Ep03:អ្វីៗក៏អាចផ្លាស់ប្តូរ....

1.8K 198 4
                                    


         បន្ទាប់ពីយំអស់ចិត្តល្មមម៉ាហើមភ្នែកហើយជុងហ្គុកក៏បាននាំថេយ៉ុងទៅញុាំអាហារពេលព្រឹកជាមួយគ្នាដោយនាយញុាំតែនំបុ័ងនិងកាហ្វេនាយចង់កម្មង់ម្ហូបមកតែថេយ៉ុងហាមថាមិនបាច់ប្រើលុយគ្រាន់តែអាហារពេលព្រឹកមិនចេះធ្វើញុាំខ្លួនឯងទើបគេចូលទៅឆាបាយគីមឈីញុាំខ្លួនឯងមិនចង់ញុាំអាហារអុឺរ៉ុបទេញុាំឡើងសុាំទៅហើយប្តូរមកញុាំអាហារកូរ៉េម្ដង។

         "មើលទៅទំនងណាស់"ជុងហ្គុកអង្គុយមើលថេយ៉ុងឆាបាយឃើញថាដាក់នេះដាក់នោះមិនដឹងស្អីខ្លះទេតែពេលចេញមកទំនងដូចបាយគេលក់ជាប្រអប់ចឹង

      "លោកញុាំទេ?!"ថេយ៉ុងលើចិញ្ចើមសួរព្រោះនាយនេះឈ្ងោកមកហិតក្លិនទៀតណាមួយចង់អោយនាយភ្លក្សម្ហូបដែលគេធ្វើ

     "ឈ្ងុយដែលត៎ាស!!ដាក់មកខ្ញុំជួយភ្លក្ស"ថេយ៉ុញញឹមស្រស់ដាក់នាយមុននិងដួសដាក់ពីរចាន

      "យ៉ាងមិចដែរ?ឆ្ងាញ់ទេ?"ថេយ៉ុងកាន់សមស្លាបព្រាឈ្ងោកសួរពេលជុងហ្គុកដាក់ម្ហូបចូលក្នុងមាត់

     "អឹម!គ្រាន់បើ"ជុងហ្គុកទំពារធ្វើគីឡូប្រុសស្អាតតាមពិតរបស់ឆ្ងាញ់សោះពាក្យថាគ្រាន់បើនាយញុាំរហូតអស់ពីចានចុះទម្រាំឆ្ងាញ់ទៀតដាក់ប៉ុន្មានក៏មិនសល់ផងមិនដឹង។ថេយ៉ុងប្រមូលចានទៅលាងដោយមានជុងហ្គុកតាមមើលគេមើលទៅដូចជាប្រពន្ធនាយយ៉ាងចឹងខ្លួនជាប្រុសតែកិច្ចការអស់នេះចេះហើយមើលទៅស្ទាត់ទៀតផង

       "លោក....សម្លៀកបំពាក់ខ្ញុំនៅឯណា?"ថេយ៉ុងចេញផ្ទះបាយដើរមករកនាយព្រោះថាគេស្លៀកសម្លៀកបំពាក់នេះវាធំណាស់ហើយរលុងទៀតស្រួលមិនស្រួលជ្រុះចេញអស់

        "នៅបន្ទប់ទឹក"ថេយ៉ុងឮហើយទើបឡើងទៅខាងលើ។ពេលទៅដល់ក៏ដឹងមុនហើយនាយនេះសូម្បីអាហារពេលព្រឹកក៏ចង់ទិញដែររឿងអីមកបោកខោអាវអោយគេនោះ?ថេយ៉ុងចាត់ចែងបោករួចទៅយកទៅហាលនៅរានហាលមុខហើយក៏ចុះមកវិញឃើញជុងហ្គុកកំពុងតែពិនិត្យការងារ។

       "មានអីអោយខ្ញុំជួយទេ?"ថេយ៉ុងដើរទៅអង្គុយសាឡុងរាងឆ្ងាយពីនាយហើយទើបសួរ

      "ឯងចេះធ្វើមែនទេ?"ជុងហ្គុកសួរមុននិងដកភ្នែកចេញពីឯកសារមកវិភាគថេយ៉ុងវិញ

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now