៊ុននូថា.... បេីស៊ុននូមិនស្តាប់បង្កាប់ទេ ម៉ាក់និងត្រលប់ទៅញៀនស្រាញៀនល្បែងហេីយលោកប៉ានិងដេញពួកយេីងចេញពីផ្ទះ...ទេី....ទេីបស៊ុននូ " រាងតូចនិយាយផងយំផង ទម្រាំចប់មួយប្រយោគៗក៏ធ្វេីឲ្យអ្នកដែលអន្ទះសាចង់ស្តាប់ហេតុផលឯនេះតឹងទ្រូងស្ទេីបែកទៅហេីយ

" ទេីបយ៉ាងម៉េច? និយាយឲ្យលឿនៗមកបេីមិនចិងកុំសង្ឃឹមអាចចេញពីយេីងបាន " ស៊ុងហ៊ុនស្រែកសម្លុតរាងតូចខ្លាំងៗ ឯស៊ុននូក៏និយាយបន្ត

" ទេីបស៊ុននូមិនហ៊ានប្រាប់ការពិតទៅលោកប៉ា....ប៉ុន្តែ "

ផាច់~~~
និយាយមិនទាន់ចប់ផងស៊ុងហ៊ុនក៏ទះរាងតូចមួយកំភ្លៀង ឯភ្លើងដែលដាច់នោះក៏លោតបេីកមកវិញ.... ។
" ថោកទាប ដោយសារតែភាពលោភលន់របស់ម្តាយឯងធ្វេីឲ្យយេីងរស់ទាំងវេទនារស់ពិបាកជាងស្លាប់ទៅទៀត " ស៊ុននូបន្ទាប់ពីត្រូវមួយកំភ្លៀងហេីយក៏ស្ទុះទៅថេីបរាងក្រាសដោយកម្រោល មិនដឹងជាមានភាពក្លាហានមកពីណាទេទេីបធ្វេីបែបនេះនោះ។ ស៊ុងហ៊ុនក៏ភ្ញាក់ផ្អេីលនិងរាងតូចដូចគ្នា រាងក្រាសមិនបង្អង់យូរទេក៏រហ័សទាញរាងតូចចេញធ្វេីឥ្យគេដួលទៅលេីឥតមួយទំហឹង

" ឯងធ្វើស្អីហាស ពិតជាឆ្កួតមែន " មុននេះទេីបតែនិយាយល្អជាមួយរាងតូចសោះ ឥឡូវក៏ប្រែមកជាចរិកត្រជាក់ម្តងទៀតហេីយ

" ស៊ុននូនិងចាកចេញពីជីវិតរបស់បង គ្រប់យ៉ាងដែលមានក្នុងគ្រួសារផាកមិនមែនជារបស់ខ្ញុំឡេីយ ខ្ញុំមិនដែលគិតថានិងចង់បានសូម្បីបន្តិច " ស៊ុននូស្រែកទៅកាន់រាងក្រាសទាំងយំ

" ទៅនិយាយប្រាប់មនុស្សឆ្កួតក៏វាមិនជឿថាឯងមិនគិតចង់បានដែល " ស៊ុងហ៊ុន

" បងជាមនុស្សល្ងង់ម្នាក់ ដោះលែងខ្ញុំទៅ ខ្ញុំមិនចង់រស់នៅជាមួយបងទេទោះក្នុងឋាន:ជាអ្វីក៏ដោយ "

________

ខានជួបគ្នាយូរហេីយមាននឹករឿង វិកលចរិតដែលទេ?? 😢❤️

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now